ប៉េងប៉ោះជាពពួកបន្លែផ្លែឈើដែលផ្ទុកទៅដោយវីតាមីន រ៉ែ និងជីវជាតិល្អៗដែលជំនួយដល់សុខភាពរាងកាយ និងសម្រស់។ ការទទួលទានផ្លែប៉េងប៉ោះស្រស់ៗត្រូវបានគេជឿថាអាចធ្វើឲ្យស្បែក ពណ៌សម្បុរស្រស់ថ្លា និងកាត់បន្ថយអត្រាប្រឈមនឹងជំងឺមហារីកផងដែរ។
ក្រៅពីចម្អិនជាម្ហូបអាហារ
អ្នកក៏អាចយកប៉េងប៉ោះទៅធ្វើជាតំណាប់សម្រាប់ទទួលទានជាមួយនំបុ័ង
ឬនំផ្សេងៗជាអាហារសម្រន់ផងដែរ។
អ្វីដែលអ្នកត្រូវការសម្រាប់ចម្អិនតំណាប់ប៉េងប៉ោះនោះគឺ
ប៉េងប៉ោះទុំក្រហម៦ឬ៧ផ្លែ ស្ករស១ពែង
និងទឹកក្រូចឆ្មារ១កូនកែវតែប៉ុណ្ណោះ។
ដំបូង អ្នកត្រូវលាងប៉េងប៉ោះឲ្យស្អាត
រួចបង់វាក្នុងទឹកដែលកំពុងពុះហើយបិទភ្លើងចង្ក្រានដោយទុកឲ្យវា
ប្រេះសម្បកក្នុងទឹកឆ្អិនប្រមាណជា៥នាទី។ អ្នកអាចស្រង់វាចេញ
រួចទុកឲ្យត្រជាក់មួយសន្ទុះហើយសឹមបកសម្បកចេញ។
យកសាច់ប៉េងប៉ោះទៅដាក់ក្នុងម៉ាស៊ីនក្រឡុកឲ្យម៉ដ្ឋ។
បន្ទាប់មកយកខ្ទះដាក់លើចង្ក្រានបើកភ្លើងឲ្យក្ដៅ
រួចដាក់សាច់ប៉េងប៉ោះម៉ដ្ឋចូលលាយជាមួយស្ករសមួយពែង។
ប្រើវែកកូរវាប្រមាណជា១៥នាទីរហូតទាល់តែល្បាយនោះឡើងខាប់អន្ធិល
។
បន្ទាប់មកទៀតច្របាច់ក្រូចឆ្មារចូលក្នុងខ្ទះរួចបិទភ្លើងចង្ក្រាន
ទុកវាឲ្យត្រជាក់ រួចដួសដាក់កែវជាការស្រេច។
អ្នកអាចក្លាស្សេវាទុកក្នុងទូទឹកកកប្រមាណជា១សប្ដាហ៍ដោយមិនខូចគុណភាពទេ៕By Phnom Penh Post
No comments:
Post a Comment