ក្រុងប៊្រុចសែលៈ ទំនុកចិត្តផ្នែកសេដ្ឋកិច្ចនៅ
តំបន់ប្រើប្រាស់ប្រាក់អឺរ៉ូប្រចាំ
ខែសីហាបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៧ ខែ
ដែលបង្ហាញជាសញ្ញាថែមទៀតថា
ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចចេញពីវិបត្តិដែលអូសបន្លាយពេល
វែងបំផុតក្នុងតំបន់ប្រើរូបិយប័ណ្ណតែមួយនេះកំពុងស្ទុះងើបឡើង។
យោងតាមការព្យាករជាមធ្យមរបស់សេដ្ឋវិទូចំនួន ២៦ នាក់
ដែលអង្កេតដោយទីភ្នាក់ងារព័ត៌មានបង្ហាញថា
សន្ទស្សន៍អារម្មណ៍បានកើនឡើងពី ៩២,៥ នៅខែកក្កដា រហូតដល់ ៩៣,៥
នៅខែសីហា។ គណៈកម្មាធិការអឺរ៉ុបបានឲ្យដឹងកាលពីថ្ងៃទី ២៣
ខែសីហាថា
សន្ទស្សន៍អារម្មណ៍អតិថិជននៅក្នុងតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូបាន
កើនឡើងដល់កម្រិតខ្ពស់បំផុតនៅខែសីហាក្នុងរយៈពេល ២៥ខែ។
ចំណែក ឯអត្រាគ្មានការងារធ្វើវិញមានកម្រិតខ្ពស់បំផុត ១២,១
ភាគរយនៅខែកក្កដា
នេះបើយោងតាមការអង្កេតមួយផ្សេងទៀតរបស់ទីភ្នាក់ងារព័ត៌មាន
Bloomberg។
កំណើនសន្ទុះសេដ្ឋកិច្ចនៅតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូ
គិតចាប់តាំងពីសេដ្ឋកិច្ចប្រចាំតំបន់នេះ
សម្រេចបានកំណើនឡើងវិញនៅត្រីមាសទីពីរមកបានជំរុញឲ្យភាគហ៊ុន
អឺរ៉ុប ឡើងថ្លៃ ដោយសន្ទស្សន៍ហ៊ុន Stoxx Europe 600 បានកើនឡើង ១១
ភាគរយក្នុងរយៈពេលពីរខែចុងក្រោយនេះ
ហើយបណ្តាក្រុមហ៊ុនមួយចំនួនរាប់ចាប់ពីក្រុមហ៊ុននៅប្រទេស
អាល្លឺម៉ង់ ដល់ប្រទេសអៀរឡង់កំពុងដំឡើងការព្យាកររបស់ខ្លួន។
ប៉ុន្តែតំបន់អឺរ៉ុបនៅតែបន្តប្រឈមមុខដដែលចំពោះវិបត្តិបំណុលដែល
បានអូសបន្លាយពេលបួនឆ្នាំហើយរហូតមកដល់ពេលនេះ
រួមមានទាំងអត្រាគ្មានការងារធ្វើ
ដែលត្រូវបានព្យាករថាអាចនឹងមានកម្រិតខ្ពស់ជាង ១២ភាគរយរហូត
ដល់ឆ្នាំ ២០១៥។
លោក Christoph Von Reiche ប្រធានក្រុមហ៊ុន Goldman Sachs Asset
Management នៅអាល្លឺម៉ង់បានឲ្យដឹងថា៖
«បញ្ហានានាអាចនឹងមិនមានស្ថានភាពអាក្រក់ និងខ្មៅងងឹតពេកទេ
ដោយសារប្រជាពលរដ្ឋបានដឹងពីបញ្ហាទាំងនោះយូរហើយ។
បើទោះជាយើងកំពុងប្រឈមនឹងបញ្ហាជាច្រើននៅអឺរ៉ុបក្តី យើងយល់ថា
បញ្ហាទាំងនោះមានការវិវឌ្ឍល្អប្រសើរខ្លះហើយ»៕ B.g/BP By Phnom Penh Post
No comments:
Post a Comment