ភ្នំពេញៈ
របាយការណ៍ថ្មីៗរបស់ភ្នាក់ងារវាយតម្លៃអន្តរជាតិ Mood y បង្ហាញថា
កម្ពុជាស្ថិតក្នុងចំណាក់ថ្នាក់ B2 ដោយសារការធ្វើពិពិធកម្មរួមតូច
ប្រសិទ្ធភាពកំណត់ពីគោលនយោបាយរូបិយវត្ថុដោយសារការប្រើប្រាស់
ប្រាក់ដុល្លារអាមេរិកនៅតែខ្ពស់។
របាយការណ៍នេះធ្វើឡើង
ទោះបីជាកំណើនយ៉ាងរហ័សក្នុងរយៈពេលមួយទសវត្សរ៍មុននេះ
ជាមួយនឹងការព្យាករពីផលិតផលក្នុងស្រុកសរុបរបស់ Moody ថា
នឹងរក្សាបាន ៧ ភាគរយនៅ ២០១៣ និង ឆ្នាំ ២០១៤ ក៏ដោយ។
ក្នុងការវិភាគពីឥណទានថ្មីៗរបស់ខ្លួននៅកម្ពុជា
ចេញផ្សាយកាលពីសប្ដាហ៍មុន Moody កត់សម្គាល់ថា ៩៦
ភាគរយនៅក្នុងចំណោមប្រាក់បញ្ញើសរុបរបស់កម្ពុជាត្រូវបានគ្រប
ដណ្ដប់ដោយរូបិយប័ណ្ណបរទេស។
កង្វះជម្រើសគោលនយោបាយរូបិយវត្ថុ រួមជាមួយនឹងកង្វះតម្លាភាព
ធ្វើឲ្យចុះខ្សោយការគ្រប់គ្រងនិងអំពើពុករលួយតាមតំបន់បាននាំឲ្យ
Moody វាយតម្លៃភាពខ្លាំងនៅតាមស្ថាប័នរបស់កម្ពុជាថា
មានកម្រិតទាប បំផុត។
យោងតាម Moody ឱនភាពថវិកាគឺខ្ពស់នៅកម្ពុជា
ដោយមានការចំណាយជាមធ្យមចំនួន ២០,៣
ភាគរយនៃផលិតផលក្នុងស្រុកសរុប ក្នុងរយៈពេល ៤ ឆ្នាំកន្លងមក។
របាយការណ៍របស់ Moody បានបង្ហាញថា៖
«ឱនភាពថវិកាកើនឡើងគួរឲ្យកត់សម្គាល់ធៀបនឹងការកើនឡើងខ្ពស់
បំផុតកាលពីឆ្នាំ ២០០៩។
ឱនភាពហិរញ្ញប្បទានរបស់កម្ពុជាភាគច្រើនគឺការប្រើប្រាស់លំហូរ
នៃប្រាក់ជំនួយ»។
Moody និយាយសំដៅដល់ការប្រមូលពន្ធថា
ជានិន្នាការប្រាក់ចំណូលមិនកើនឡើងថា៖«
ការពឹងផ្អែកលើប្រាក់ជំនួយបានកាត់បន្ថយការទទួលខុសត្រូវ
និងកិច្ចខិតខំប្រឹងប្រែងមានកំណត់ក្នុងការបង្កើនពន្ធ»។
Moody កត់សម្គាល់ឃើញថា
ការកើនឡើងនៅក្នុងការចំណាយបណ្ដាលមកពីការគ្រប់គ្រងប្រាក់បញ្ញើ
ដែលកំណើនពី ៧៣២ លានដុល្លារចន្លោះពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០០៩ ឬ
៨ភាគរយនៃ GDP រហូតដល់ ៧៤២ លានដុល្លារ ឬ ៥,១ភាគរយនៃ GDP
គិតមកត្រឹមខែមិថុនាឆ្នាំនេះ ដែលនេះអាចជាហានិភ័យឥណទាន។
លោកស្រី ងួន សុខា អគ្គនាយកធនាគារជាតិនៃកម្ពុជា បានការពារពីការគ្រប់គ្រងសេដ្ឋកិច្ចរបស់កម្ពុជា។
លោកស្រីបន្តថា
មានលិខិតតូបករណ៍ជាច្រើនក្នុងដៃដែលត្រួតពិនិត្យលើបញ្ហានេះ
រួមបញ្ចូលទាំងការកំណត់ស្តង់ដារសម្រាប់ធនាគារពណិជ្ជផងដែរ។
លោកស្រី ងួន សុខា បានអះអាង
អំពីប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងអំឡុងពេលការ
ធ្លាក់ចុះសេដ្ឋកិច្ចសកលឆ្នាំកាលពី ២០០៨ ដល់ ឆ្នាំ ២០០៩
ព្រមទាំងភាពភ័យខ្លាចទាក់ទងនឹងការបោះឆ្នោតថ្មីៗនេះជា
ភ័ស្តុតាងបង្ហាញពីភាពរឹងមាំនៃប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា។
លោកស្រីបន្តថា៖ «រៀងរាល់ឆ្នាំយើងបានកែលម្អរទស្សនវិស័យជាច្រើន
គោលនយោបាយរូបិយវត្ថុ ការកសាងសមត្ថភាព
ការបង្កើតស្ថានប័នថ្មីជាដើម»៕PB By Phnom Penh Post
No comments:
Post a Comment