ប្រជាពលរដ្ឋបានទៅបោះឆ្នោតបំពេញកាតព្វកិច្ចខ្លួនជាពលរដ្ឋរួច
ហើយ កាលពីថ្ងៃទី២៨ កក្កដា កន្លងទៅប៉ុន្តែ
លទ្ធផលដែលប្រជាពលរដ្ឋបានរំពឹងទុក្ខហាក់ធ្វើឲ្យខកចិត្តទៅវិញ
ដោយសារថា
គណបក្សដែលពួកគាត់ផ្តល់ការទុកចិត្តបែរជាមិនព្រមស្រុះស្រួលគ្នា
ទទួលយកលទ្ធផល ហើយម្ខាងចង់ឲ្យមានការស៊ើបអង្កេតមួយជាអន្តរជាតិ
ក៏ប៉ុន្តែ ម្ខាងទៀតមិនយល់ព្រមដោយសារសំអាងលើច្បាប់ជាតិ។
ចង់ដឹងថា តើមូលហេតុអីទៅដែលនាំឲ្យមានបញ្ហាយ៉ាងនេះ លោក កែម ឡី
អ្នកប្រឹក្សាយោបល់ និងស្រាវជ្រាវជាន់ខ្ពស់ និងជាអ្នកវិភាគឯករាជ្យ
បានផ្តល់បទសម្ភាសជាមួយភ្នំពេញ ប៉ុស្តិ៍ មានខ្លឹមសារជាអាទិ៍ថា៖
ហេតុអ្វីបានជាបក្សកាន់អំណាចមិនចង់ឲ្យមានវត្តមានអង្គការសហប្រជាជាតិ ក្នុងការបង្កើតគណៈកម្មការត្រួតពិនិត្យភាពមិនប្រក្រតីក្នុងការបោះឆ្នោត?
ការចរចាដើម្បីឲ្យមានគណៈកម្មការនេះគឺហាក់ដូចជារឹតត្បិតទាំង
សងខាង ម្ខាងចង់ឲ្យភាគី គ.ជ.ប
និងម្ខាងចង់បានភាគីអង្គការសហប្រជាជាតិ
ហើយបើមានជម្រើសទាំងអស់គ្នា គេមិនហៅថាការចរចាទេ។
ប្រសិនបើយើងគិតថា ដើម្បីដោះស្រាយបញ្ហាទាំង ២
គឺយើងត្រូវតែផ្តល់ជម្រើសឲ្យបានច្រើន ដើម្បីដោះស្រាយ។
ជម្រើស ទី១ គឺអាចឲ្យតួនាទីសង្គមស៊ីវិល
ព្រោះអីនៅក្នុងស្ថានការណ៍បោះឆ្នោតមានអង្គការមិនតិចជាង ៤១
អង្គការទេ
ដើម្បីឲ្យគាត់ធ្វើការតាមដានពិនិត្យមើលពីភាពមិនប្រក្រតីហើយ
គណបក្សនយោបាយដើរតួជាអ្នកសង្កេតការណ៍
ធ្វើការតាមដាននូវភាពមិនប្រក្រតីនោះ។អ៊ីចឹងសង្គមស៊ីវិលអាចធ្វើ
បាន។ ទី២
គឺជាធម្មតាកាលណាមានភាពមិនប្រក្រតីដែលទាមទារឲ្យកែតម្រូវលទ្ធផល
កែតម្រូវកៅអីនោះគឺត្រូវការអ្នកជំនាញ។ ទី១-
គឺអាចនឹងអញ្ជើញខាងវិជ្ជាស្ថានស្រាវជ្រាវស្ថិតិផែនការ ទី២-អង្គការ
CDRI ដែលមានជំនាញក្នុងការស្រាវជ្រាវ។
ទី៣-មានស្ថាប័នស្រាវជ្រាវជាតិនិងអន្តរជាតិដើម្បីចូលរួម
ស្រាវជ្រាវទៅលើភាពមិនប្រក្រតីនោះ។ ជម្រើសទី៤
ប្រសិនបើការបង្កើតគណៈកម្មការឯករាជ្យដែលមាន គ.ជ.ប
និងមានគណបក្សទាំង ២ មិនត្រូវគ្នានោះ គឺគណបក្សប្រជាជន និង គ.ជ.ប
អាចផ្តល់ជម្រើសមួយទៀតអាចបញ្ជូនសមាសភាពអង្គការក្រៅរដ្ឋាភិបាលទៅ
មួយក្រុមទៀត ដើម្បីឲ្យបាន ៤។
រីឯអង្គការជាតិនិងអន្តរជាតិរួមទាំងប្រព័ន្ធផ្សព្វផ្សាយផង
គឺដើរតួជាអ្នក អង្កេតការណ៍ទៅដែលនេះជាជម្រើសមួយទៀតដែរ។
ជម្រើសមួយទៀតគឺយើងមិនត្រូវចែកកៅអីរដ្ឋសភាប្រជុំ
ឬទៅប្រកាសលទ្ធផលឆ្នោតឬរហូតដល់ធ្វើបាតុកម្មនោះទេ។ បានន័យថា
