ថ្លែងប្រាប់
ក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី៥ ខែសីហា នេះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងថា
គណបក្សប្រជាជនកម្ពុជារបស់លោកនៅតែមានក្ដីសង្ឃឹមជានិច្ចចំពោះ
គណបក្សសង្គ្រោះជាតិក្នុងការវិលមកចូលតុចរចាវិញ
ដើម្បីឲ្យគណៈកម្មការចម្រុះអាចដំណើរការទៅបាន។
លោក ស ខេង បានបញ្ជាក់ថា សម្រាប់គណបក្សសង្គ្រោះជាតិ
ដែលបានបដិសេធតួនាទីរបស់ គ.ជ.ប
ក្នុងការបំពេញភារកិច្ចជុំវិញការបោះឆ្នោត គឺ
មិនមែនជាការត្រឹមត្រូវនោះទេ ព្រោះ គ.ជ.ប
ជាស្ថាប័នជាតិដែលត្រូវបានបង្កើតឡើងដោយដោយច្បាប់
និងដែលត្រូវបានសភាជាតិបោះឆ្នោតអនុម័តផ្ដល់សេចក្ដីទុកចិត្ត ហើយថា
សម្រាប់យន្តការដោះស្រាយភាពមិនប្រក្រតីដែលបានកើតឡើងជុំវិញ
ការបោះឆ្នោតកន្លងទៅនេះ
គឺគ្មានអ្វីប្រសើជាងការលើយកបញ្ហាមកដាក់លើតុ
ដើម្បីជជែកពិភាក្សាគ្នានោះទេ។
ពាក់ព័ន្ធនឹងសំណើរបស់គណបក្សសង្គ្រោះជាតិដែលទាមទារឲ្យមាន
គ្រប់ភាគីចូលរួមក្នុងគណៈកម្មការចម្រុះនេះដែរ ត្រូវបានលោក ស ខេង
អះអាងថា សម្រាប់គណប្រជាជនកម្ពុជារបស់លោក គឺមិនបានបដិសេធនោះទេ
ប៉ុន្តែថា សម្រាប់គណៈកម្មការជាតិរៀបចំការបោះឆ្នោតនោះ ស្ថាប័នមួយនេះ
មិនអាចអនុវត្តបាននោះទេ ព្រោះ គ.ជ.ប
អនុវត្តកិច្ចការរបស់ខ្លួនពិសេសកិច្ចការជុំវិញការបោះឆ្នោតដោយសំអាង
និងយោងទៅលើខ្លឹមសារច្បាប់។
លោក ស ខេង ថ្លែងថា៖«
សហគមន៍អន្តរជាតិគេគាំទ្រឲ្យយើងបង្កើតគណៈកម្មការដែលមានការ
ស្រុះស្រួលទាំងអស់គ្នា។
ត្រង់ថាត្រូវតែមានការចូលរួមពីភាគីណាផ្សេងនោះ
គេមិនបានផ្ដល់យោបល់អ្វីទេ។ ខ្ញុំបានពិភាក្សាគ្នាជាមួយឯកឧត្តម សម
រង្ស៊ី រួចរាល់ហើយថា ប្រសិនបើយើងទាត់ចោលយន្តការដោះស្រាយរបស់ គ.ជ.ប
ដែលមានសម្រាប់ ហើយងាកទៅបង្កើតគណៈកម្មការអ្វីផ្សេងនោះ
វានឹងអាចឲ្យជាតិត្រូវច្របូកច្របល់ហើយ
ហើយវានឹងធ្វើឲ្យដំណើរការរបស់ជាតិកម្ពុជាកាន់តែមានភាពរាំងស្ទះ
ទៅមុខជាបន្តទៀត»។
ពាក់ព័ន្ធនឹងគម្រោងរបស់ លោក សម រង្ស៊ី
ដែលចង់ជួបជុំសកម្មជនរបស់ខ្លួននៅទីលានប្រជាធិបតេយ្យដើម្បី
ថ្លែងអំណរគុណ ពលរដ្ឋដែលបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិនោះ
ត្រូវបានលោកឧនាយករដ្ឋមន្ត្រី ស ខេង បញ្ជាក់ថា
សម្រាប់គណបក្សសង្គ្រោះជាតិ
ពេលវេលាដែលគណបក្សនេះចង់ចេញថ្លែងអំណរគុណដល់ពលរដ្ឋម្ចាស់ឆ្នោតនោះ
គឺមិនទាន់ហួសពេលនៅឡើយនោះទេ ព្រោះលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោត
ក៏នៅមិនទាន់បានប្រកាសដែរ។
បើតាមលោក ស ខេង ខណៈពេលនេះ
ប្រសិនបើគណបក្សសង្គ្រោះជាតិពិតជាចង់ធ្វើសកម្មភាពអ្វីមែននោះ
អ្វីដែលគណបក្សនេះត្រូវធ្វើមុនគេនោះ គឺការពិចារណាពីផលអវិជ្ជមាន
ដែលអាចប៉ះពាល់សន្តិភាព
និងឱកាសរស់នៅរបស់ប្រជាពលរដ្ឋដែលពួកគាត់ត្រូវការ
ការរស់នៅដ៏សុខសាន្ត និងដំណើការដ៏ល្អនៃការវិនិយោគ
និងការអភិវឌ្ឍន៍ប្រទេសជាតិ។
ទាក់ទងនឹងការចរចារគ្នារវាងគណបក្សប្រជាជនកម្ពុជា
និងគណបក្សសង្គ្រោះជាតិ
ដើម្បីបែងចែកអំណាចក្នុងរដ្ឋសភាតាមប្រសាន៍របស់ម្ដេចនាយករដ្ឋ
មន្ត្រី ហ៊ុន សែន នោះ ត្រូវបានលោក ស ខេង ឲ្យដឹងផងដែរថា គិតមកដល់ពេលនេះ
គណបក្សទាំងពីរមិនទាន់បាននិយាយគ្នាពីបញ្ហានេះនៅឡើយនោះទេ។
បើតាមលោក ស ខេង អ្វីដែលគណបក្សទាំងពីរត្រូវជជែកពិភាក្សាគ្នាជាបឋមនោះ
គឺការដោះស្រាយភាពមិនបក្រតីជុំវិញការបោះឆ្នោត
និងការរក្សាស្ថិរភាពជាតិឲ្យបានល្អប្រសើរជាបន្តទៀត៕
ប្រភពពី ថ្មីៗ By Cambodiapage.infohttp://www.cambodiapage.info/?p=7982
No comments:
Post a Comment