ប៉ុបពី ធ្លាប់អះអាងថា
ខ្លួនចាប់ផ្ដើមមានស្នេហាមិនខុសពីមនុស្សស្រីទូទៅទេគឺនាងចេះ
ស្រឡាញ់ប្រុសៗក្នុងវ័យ១៨ឆ្នាំ។ ប៉ុន្តែស្នេហារបស់នាង
មិនបានស្ថិតស្ថេរយូរអង្វែងឡើយដោយនាងបានរស់នៅជាមួយគូសង្សារ
យ៉ាងយូរ១ឆ្នាំទៅ២ ឆ្នាំ គឺត្រូវបានបែកបាក់គ្នាវិញហើយ។
ហេតុផលដែលនាំឲ្យនាងមិនមានស្នេហា
ស្ថិតស្ថេរបែបនេះត្រូវនាងបញ្ជាក់ប្រាប់ថា
មកពីនាងចូលចិត្តចាយប្រាក់ផ្ដេសផ្ដាស
និងសំខាន់គឺមិនមានអ្វីគ្រប់យ៉ាងដូចស្ត្រីគេទូទៅ។
គ្រានោះដែរនាងក៏ធ្លាប់អះអាងដែរថា នាងមិនចង់មានស្នេហាទេ
ព្រោះបុរសៗស្រឡាញ់នាងមិនមានអ្នកណាមួយស្មោះនឹងនាងឡើយក្រៅពី
មើលឃើញទ្រព្យរបស់នាង
និងបោកទ្រព្យធនពីនាងយកទៅឲ្យស្រីផ្សេងនោះ។
យ៉ាងណាការអះអាងរបស់តារាភេទទី៣សម្បូរស្នេហ៍ប្រុសក្មេងរូបនេះ
នៅមិនអាចគ្រប់គ្រងអារម្មណ៍នាងបាននោះទេ
ហើយក៏មិនបានឈ្នះការតាំងចិត្តនោះដែរនាងក៏បានជំពប់ស្នេហ៍ជាមួយ
និស្សិតវ័យក្មេងម្នាក់ទៀតដែលមានឈ្មោះថា រិទ្ធីយ៉ា
ដែលអះអាងថាបានរួមរស់ដូចស្វាមីភរិយា
បើទោះជាមិនបានឆ្លងកាត់មង្គលការក្តី។
កាលនោះ ប៉ុបពី នាងក៏បានបញ្ជាក់ទៀតថា៖ «បងយ៉ា
គឺជាបុរសមួយរយភាគរយ! មិនមែនជាប្រភេទខ្ទើយ
ឬជាប្រុសស្រឡាញ់ប្រុសឡើយ ត្បិតគាត់ស្រឡាញ់ខ្ញុំ
ព្រោះខ្ញុំមានអ្វីដូចមនុស្សស្រីពិតៗ
ហើយគាត់ក៏មិនខ្វះមនុស្សស្រីតាមដែរ តែគាត់អាណិតខ្ញុំ»។
ប៉ុន្តែអ្វីៗមិនដូចការរំពឹងរបស់នាងនោះទេ
ទីបំផុតចំណងស្នេហ៍របស់និស្សិតរូបសង្ហាវ័យក្មេង
ជាមួយនារីកែភេទប៉ុបពី
ក៏បែកគ្នាទាំងកណ្តាលទីដូចស្នេហាមុនៗដែរ។
ផ្តើមពីស្នេហាបែកបាក់ពីមួយទៅមួយរកស្នេហាពិតដឹកដៃគ្នាទៅរក
ត្រើយសុភមង្គលនៅមិនទាន់បាននោះ នាង
ប៉ុបពីក្រោយពីសម្ងំព្យាបាលរបួសផ្លូវចិត្តមួយរយៈ
រហូតមកដល់ពេលបច្ចុប្បន្ននាងបានរក្សាបេះដូងនៅទំនេរគ្មានជាប់
ពាក់ព័ន្ធជាមួយបុរសណាម្នាក់ទៀតឡើយ។
ទន្ទឹមនឹងនោះនាងក៏បានបើកភ្លើងខៀវឲ្យបុរសៗដែលមានបំណងប្រឡោម
ស្នេហ៍ជាមួយនាងផងដែរ