គណបក្សទាំង ២ ប្រសិនបើមិនពេញចិត្តមិនមានជំនឿលើ គ.ជ.ប និងមិនមាន
ជំនឿលើក្រុមប្រឹក្សាធម្មនុញ្ញទេគឺអាចធ្វើលិខិតថ្វាយទៅព្រះ
មហាក្សត្យដើម្បីឲ្យព្រះអង្គមានព្រះរាជតួនាទីដឹកនាំ សម្របសម្រួល
ដូចអ្វីដែលធ្លាប់ធ្វើពីមុន។ ប៉ុន្តែ
ព្រះមហាក្សត្រអាចអញ្ជើញអ្នកជំនាញៗ ដើម្បីផ្តល់ជម្រើសនីមួយៗ
ពីផលវិជ្ជមាននិងផលអវិជ្ជមានហើយព្រះមហាក្សត្រផ្តល់ជម្រើសឲ្យ
គណបក្សទាំង២ ទទួលយកនូវជម្រើសណាមួយដែលសមស្រប។
រឿងមួយទៀត ប្រសិនបើយើងទទួលយកគណៈកម្មការ ដែលមាន គ.ជ.ប
និងគណបក្សប្រជាជនហើយនិងគណបក្សសង្គ្រោះជាតិក្តី
តែយើងសុំឲ្យមានគណៈកម្មការឯរាជ្យមួយ
ដើម្បីបង្ហាញពីភាពលម្អៀងណាមួយដែលខ្ញុំគិតថា
អាចមានជម្រើសច្រើនណាស់ប្រសិនបើអ្នកនយោបាយបើកត្រចៀក
បើកសតិសម្បជញ្ញៈរបស់ខ្លួនស្វែងរកដំណោះស្រាយ។
តែប្រសិនបើអ្នកនយោបាយព្យាយាមបិទភ្នែកដើម្បីឲ្យបញ្ហាកន្លងទៅ
ខ្ញុំគិតថា មិនមែនជាដំណោះស្រាយល្អឡើយ។
ប្រសិនបើមានបាតុកម្មធ្វើឲ្យមហន្តរាយមានវិបត្តិសង្គមមានវិបត្តិ
នយោបាយរ៉ាំរ៉ៃនោះគឺគណបក្សនយោបាយទាំង ២ ជា
អ្នកទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្រ្ត។
ការទាមទារដើម្បី ឲ្យមានភាគីអង្គការសហប្រជាជាតិចូលរួមក្នុងការបង្កើត គណៈកម្មការចម្រុះនេះ ត្រូវលោកឧបនាយករដ្ឋមន្ត្រី ស ខេង ចាត់ថា ជាការបំពានច្បាប់របស់កម្ពុជា តើបញ្ហានេះលោកយល់បែបណា?
ខ្ញុំគិតថា
គ្រាន់តែតួនាទីជាអាជ្ញាកណ្តាលមិនមែនជាការរំលោភច្បាប់ទេ។
ខ្ញុំឲ្យ ឧទាហរណ៍មួយថា យើងមានគណៈកម្មការដោះស្រាយទំនាស់ដីធ្លី
គណៈកម្មការសុរិយោដីថ្នាក់ខេត្ត ស្រុក
តែគណៈកម្មការនោះធ្វើការពុំមានប្រសិទ្ធភាពទេ
ហើយរដ្ឋាភិបាលបានបង្កើតក្រុមនិស្សិតវាស់វែងដីទៅលើតួនាទីនោះ
សួរថា ហេតុអីបានជាយើងមិនថា
ករណីនោះខុសច្បាប់នៅពេលដែលរដ្ឋាភិបាលយកប្រព័ន្ធផ្សេងមួយទៀតមក
ជំនួសប្រព័ន្ធផ្លូវការ។
តាមខ្ញុំដឹងពីឆ្នាំទៅមជ្ឈមណ្ឌលគ្រុនចាញ់មានភាពមិនប្រក្រតី
មានការចោទថា មានអំពើពុករលួយ?
ដែលទទួលលុយពីមូលនិធិសាកលដែលខ្លួនជាអ្នកទទួលជំនួយផ្ទាល់។
ក្រុមមន្ត្រីមកពីរដ្ឋាភិបាលបានប្តូរឲ្យយូអិនអូស៊ីអ៊ី
ជាអ្នកទទួលខុសត្រូវម្តងដូច្នេះ ហេតុអី បានជាយើងមិនថាអានោះ
ខុសច្បាប់។
បញ្ហាមួយទៀតយើងមានគណៈកម្មការដោះស្រាយព្រំដែនខ្មែរ-ថៃ
និងខ្មែរ-វៀតណាម តែពេលដោះស្រាយមិនចេញ
តើហេតុអីបានជាយើងទៅពឹងអង្គការសហប្រជាជាតិ
យើងទៅពឹងប្រទេសអាស៊ាន និងប្តឹងទៅតុលាការអន្តរជាតិ។
ហេតុអីក៏យើងមិនថា អានោះខុសច្បាប់ផង?
