Wednesday, August 14, 2013

ការរួម​ភេទ​ក្រៅ​ផ្ទះ ដោយ​តក់ក្រហល់​ខ្វះ​ការប្រុងប្រយ័ត្ន អាច​ប្រឈម​នឹង​បញ្ហា​គ្រាំ ឬ​បាក់​លិង្គ​

khmer-news-520b19b01282b

សុខភាព ៖ សកម្មភាព​ផិតក្បត់​ របស់​បុរស មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ ប្រេះស្រាំ​ទំនាក់ទំនង ​ប្ដី​ប្រពន្ធ​ប៉ុណ្ណោះ​ទេ ប្រសិនបើ​ការរួម​ភេទ ​ក្រៅ​ផ្ទះ​ជាមួយ​នារី​ផ្ដេសផ្ដាស់ ​ប្រព្រឹត្ត​ទៅដោយ រញីរញ័រ ​ខ្វះ​ការប្រុងប្រយ័ត្ន​នោះ បុរស​មុខជា​អាច ​ប្រឈម​នឹង​បញ្ហា​គ្រាំ ឬ​បាក់​លិង្គ​ជាមិនខាន​។​ យោង តាម​ការសិក្សា​ដែល​ចុះផ្សាយ​ ក្នុង​ព្រឹត្តិបត្រ​សុខភាព ​ផ្លូវភេទ​អាមេរិក លោក​វេជ្ជបណ្ឌិត​សិច​សាស្ត្រ អេ​ន​ទ្រូ ក្រេ​ម័​រ មកពី​សាកលវិទ្យាល័យ​ម៉ា​រី​លែ​ន  បានធ្វើ​ការសិក្សា​ស្រាវជ្រាវ​ លើ​ករណី​លិង្គ​ប្រេះស្រាំ​ របស់​បុរស​១៦ នាក់​ចន្លោះ​ពី​ឆ្នាំ​២០០៧ ដល់​២០១១ ដែល​ករណី​អ្នកជំងឺ​ខាងលើ​ តម្រូវ​ឲ្យ​មានការ​ព្យាបាល ​ដោយ​វះកាត់​។ ការកើតមាន​ជំងឺ​លិង្គ​ប្រេះស្រាំ​របស់​ពួកគេ​នេះ​គឺ​ដោយសារ​ការរួម​ភេទ ដ៏​ប្រញិបប្រញាប់​ជាមួយ​នារី ​ដែល​មិនមែនជា​ភរិយា​របស់ខ្លួន​។​

