ចរន្ត នៃការបញ្ជូនកូនៗទៅបន្តការសិក្សានៅក្រៅប្រទេស
បាននិងកំពុងបន្តកើតមាននៅកម្ពុជា
សម្រាប់ក្រុមគ្រួសារដែលមានជីវភាពធូរធារ។
បើទោះបីជាការស្វះស្វែងនោះចំណាយប្រាក់ច្រើនយ៉ាងណាក៏ដោយក៏មាតា
បិតាទាំងនោះពុំរួញរាឡើយ
ហើយអ្វីដែលគាត់ត្រូវការគឺសាលាគុណភាពចំណេះវិជ្ជាល្អៗ
ដល់កូនៗរបស់គាត់។
ប៉ុន្តែការឃ្លាតឆ្ងាយពីក្រុមគ្រួសាររបស់និស្សិតនៅតែជាក្តី
កង្វល់ធំសម្រាប់អាណាព្យាបាលគ្រប់ៗរូប។
ដើម្បី ដោះស្រាយនូវផលវិបាកទាំងនោះ និងដើម្បីផ្តល់នូវចំណេះ
វិជ្ជាដែលប្រកបដោយគុណភាពខ្ពស់
និងភាពងាយស្រួលដល់អាណាព្យាបាលសិស្ស និសិ្សតនៅកម្ពុជា
គឺមានតែសាលា Raffles International College ប៉ុណ្ណោះ
ដែលអាចឆ្លើយតបទៅនឹងបញ្ហាទាំងនោះបាន។
លោក James Chong នាយក សាលា Raffles International College
ប្រចាំនៅប្រទេសកម្ពុជា បានឲ្យដឹងថា «នៅឆ្នាំ
២០១៣នេះគ្រឹះស្ថានអប់រំ Raffles
ទទួលបានកូនសិស្សនិស្សិតចម្រុះជាតិសាសន៍ជាង ១៣០ នាក់។
ទន្ទឹមគ្នានេះដែរ
សាលាក៏កំពុងសម្លឹងឆ្ពោះទៅរកទិញអចលនទ្រព្យផ្ទាល់
របស់សាលាដូចនៅតាមបណ្តាប្រទេសនានាទូទាំងតំបន់អាស៊ី ប៉ាស៊ីហ្វិក
និងអូស្ត្រាលីផងដែរ។ បច្ចុប្បន្ន Raffles
មានអន្តេវាសិកដ្ឋានចំនួនជាង ៣០ កន្លែង
នៅតាមបណ្តាទីក្រុងធំៗទូទាំងតំបន់អាស៊ី និងទីក្រុង ស៊ីដនី»។
លោក James បានសង្កត់ធ្ងន់អំពីគុណភាពនៃការអប់រំរបស់គ្រឹះស្ថាន
Raffles ថា «និស្សិតដែលបញ្ចប់ការសិក្សានៅ Raffles
ទាំងអស់ត្រូវបានទទួលសញ្ញាបត្រពីរ ក្នុងពេលជាមួយគ្នា។ ទី១ គឺកម្រិត
ឌីប្លូម ទទួលស្គាល់ដោយក្រសួងអប់រំ របស់ប្រទេស សិង្ហបុរី
និងប្រទេសក្នុងតំបន់ និង ទី២
សញ្ញាបត្រកម្រិតខ្ពស់ដែលទទួលស្គាល់ដោយក្រសួងអប់រំ
នៃរដ្ឋាភិបាលប្រទេស អូស្រ្តាលី»។
«នៅក្នុងរយៈពេលនៃការសិក្សា និស្សិតទាំងអស់អាចមានលទ្ធភាព
ផ្លាស់ប្តូរសាលារៀនពីប្រទេស ១ ទៅប្រទេស ១ ទៀត បានដោយងាយ។
ឧទាហរណ៍និស្សិតសិក្សា បានរយៈពេល ៦ ខែ នៅ Raffles ភ្នំពេញ
បន្ទាប់មកគេចង់ផ្លាស់ប្តូរទៅសិក្សានៅទីក្រុង បាងកក ឬសិង្ហបុរី
ឬក៏ទីក្រុង ម៉ានីល នោះពួកគេពុំចាំបាច់ខ្វល់ខ្វាយ ឬ ភ័យខ្លាច
ការកាត់បន្ថយរយៈពេលនៃការសិក្សាអ្វីឡើយ
គឺគណៈគ្រប់គ្រងសាលានឹងរៀបចំបញ្ជូនឯកសារ
និងឈ្មោះរបស់គេទៅកាន់គោលដៅនោះភ្លាម
ដើម្បីបន្តការសិក្សាជាប្រក្រតីនៅថ្ងៃបន្ទាប់។
រីឯតម្លៃបង់ថ្លៃសិក្សាក៏ពុំមានការប្រែប្រួលអ្វីដែរ»។
លោក បន្តថា នៅកម្ពុជា Raffles
គឺជាសាលាមួយដែលបានផ្តល់នូវមុខវិជ្ជាជំនាញសំខាន់ៗចំនួន ៤ ធំៗ ទី១
គឺ Fashion Design ការរចនាកែច្នៃម៉ូដសម្លៀកបំពាក់។ ទី២ Multimedia
Design គឺវិជ្ជាជីវៈរចនារូបភាពបម្រើឲ្យប្រព័ន្ធឃោសនាព័ត៌មានទូទៅ
និងការឃោសនាផ្សព្វផ្សាយពាណិជ្ជកម្ម ឬក៏ការបង្កើតនូវផលិតផលថ្មី។
ទី៣ Interior Design
វិជ្ជាជីវៈតុបតែងលម្អសោភណភាពផ្នែកខាងក្នុងនៃអគារទូទៅ និងទី៤
Business Management គឺការគ្រប់គ្រងអាជីវកម្ម និងជំនួញ។
នៅក្នុងមុខវិជ្ជានីមួយៗ
មានកម្មវិធីសិក្សាយ៉ាងច្បាស់លាស់រយៈពេលពេញ ២ ឆ្នាំ
ដោយមានគ្រូឯកទេសចម្រុះជាតិសាសន៍មកពីជុំវិញពិភពលោក
ប៉ុន្តែរាល់កម្មវិធីសិក្សារបស់យើងគឺប្រើប្រាស់ភាសាអង់គ្លេស
តែមួយគត់ នៅគ្រប់ៗសាខាទាំងអស់។
នៅភ្នំពេញ Raffles
បានចាប់ផ្តើមបើកទ្វារទទួលសិស្សចូលរៀនឆ្នាំដំបូងបំផុតកាលពីជាង
បីឆ្នាំមុន ដោយទទួលបានសិស្សមិនដល់ ១០ នាក់ផង ប៉ុន្តែនៅឆ្នាំ ទី៣
នេះ សាលាវិជ្ជាជីវៈដ៏ល្បីឈ្មោះមកពីប្រទេស
សិង្ហបុរីមួយនេះមានសិស្ស សរុបជាង ១៣០ នាក់ហើយ ហើយ
ដែលកូនសិស្សទាំងនោះមានកូរ៉េ កម្ពុជា ចិន ម៉ាឡេស៊ី ថៃ តៃវ៉ាន់ ឥណ្ឌា
ម៉ុងហ្គោលី វៀតណាម និង ភូមាជាដើម។ អាសយដ្ឋានតាំងនៅអគារលេខ ២៥
ផ្លូវលេខ ៩៧ ពីខាងលិចមហាវិថីព្រះមុនីវង្ស នៅម្តុំវិទ្យាល័យ
បឹងត្របែក ៕ ប្រភពពីៈ Phnom Penh Post
No comments:
Post a Comment