ព្រោះច្បាប់យើងតម្រូវឲ្យគណៈកម្មការដោះស្រាយទំនាស់ព្រំដែនជាអ្នក
ដោះស្រាយទេ។ ដូច្នេះ អ្វីដែល បានលើកឡើងខ្ញុំគិតថា មិនសមស្របទេ។
គ.ជ.ប ថា មានយន្តការស្រាប់ហើយ បើ គ.ជ.ប ដោះស្រាយមិនចេញទេ គឺអាចប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញបាន។ តើហេតុអ្វីបានជាបក្សជំទាស់មិនព្រម?
គ.ជ.ប ជាផ្នែកមួយនៃបញ្ហាហើយក្រុមប្រឹក្សាធម្មនុញ្ញ
មានតួនាទីធានាឲ្យមានការបោះឆ្នោតមួយដោយសេរីយុត្តិធម៌
ក៏ប៉ុន្តែក្រុមប្រឹក្សាធម្មនុញ្ញមិនបានដើរតួនាទីនោះទេ
ហើយក៏ជាផ្នែកមួយនៃបញ្ហាដែរ។ អ៊ីចឹង បើកាលណាស្ថាប័នទាំង ២
មានបញ្ហាដូចគ្នាមិនអាចក្លាយទៅជាអាជ្ញាកណ្តាលដោះស្រាយបានទេ
គឺត្រូវតែរកអាជ្ញាកណ្តាលថ្មី មួយទៀត។
គេដឹងថា ក្រុមប្រឹក្សាធម្មនុញ្ញនិង គ.ជ.ប
សុទ្ធតែជាអតីតមន្ត្រីគណបក្ស ប្រជាជនដូចតែគ្នាហ្នឹង
ដូច្នេះដើម្បីឲ្យមានការចាញ់ដោយអស់ចិត្ត
យើងត្រូវរកអាជ្ញាកណ្តាលត្រឹមត្រូវមួយ ហើយបើសិនជាយើងគិតថា
តួនាទីរបស់ គ.ជ.ប យើងគិតថាជា
តួនាទីរបស់ក្រុមប្រឹក្សាធម្មនុញ្ញហេតុអីបានជាសម្តេចនាយករដ្ឋ
មន្រ្តីព្រមឲ្យបង្កើតគណៈកម្មការចម្រុះរវាង គ.ជ.ប និងគណបក្សទាំង ២
ដែលនោះគឺវាមិនខុសហើយឬអី?ហេតុអីក៏មិនពឹងផ្អែកទៅលើ គ.ជ.ប
តែម្តងទៅឬក្រុមប្រឹក្សធម្មនុញ្ញចាំបាច់អីឲ្យធ្វើការចរចា។
សាធារណៈមតិខ្លះ មើលឃើញថា រដ្ឋាភិបាលមួយម៉ាត់ណាក៏លើកពីផ្លូវច្បាប់មកអះអាងដែរ? តែមតិខ្លះយល់ថា ផ្ទុយទៅវិញការអនុវត្តមិនបានធ្វើតាមផ្លូវច្បាប់ទេ?
ច្បាប់ឲ្យគេគោរពលើកលែងតែច្បាប់នោះមានស្តង់ដារអន្តរជាតិ
ច្បាប់ដែលបានពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋនិងលើកលែងតែច្បាប់
ឆ្លុះបញ្ចាំងពីសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋពិតប្រាកដ។
ចំពោះច្បាប់ដែលតាក់តែងឡើងដើម្បីតែបម្រើមហិច្ឆតា
នយោបាយនិងផលប្រយោជន៍ខ្លួន ដើម្បីតែជាបច្ចេកទេសគ្រប់គ្រងអំណាច
ខ្ញុំគិតថាមិនត្រឹមត្រូវទេ
ហើយត្រូវតែមានការតស៊ូដើម្បីឲ្យមានវិសោធនកម្មច្បាប់។
ស្ថានការណ៍ពេលនេះហាក់ធ្វើឲ្យពលរដ្ឋភ័យខ្លាច ព្រោះតែឮថាមានពង្រាយកងទ័ព តើធ្វើម៉េចដើម្បីកុំឲ្យពលរដ្ឋភ័យខ្លាច?
អ្នកគាំទ្រគណបក្ស
ប្រឆាំងត្រូវតែមានឥទ្ធិពលលើអ្នកដឹកនាំខ្លួនឲ្យកែតម្រូវឡើងវិញ
ឯពលរដ្ឋគាំទ្រគណបក្សប្រជាជន
ត្រូវឲ្យមេដឹកនាំខ្លួនកែសម្រួលបច្ចេកទេស
ទើបអាចរកសេចក្តីសុខបានទាំងអស់គ្នា៕ By Phnom Penh Post
No comments:
Post a Comment