ភ្នំពេញៈ នាយកដ្ឋានត្រួតពិនិត្យគុណភាពក្រសួង
ពាណិជ្ជកម្មបាននិយាយថា
មន្រ្តីរដ្ឋាភិបាលបានចាប់ផ្ដើមត្រួតពិនិត្យទីផ្សារទូទាំង ប្រទេស
កាលពីម្សិលមិញក្នុងការស្រាវជ្រាវរកម្សៅទឹកដោះគោកូនក្មេង
មានគ្រឿងផ្សំពីក្រុមហ៊ុន Fonterra ដែលគួរឲ្យសង្ស័យ។
លោក ឃួន សាវុធ
មន្រ្តីនៅនាយកដ្ឋានកាំកុងត្រូលដែលជានាយកដ្ឋានត្រួតពិនិត្យ
គុណភាពរបស់ក្រសួង ពាណិជ្ជកម្មបាននិយាយថា៖
«យើងបានជូនដំណឹងដល់មន្រ្តីរបស់យើងទាំងអស់ឲ្យចុះប្រមូលដោយ
ផ្ទាល់នូវផលិតផលក្នុងចំនួនច្រើនដែលក្រុមហ៊ុនបានផ្ដល់ដំណឹងដល់
យើងនៅទូទាំងប្រទេស»។
លោកបាននិយាយសំដៅដល់ក្រុមហ៊ុនចែកចាយនៅកម្ពុជា Danone Dumex
ជាក្រុមហ៊ុនម្សៅទឹកដោះគោកូនក្មេងដ៏មានសក្ដានុពលថា៖
«ខ្ញុំគិតថាយើងនឹងមិនមានការពិបាកនោះទេ
ដោយសារតែយើងមានបុគ្គលិកនៅទូទាំងប្រទេស ហើយយើងបានសហការយ៉ាងល្អ
ជាពិសេសជាមួយនឹងក្រុមហ៊ុននេះ»។
កាល ពីថ្ងៃសៅរ៍ក្រុមហ៊ុន Fonterra
បានប្រាប់ឲ្យដឹងជាមុនដល់ក្រុមហ៊ុនចំនួន ៨ រួមមានក្រុមហ៊ុន
អាហារធំជាងគេរបស់បារាំង Danone ដែលបានទិញគ្រឿងផ្សំមានមេរោគនេះ។
តាមរយៈក្រុមហ៊ុនចែកចាយ Danone Dumex Cambodia
គ្រឿងផ្សំនេះត្រូវបានគេតាមដានដល់ម្សៅទឹកដោះគោនៅកម្ពុជានិង
ការប្រមូលមកវិញរហូតដល់ ៨ ០០០
ប្រអប់នៃផលិតផលបានចាប់ផ្ដើមប្រមូលកាលពីថ្ងៃចន្ទ។
ផលិតផលទឹកដោះគោថ្លាមានមេរោគដែលអាចបណ្ដាលឲ្យពុល អាចធ្វើឲ្យខ្វិនធ្ងន់ធ្ងរ និងមានជំងឺបណ្ដាលឲ្យស្លាប់បាន។
លោក គង់ បូ នាយកគ្រប់គ្រងស្ដីទីប្រចាំប្រទេសនៅក្រុមហ៊ុន Danone
Dumex Cambodia បានឲ្យដឹងថា៖
«ផលិតផលរងផលប៉ះពាល់នោះគឺមិនមានច្រើនទេក្នុងចំណោមផលិតផល
របស់យើង»។ លោកបានបន្តថា
មិនទាន់មានគ្រោះថ្នាក់ដោយសារតែជំងឺនោះទេ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបាននិយាយថា
ថ្មីៗនេះក្រុមការងារបច្ចេកទេសនៅនាយកដ្ឋានឱសថ
និងអាហារកំពុងសហការគ្នាយ៉ាងជិតសិ្នទ្ធជាមួយក្រុមហ៊ុន។
លោកលើកឡើងថា៖
«យើងបានជូនដំណឹងដល់ពួកគេឲ្យប្រកាសជាសាធារណៈហើយពួកគេបានប្រមូល
រាល់ផលិតផលទាំងអស់ដែលប៉ះពាល់ពីទីផ្សាររួចហើយដែរ»៕PB By Phnom Penh Post
No comments:
Post a Comment