តាមការប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិដែលបាន Post
នៅក្នុងបណ្តាញសង្គម Facebook គណបក្ស បានឲ្យដឹងថា ឯកឧត្តម សម រង្ស៊ី
ប្រធានគណបក្សសង្គ្រោះជាតិនឹងអញ្ជើញវិលត្រឡប់មកដល់ព្រះរាជាណាចក្រ
កម្ពុជាវិញនៅថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៣
វេលាម៉ោង០៩ព្រឹកខាងមុខនេះ។
សូមរម្លឹកជូនថា ឯកឧត្តម សម រង្ស៊ី
ប្រធានគណបក្សសង្គ្រោះជាតិដ៏មានប្រជាប្រិយភាពបានអញ្ជើញចាកចេញពី
ប្រទេសកម្ពុជា ឆ្ពោះទៅកាន់បរទេសកាលពីថ្ងៃទី០៦ ខែសីហា
ឆ្នាំ២០១៣កន្លងមក
ដើម្បីទៅចូលរួមពិធីអាពាហ៍ពិពាហ៍កូនស្រីពៅរបស់ឯកឧត្តម
នៅសហរដ្ឋអាមេរិក។
ដំណើរវិលត្រឡប់របស់ឯកឧត្តម សម រង្ស៊ី
មកប្រទេសកម្ពុជាវិញនៅពេលខាងមុខនេះ
គឺចំពេលដែលអ្នកគាំទ្រគណបក្សសង្គ្រោះជាតិរង់ចាំការបើកភ្លើងខៀវពី
សំណាក់ឯកឧត្តម
ក្នុងការធ្វើមហាបាតុកម្មប្រឆាំងនឹងលទ្ធផលឆ្នោតឬក៏ផ្តល់ភ្លើងក្រហម
មិនឲ្យធ្វើមហាបាតុកម្មវិញឲ្យបានច្បាស់លាស់៕
ប្រភពពី ដើមត្នោត
No comments:
Post a Comment