លិង្គ​របស់​មនុស្ស​គ្មាន​ឆ្អឹង​នោះទេ តើ​ហេតុអ្វី​បានជា​គេ​ថា​លិង្គ​ប្រេះស្រាំ​?
​លិង្គ​ប្រេះ ស្រាំ ឬក៏​ការ​គ្រាំ​បាក់​លិង្គ គឺជា​របួស​ដែល​កើតឡើង​នៅពេលដែល​លិង្គ​ដំឡើង​មាឌ ពេល​មាន​សម្រើប​ផ្លូវភេទ​។ ថ្វី​ដ្បិតថា នៅក្នុង​លិង្គ​មិនមាន​ឆ្អឹង​ទ្រនុង​ទ្រទ្រង់​ឲ្យ​រឹង​ក៏ពិតមែន ប៉ុន្តែ​បើ​គេ​និយាយថា​លិង្គ​ប្រេះស្រាំ​មានន័យថា ស្រទាប់ កោសិកា ឬ​សរសៃ​ណាមួយ​នៃ​អវយវៈ​ភេទ​នេះ​ត្រូវបាន​ដាច់ ឬ​ខូចខាត​។ អាការ​បែបនេះ​អាចធ្វើ​ឲ្យ​បុរស​ប្រឈម​នឹង​ការ​ធ្លាក់ឈាម ហើម ឬ​បាត់បង់​ភាព​រឹង​នៃ​លិង្គ​របស់ខ្លួន​។​
តើ​ហេតុអ្វី​បាន​ជាការ​ផិតក្បត់​អាចធ្វើ​ឲ្យ​បុរស​គ្រោះថ្នាក់​គ្រាំ​លិង្គ​ដូច្នេះ​?
​សកម្មភាព រួមភេទ​ដោយ​ផិតក្បត់​មិន​ប្រាកដថា​នាំ​ឲ្យ​លិង្គ​ប្រេះស្រាំ​នោះទេ ប៉ុន្តែ​វា​បង្កើន​អត្រា​ប៉ះពាល់​អវិជ្ជមាន​ដល់​លិង្គ​របស់​បុរស​។ ជាទូទៅ ការរួម​ភេទ​ជាមួយ​សហាយស្មន់​ដោយ​លួចលាក់​ច្រើន​ប្រតិបត្តិ​នៅ​ទី​ដែល ចង្អៀត ស្ងាត់ និង​គ្មាន​មនុស្ស​ឆ្លងកាត់​។ តួយ៉ាង​ដូចជា​នៅក្នុង​រថយន្ត ជណ្ដើរយន្ត បន្ទប់ទឹក ក្រោម​តុ និង​ទី​កន្លុកកន្លៀត​កៀនកោះ​នានា​។​
​ទីកន្លែង ដូចខាងលើ​នេះ គឺមាន​ភាព​ពិបាក​ក្នុងការ​ធ្វើ​ចលនា ហើយ​បុរស​អាច​មិន​ស៊ាំ​នឹង​ការ​រួមភេទ​នៅ​កន្លែង​ទាំងនោះ​។ ម្យ៉ាងវិញទៀត សកម្មភាព​ផិតក្បត់​ក៏​ច្រើន​អនុវត្ត​ដោយ​ប្រើ​ក្បាច់​រួមភេទ​ប្លែកៗ ក្នុង​ល្បឿន​វាយប្រហារ​បែប​តក់ក្រហល់ ប្រញិបប្រញាប់ ដែល​នាំ​ឲ្យ​បុរស​បាត់បង់​ម្ចាស់ការ មិនសូវ​គិតគូរ​ដល់​សុវត្ថិភាព​អាប្អូន​តូច​របស់ខ្លួន​។​
​ការប្រើ​ក្បាច់ ដែល​មិន​សមរម្យ​មួយចំនួន និង​ការវាយប្រហារ​ដោយ​ចលនា​លឿន​ខ្លាំង អាចជា​មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​បុរស​វាយលុក​ទៅ​ភ្លាត់​គោលដៅ ឬ​បុក​ចំ​កន្លែង​ផ្សេង ដែល​នាំ​ឲ្យ​លិង្គ​របស់ខ្លួន​រង​ការប៉ះទង្គិច​ដោយ​មិនដឹង​ខ្លួន​។​
តើ​លទ្ធផល​ពី​ការសិក្សា​ទាក់ទិន​នឹង​ជំងឺ​គ្រាំ​លិង្គ​នេះ​អាច​ជឿជាក់​បានទេ​?
​លោក​វេជ្ជបណ្ឌិត សិច​សាស្ត្រ អេ​ន​ទ្រូ ក្រេ​ម័​រ បាន​ឲ្យ​ដឹងថា លទ្ធផល​ពី​ការសិក្សា​របស់លោក គ្រាន់តែ​ជា​មូលដ្ឋានគ្រឹះ​មួយ​សម្រាប់​ជា​ទុន​ដើម្បី​សិក្សា​ស្រាវជ្រាវ បន្តទៅ​ថ្ងៃមុខ ក៏ដូចជា​ជួយ​ដាស់តឿន​ដល់​បុរសៗ​ឲ្យ​ចេះ​ប្រុងប្រយ័ត្ន​ចំពោះ​សុខភាព ផ្លូវភេទ​របស់​ពួកគេ​ផងដែរ​។ លោក​បាន​ឲ្យ​ដឹង​ទៀតថា ជាទូទៅ លិង្គ​ប្រេះស្រាំ គឺ​ដោយសារតែ​ការ​ភ្លាត់ ឬ​វាយលុក​ខុស​ទិសដៅ​។ ក្នុងចំណោម​បុរស​១៦​នាក់​ដែលមាន​ជំងឺ​នេះ មាន​៥០​ភាគរយ​ហើយ​ដែលមាន​របួស​គ្រាំ​លិង្គ​ក្នុងអំឡុងពេល​រួមភេទ​យ៉ាង តក់ក្រហល់​ជាមួយនឹង​ដៃគូ​មិនមែន​ភរិយា​។​
