ក្រុងវ៉ាស៊ីនតោនៈ ក្រុមហ៊ុន Apple Inc
អាចបន្តលក់ទូរស័ព្ទ iPhone 4 និងកុំព្យូទ័រ iPad 2
ដែលប្រើប្រាស់សេវា 3G នៅអាមេរិកបានវិញ
បន្ទាប់ពីទទួលបានការលុបចោលបម្រាមដ៏សំខាន់មួយ ដែលក្រុមហ៊ុន
Samsung Electronics បានឈ្នះនៅក្នុងជម្លោះរំលោភលើប៉ាតង់។
កាលពីថ្ងៃម្សិលមិញ លោក Michael Froman
រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់អាមេរិកបានលុបចោលបម្រាមដែលបានដាក់មក
លើក្រុមហ៊ុន Apple Inc
ដោយគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់អាមេរិក កាលពីថ្ងៃទី ៤
ខែមិថុនា បន្ទាប់ពីគណៈកម្មាធិការនេះបានរកឃើញថា
ផលិតផលម៉ូដែលចាស់ៗមួយចំនួនរបស់ Apple បានរំលោភលើប៉ាតង់មួយ
ដែលជាមធ្យោបាយសម្រាប់បញ្ជូនទិន្នន័យ។
នេះគឺជាលើកដំបូង
ហើយដែលស្ថាប័នប្រតិបត្តិមួយនេះបានលុបចោលការហាមឃាត់ដ៏សំខាន់
របស់គណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិគិតចាប់តាំងពីឆ្នាំ ១៩៨៧
នៅពេលដែលលោក Ronald Reagan
ប្រធានាធិបតីអាមេរិកបានលុបចោលការហាមឃាត់ដូចគ្នានេះដែរក្នុងករណី
បណ្តឹងមួយទាក់ទងនឹងបន្ទះឈីបរបស់ក្រុមហ៊ុន Samsung។
លោក Kristin Huguet អ្នកនាំពាក្យរបស់ក្រុមហ៊ុន Apple
បានឲ្យដឹងក្នុងបទសម្ភាសមួយថា៖
«យើងសាទរដែលរដ្ឋាភិបាលក្រោកឈរឡើងដើម្បីតក្កកម្មក្នុងករណី
បណ្តឹងដ៏ធំនេះ។ ក្រុមហ៊ុន Samsung
ខុសឆ្គងក្នុងការរំលោភប្រព័ន្ធប៉ាតង់តាមរបៀបនេះ»។
តុលាការបានបញ្ជាឲ្យ Apple
បញ្ឈប់ការនាំចូលផលិតផលផលិតនៅប្រទេសចិនគឺទូរស័ព្ទ iPhone 4
និងកុំព្យូទ័រ iPad 2 ប្រើប្រាស់សេវា 3G
សម្រាប់បណ្តាញរបស់ក្រុមហ៊ុនទូរស័ព្ទចល័ត AT&T Inc ក្រុមហ៊ុន
T-Mobile US Inc
និងក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តប្រចាំតំបន់ពីរទៀតនៅរដ្ឋតិចសាស់
និងរដ្ឋអាឡាស្កា។ ក្រុមហ៊ុន Apple ដែលមានមូលដ្ឋាន Cupertino ក្នុងរដ្ឋ
California កំពុងសង្ឃឹមលើរដ្ឋបាលរបស់លោក អូបាម៉ា
ដែលកំពុងមានចំណាប់អារម្មណ៍ខ្លាំងក្នុងជម្លោះប៉ាតង់
ដែលមានឥទ្ធិពលដល់លោកប្រធានាធិបតី។
លោក Adam Yates អ្នកនាំពាក្យរបស់ក្រុមហ៊ុន Samsung បានឲ្យដឹងថា
ក្រុមហ៊ុនរបស់លោកខកចិត្តចំពោះការសម្រេចបែបនេះ។ លោកបានបន្ថែមថា
គណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិធ្វើត្រឹមត្រូវក្នុងការស្វែង
រកក្រុមហ៊ុន
ដែលបានបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការផ្តល់ប៉ាតង់ដល់
ក្រុមហ៊ុន Apple តាមលក្ខខណ្ឌយុត្តិធ៌ម និងសមហេតុផល។
លោកមានប្រសាសន៍បន្តថា៖
«ការសម្រេចរបស់គណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិបានទទួលស្គាល់
យ៉ាងច្បាស់ថា ក្រុមហ៊ុន Samsung បាននិងកំពុងចរចាដោយសុចរិត និងថា
ក្រុមហ៊ុន Apple នៅតែគ្មានឆន្ទៈទទួលយកអាជ្ញាប័ណ្ណ»៕ B.g/BP By Phnom Penh Post
No comments:
Post a Comment