ភ្នំពេញៈ
មន្ត្រីរដ្ឋាភិបាលនិងអង្គការក្រៅរដ្ឋាភិបាលបានជួបប្រជុំជាមួយ
យុវជនជាង ២០០ នាក់នៅភ្នំពេញកាលពីម្សិលមិញ
ដើម្បីប្រារព្ធខួបលើកទី១៤ នៃទិវាយុវជនអន្តរជាតិ
បានលើកឡើងពីកង្វល់នៃសេដ្ឋកិច្ចជាតិនិងការពង្រឹងសមត្ថភាព
ខណៈយុវជនជិត ៣
លាននាក់បាននិងកំពុងធ្វើចំណាកស្រុកទាំងក្នុងនិងក្រៅប្រទេស។
ការជួបជុំគ្នាដ៏ធំដែលធ្វើឡើងនៅទីស្នាក់ការរបស់អង្គការ
អភិវឌ្ឍន៍ធនធានយុវជន (YRDP) នៅភ្នំពេញ
រៀបចំដោយគណៈកម្មការរៀបចំទិវាយុវជនអន្តរជាតិមានស្ថាប័នចំនួន ១៨
ក្រោមប្រធានបទ «ចំណាកស្រុករបស់យុវជន ជំរុញឲ្យមានការអភិវឌ្ឍ»។
លោក ជាង សុខា
នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ធនធានយុវជនថ្លែងឲ្យដឹងថា
ទិវាយុវជនអន្តរជាតិនៅថ្ងៃចន្ទនេះ
គឺជាថ្ងៃកំណើតរួមមួយរបស់យុវជននៅទូទាំងពិភពលោក
ហើយថាពិធីនេះក៏នឹងផ្តល់ឱកាសឲ្យយុវជនពង្រីកនូវចំណេះដឹងពាក់
ព័ន្ធនឹងបញ្ហាកើតឡើងលើយុវជន ក្នុងនោះរួមមានបញ្ហារកការងារធ្វើ
ដែលបានបង្ខំឲ្យយុវជនកម្ពុជាជិត ៣ លាននាក់ត្រូវធ្វើចំណាកស្រុក។
លោក ជាង សុខា បញ្ជាក់ថា៖ «ប្រធានបទនេះក្លាយជាប្រធានបទក្តៅជាសកល
ហើយក៏បានទទួលស្គាល់ថា ជាបញ្ហារសើបសម្រាប់កម្ពុជាផងដែរ»។ លោកថា
មានយុវជនកម្ពុជាចន្លោះពី ៥០ ទៅ ៧០
ម៉ឺននាក់កំពុងធ្វើចំណាកស្រុកទៅក្រៅប្រទេស ក្នុងនោះ ប្រមាណ ៥០
ភាគរយដែលចេញទៅដោយស្របច្បាប់។ លើសពីនេះ
យុវជនមកធ្វើការជាកម្មករកាត់ដេរមានប្រមាណជា ៧០ ម៉ឺននាក់
សរុបទាំងអ្នកធ្វើការដូចជាសំណង់ តាមភោជនីយដ្ឋាន និងសណ្ឋាគារផង
គឺមានប្រមាណជិត ៣ លាននាក់ពីក្នុងយុវជនសរុបជិត ៤ លាននាក់។
លោក ជាង សុខា ថ្លែងដូច្នេះថា៖
«យុវជនធ្វើចំណាកស្រុកជិតអស់អ៊ីចឹងតើគាត់មានពេលឯណាទៅពង្រឹង
សមត្ថភាពដើម្បីធ្វើជាទំពាំងស្នងឫស្សី និងសសរទ្រូងប្រទេសជាតិ?