ដោយនាងអះអាងទៀតថា៖«ពេលនេះរឿងជីវិតសេ្នហាឯកជនផ្ទាល់ខ្លួននាង
កំពុងតែចាប់ផ្តើមគិតពីការសាងជីវិតជាថ្មី »។
ស្រីស្អាតកែភេទវ័យតោង៣០ឆ្នាំម្នាក់នេះ
ក៏បានបញ្ជាក់បន្ថែមទៀតថា៖
«រាល់ថ្ងៃនេះកំពុងតែមានបុរសៗជាច្រើនតាមចោមរោមទាក់ទងសុំសេចក្តី
ស្រឡាញ់ពីខ្ញុំ»។
បើទោះជានាងស្តែងពីក្ដីប្រាថ្នាចង់បានបុរសម្នាក់រួមរស់ជា
ប្តីប្រពន្ធសាងសុភមង្គលយូរអង្វែងក្ដីហើយមានប្រុសជាច្រើនកំពុង
សម្រុកដាក់ពាក្យសុំស្នេហ៍នាងយ៉ាងណាក៏ដោយ
ប៉ុន្តែកន្លង់ទាំងនោះនៅមិនទាន់មានសំណាងអាចទទួលបានចម្លើយអូខេ
ពីបុប្ផាប្រិមប្រិយភេទទី៣ឡើយ ដោយនាងបញ្ជាក់ថា៖
«អ្នកដែលតាមស្រឡាញ់ចង់បានខ្ញុំធ្វើជាសង្សារគឺមានច្រើនដោយ
ក្នុងនោះមានទាំងនិស្សិតអ្នកធ្វើការងារតាមក្រុមហ៊ុនព្រមទាំងអ្នក
សិល្បៈដូចគ្នាផងដែរ។
ប៉ុន្តែនៅមិនមានអ្នកណាម្នាក់ដែលខ្ញុំផ្ដល់ចម្លើយថាអូខេនោះនៅ
ឡើយទេ»។
នាងបន្តថា៖
«ក្រោយពីផ្តាច់ចំណងស្នេហ៍ពីសង្សារនិស្សិតចុងក្រោយនេះខ្ញុំ
តែងតែឆ្លើយបដិសេធចំពោះការសុំស្រឡាញ់ពីសំណាក់បុរសៗទាំងនោះព្រោះ
កាលនោះខ្ញុំកំពុងតែនៅសម្ងំថែរក្សាសម្រស់និងសម្រកទម្ងន់»។
កាលដែលនាំឲ្យស្រីស្អាតភេទទី៣នៅរារែកនឹងស្រដីថាអូខេជា
ចម្លើយថាព្រមប្រគល់ស្នេហ៍ទៅបុរសណាម្នាក់មិនទាន់ចេញនោះត្រូវ
បាននាងប៉ុបពីជាសាមីខ្លួនបញ្ជាក់ថា៖
«បានជាខ្ញុំរារែកមិនទាន់ហ៊ានសម្រេចចិត្តឆ្លើយទទួលយកការ
ស្រឡាញ់ពីបុរសណាម្នាក់នោះទីមួយនៅមិនទាន់សម្លឹងឃើញអ្នកស្មោះ
នឹងខ្ញុំនិងមួយទៀតមកពីខ្ញុំខ្លាចគេក្បត់ចិត្តនិងបោកយក
ទ្រព្យសម្បត្តិ»។
ទោះបីជាយ៉ាងណាក្តីប៉ុបពីបានឲ្យដឹងទៀតថាឥឡូវនេះនាងកំពុង
តែបើកចំហទ្វារបេះដូងដើម្បីរង់ចាំទទួលស្នេហ៍ថ្មីហើយអ្វីដែល
សំខាន់បំផុតគឺបុរសនោះត្រូវតែស្រឡាញ់និងមានភាពស្មោះត្រង់ជាមួយ
នាងទើបនាងយល់ព្រមប្រគល់ការស្រឡាញ់និងបេះដូងទៅឲ្យទាំងស្រុងតែ
ម្តង៕ By Phnom Penh Post
No comments:
Post a Comment