Tuesday, August 27, 2013

កូរ៉េ​ខាង​ជើង​និយាយ​ថា​សន្តិភាព​គឺ​គួរ​ឲ្យ​ស្រឡាញ់​ជាង​អ្វី​ផ្សេង​ទៀត

130827_17c
លោក ចូ រីយ៉ុងហេ នាយក​ការិ​យាល័យ​នយោ​បាយ​ទូទៅកង​ទ័ព​កូរ៉េ​ ។ Reuters

ក្រុងសេអ៊ូលៈ មន្ត្រី​យោធា​កំពូល​របស់​កូរ៉េ​ខាង​ជើង​បាន​និយាយ​ថា ក្រុង​ព្យុងយ៉ាង​មិន​ចង់​បាន​សង្គ្រាម​ទេ ហើយ​បាន​ផ្តល់​តម្លៃ​សន្តិភាព​លើស​អ្វី​គ្រប់​យ៉ាង​ខណៈ​កូរ៉េ​ទាំង​ពីរ​ ដំណើរការ​ទៅ​មុខ​ជាមួយ​ផែនការ​សម្រាប់​ការ​ជួបជុំ​គ្រួសារ​ឡើង​វិញ​ជា​លើក​ ដំបូង​របស់​ពួកគេ​ក្នុង​រយៈពេល​បី​ឆ្នាំ​មក​នេះ​។

កិច្ចព្រមព្រៀង​កាលពី​ថ្ងៃ​សុក្រ​ដើម្បី​រៀបចំ​ការ​ជួបជុំ​គ្រួសារ​ឡើង​ វិញ​ក្នុង​ខែ​ក្រោយ​បាន​ពង្រឹង​សញ្ញា​នៃ​ការ​ខិតជិត​គ្នា​បន្ទាប់ពី​ភាព​ តានតឹង​ជាច្រើន​ខែ​ដោយ​ក្រុង​ព្យុងយ៉ាង​ក៏​កំពុង​ផ្តល់​ឲ្យ​ដំណើរការ​រស់​ ឡើង​វិញ​នូវ​គម្រោង​ឧស្សាហកម្ម​រួម​ជាមួយ​ទីក្រុង​សេអ៊ូល​។
នៅក្នុង​កិច្ចប្រជុំ​នយោបាយ​មួយ​ក្នុង​ទីក្រុង​ព្យុងយ៉ាង​កាលពី​ថ្ងៃ​ សៅរ៍​លោក ចូ រី​យ៉ុងហេសេនា​ប្រមុខរង​នៃ​កងទ័ព​ប្រជាជន​កូរ៉េ​បាន​និយាយ​ថា​៖ «​សន្តិភាព​គឺ​គួរ​ឲ្យ​ស្រឡាញ់​ចំពោះ​យើង​ជាង​អ្វី​ៗ​ផ្សេង​ទៀត ខណៈ​គោលបំណង​ជា​ទូទៅ​របស់​យើង​គឺ​កសាង​កម្លាំង​សេដ្ឋកិច្ច និង​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ស្តង់ដារ​ជីវភាព​រស់នៅ​របស់​ប្រជាជន​»។
សម្តី​នេះ​ត្រូវ​បាន​ផ្សាយបន្ត​ដោយ​បណ្តាញ​ព័ត៌មាន​របស់​កូរ៉េ​ខាង​ជើង​ KCNA​ដែល​បាន​និយាយ​ថា​ជំនួប​នោះ​គឺជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​មួយ ដើម្បី​ឆ្លង​គោលនយោបាយ​កងទ័ព​ជា​ចម្បង​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ មេដឹកនាំ​គីម ជុងអ៊ីល ដែល​ស្លាប់​ទៅ​ហើយ។
លោក ចូ បាន​ថ្លែង​ថា​៖​«​ប្រជាជន​កូរ៉េ​មិន​ចង់​បាន​សង្គ្រាម​ទេ ហើយ​សង្ឃឹម​ថា​ងាក​ចេញ​ពី​សង្គ្រាម​បងប្អូន​និង​បង្រួបបង្រួម​ប្រទេសជាតិ​ ឡើងវិញ​ដោយ​សន្តិភាព​ទោះ​ជា​ត្រូវ​ចំណោយ​អ្វី​ក៏​ដោយ​»។
លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា រដ្ឋ​កុម្មុយនីស្ត​នេះ នឹង​ធ្វើការ​ប្រឹងប្រែង​តាម​លទ្ធភាព​ដែល​អាច​ទៅ​រួច​គ្រប់​យ៉ាង​ដើម្បី​ ទប់ស្កាត់​សង្គ្រាម​ថ្មី​នៅ​លើ​ឧបទ្វីប​កូរ៉េ​និង​លើក​កម្ពស់​ទំនាក់ទំនង​ មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ផ្សេង​ៗ​ទៀត​នៅ​លើ​ពិភពលោក​៕ CC By Phnom Penh Post

No comments:

Post a Comment