តើវាជួយឲ្យមានការអភិវឌ្ឍឬអត់?»។
លោកបន្ថែមថា យុវជនចំណាកស្រុកទៅបរទេសប្រមាណ ៥០ ភាគរយ
កំពុងប្រឈមនឹងបញ្ហា ការរំលោភសិទ្ធិពលករ
ដែលមានលក្ខណៈធ្ងន់ធ្ងរមិនអាចទទួលយកបានហើយកម្ពុជាមានការបញ្ជូន
និងលួចទៅធ្វើការក្រៅប្រទេសច្រើនជាងគេក្នុងតំបន់។
លោក ជាង សុខា កត់សម្គាល់ថា
ទន្ទឹមនឹងបញ្ហានេះការធ្វើចំណាកស្រុកក៏បានជួយឲ្យមានការអភវិឌ្ឍ
និងកំណើនសេដ្ឋកិច្ច
តាមរយៈការផ្ញើប្រាក់មកស្រុកកំណើតវិញមួយចំណែកដែរ។
លោក សុខា ថ្លែងថា៖ «ធនធានមនុស្សនឹងរលួយតជំនាន់ បើមិនមានវិធានការឲ្យបានសមស្របពីពេលនេះទៅទេ»។
លោក ចាន់ សុវេត
អនុប្រធានការងារស៊ើបអង្កេតដីធ្លីនិងសិទ្ធិមនុស្សរបស់សមាគម
សិទ្ធិមនុស្ស អាដហុក បានថ្លែងដែរថា
រដ្ឋាភិបាលកម្ពុជាមិនមានលទ្ធភាពការពារពលករចំណាកស្រុកឲ្យបាន
សមរម្យនៅឡើយ។ លោកបញ្ជាក់ថា៖ «សូមធ្វើចំណាកស្រុកឲ្យស្របច្បាប់
ព្រោះវាមានហានិភ័យខ្ពស់ណាស់
ហើយយុវជនមិនទាន់មានលក្ខណៈគ្រប់គ្រាន់ដើម្បីការពារសុវត្ថិភាព
ខ្លួនបានទេ ហើយរដ្ឋាភិបាលក៏ខ្វះលទ្ធភាពការពារពលករខ្លួនដែរ»។
ទាក់ទិននឹងបញ្ហានេះ លោក សួង សង្វាវុទ្ធី
ប្រធានផ្នែកផែនការនិងសហប្រតិបត្តិការនៃក្រសួងការងារនិងបណ្តុះ
បណ្តាលវិជ្ជាជីវៈបានថ្លែងថា
ទីផ្សារការងារនៅក្នុងប្រទេសកម្ពុជាមានច្រើន ប៉ុន្តែបញ្ហាត្រង់ថា
យុវជនមិនដឹងថា
ទៅរកការងារនៅកន្លែងណាខណៈអ្នកវិនិយោគខ្វះបុគ្គលិកជំនាញយកទៅ
ធ្វើការងារ។
លោក សង្វាវុទ្ធី លើកឡើងថា៖ «ការសិក្សារកឃើញថា
មិនមានការស៊ីចង្វាក់គ្នាដោយសារតែការវិនិយោគ
និងការសិក្សារបស់យុវជនខុសជំនាញគ្នា។
ដូច្នេះយើងខំស្រាវជ្រាវផលិតជាព័ត៌មានទីផ្សារការងារនិង
ផ្សព្វផ្សាយឲ្យដល់ពួកគេ»។ លោកបន្តថា ការស្រាវជ្រាវគឺសំខាន់ណាស់
វាប្រាប់អំពីទិសដៅនៃការរៀនសូត្ររបស់ពួកគេឲ្យសមស្របទៅនឹងការ
វិនិយោគ និងទីផ្សារការងារ ហើយក្រសួងក៏មានគេហទំព័រសម្រាប់យុវជន
រកព័ត៌មាននេះជាច្រើនដែរ។
ទាក់ទងទៅនឹងការធ្វើចំណាកស្រុករបស់យុវជនកម្ពុជាទៅក្រៅប្រទេស
នេះដែរក្រសួងការងារបាននិងកំពុងឲ្យភ្នាក់ងារចុះទៅដល់មូលដ្ឋាន
គោលដៅដើម្បីផ្សព្វផ្សាយកុំឲ្យយុវជនធ្វើចំណាកស្រុកខុសច្បាប់
ហើយបើមុននឹងធ្វើចំណាកស្រុកពួកគេអាចមកពិភាក្សាជាមួយនឹងមន្ត្រី
ជំនាញដែលចុះទៅតំបន់នោះបាន៕ ប្រភពពីៈ Phnom Penh Post
No comments:
Post a Comment