តើ​បុរស​ដែល​ផិតក្បត់​នោះ​ច្រើន​ធ្វើ​ដូចម្ដេច​ក្រោយពេល​គ្រាំ​លិង្គ​?
​ដោយសារ តែ​ពួកគេ​មាន​របួស​លិង្គ​ នៅពេល​កំពុង​រួមភេទ​ ជាមួយ​សហាយស្មន់​ដូច្នេះ ហើយ​ទើប​ពួកគេ ​មិន​ហ៊ាន​ប្រាប់​ភរិយា ឬ​មកជួប​គ្រូពេទ្យ​ជំនាញ​ភ្លាមៗ​នោះទេ​។ ក្រុម​បុរស​ទាំងនោះ​ភាគច្រើន​ នាំគ្នា​សម្ងំ​នៅផ្ទះ ហើយ​បួងសួង​ថា​៖ «​ឱ​ព្រះ​អើយ សូម​ឲ្យ​លិង្គ​របស់ខ្ញុំ​ឆាប់​ជាសះស្បើយ​មក​។ ខ្ញុំ​សង្ឃឹមថា ស្អែក​អាប្អូន​ខ្ញុំ​នឹង​បាន​ធូរស្រាល​បាត់​ឈឺចាប់​»​។​
​បុរស​ភាគ ច្រើន​តែង​រង​នូវ​ការ​អាម៉ាស់ មិន​ហ៊ាន​ប្រាប់​អ្នកណា​ពី​ទោស​ផិតក្បត់ និង​អាការ​គ្រាំ​លិង្គ​របស់ខ្លួន​ទេ ដូច្នេះហើយ​ពួកគេ​រឹតតែ​ប្រឈម​នឹង​ការបាត់បង់​សមត្ថភាព​ផ្លូវភេទ​អស់ មួយជីវិត ដោយសារតែ​ការសប្បាយ​ស្រើបស្រាល​តែមួយ​ប៉ប្រិចភ្នែក​។​
​តាម​ការពិត នៅពេលដែល​បុរស​រងរបួស​បែបនេះ ពួកគេ​គួរតែ​ស្រូត​រូតរះ​ទៅ​មន្ទីរពេទ្យ​ភ្លាម ដើម្បី​ឲ្យ​គ្រូពេទ្យ​ពិនិត្យ នឹង​ព្យាបាល​ទាន់ពេលវេលា​។​
តើ​វេជ្ជបណ្ឌិត​ជួយ​បិទបាំង​អាថ៌កំបាំង​របស់​បុរស​ផិតក្បត់​ទាំង​នោះទេ​?
​លោក​វេជ្ជបណ្ឌិត សិច​សាស្ត្រ អេ​ន​ទ្រូ ក្រេ​ម័​រ បាន​ឲ្យ​ដឹងថា​៖ «​ក្នុងនាម​ជា​ពេទ្យ​មួយរូប យើង​មិនគួរ​ប្រាប់​ភរិយា​របស់​បុរសរងគ្រោះ​ថា គាត់​គ្រាំ​លិង្គ​ដោយសារតែ​រួមរក្ស​ជាមួយ​ជន​ទី​៣​ឡើយ​។ លោក​យល់ថា វេជ្ជបណ្ឌិត​មាន​តួនាទី​ព្យាបាល តែ​មិនអាច​ទម្លាយ​អាថ៌កំបាំង​ឯកជន​របស់​អ្នកជំងឺ​ឡើយ​»​។​
​ក្នុងករណី​មាន ភរិយា​មក​មន្ទីរពេទ្យ​ជាមួយ​ស្វាមី​ដែរ លោក អេ​ន​ទ្រូ ក្រេ​ម័​រ គ្រាន់តែ​និយាយថា​៖ «​ខ្ញុំ​នឹង​ព្យាបាល​លិង្គ​របស់លោក វារ​ហែក​កោសិកា​ត្រង់នេះ ខូច​សរសៃ​ត្រង់នោះ​… ជាដើម​»​។​
​លោក​ថ្លែង​ទៀត ថា​៖ «​ប្រសិនបើ​ភរិយា​សង្ស័យ​ពី​ភក្ដីភាព​ស្វាមី​របស់ខ្លួន នោះ​នាង​អាច​សួរ​គាត់​ដោយ​ខ្លួនឯង​។ ប៉ុន្តែ​ក្នុងនាម​ខ្ញុំ​ជា​ពេទ្យ​គឺ​មិនបាន​ទម្លាយ​អាថ៌កំបាំង​បុរស​នោះ បានឡើយ​»​។​
តើ​វេជ្ជបណ្ឌិត​មាន​អ្វី​ណែនាំ​បុរសៗ​ដែល​គិត​ចង់​សៅ​គ្រី​នោះទេ​?
​លោក​វេជ្ជបណ្ឌិត សិច​សាស្ត្រ អេ​ន​ទ្រូ ក្រេ​ម័​រ បាន​ដាស់តឿន​ថា ការរួម​ភេទ ក៏ដូចជា​ការលេង​កីឡា​ដែរ​។ ប្រសិនបើ​យើង​មិន​ប្រុងប្រយ័ត្ន វា​នឹង​នាំ​របួស​ដល់​រាងកាយ​។ នៅពេល​រួមភេទ បុរស​ត្រូវតែ​មានការ​ប្រុងប្រយ័ត្ន មិន​ថា​អនុវត្ត​ជាមួយ​បេ​ក្ខ​នារី​ណា​ទេ​។ ជាទូទៅ ការ​ប្រេះស្រាំ​លិង្គ​កើតឡើង​ញឹកញាប់​នៅពេលដែល​ប្រើ​ក្បាច់​ស្រី​នៅលើ ដោយ​នារី​អង្គុយ​លើ​ប្រដាប់ភេទ​របស់​បុរស ហើយ​ធ្វើ​ចលនា​គ្រវី​ចុះឡើង​ខ្លាំងពេក រហូត​ធ្វើ​ឲ្យ​ភ្លាត់ ឬ​គ្រេច​បាក់​លិង្គ​ជាដើម​៕

 ប្រភពព័ត៌មានពី៖ វត្តភ្នំ

No comments:

Post a Comment