ភ្នំពេញ :
ជាមួយភាពក្រៀមក្រំសោកសង្វេគដែលបាត់បង់ជីដូនបង្កើតគ្មានថ្ងៃត្រឡប់
នោះ តារាសម្តែងនិងចម្រៀងរាងសង្ហាសាច់សដូចសំឡី លោក អេឡិច
ចាន់ត្រាបានពោលពាក្យក្នុងអារម្មណ៍នៅក្តុកក្តួលអួលដើមកថា
លោកមានការសោកស្តាយណាស់ដែលមិនបានបួសសងគុណដល់ជីដូនឲ្យគ្រប់
រយៈពេល៧ថ្ងៃ។
តារារាងខ្ពស់ស្រឡះរូបនេះបានលើកហេតុផលថា លោកជាប់រវល់ការងារចាំបាច់មិនអាចរំលងបាន។
តាមការបង្ហើបឲ្យដឹងពីតារាសម្តែងរាងខ្ពស់ស្រឡះសង្ហា លោក អេឡិច
ចាន់ត្រាថា ក្រុមគ្រួសារលោកទាំងមូលបានបាត់បង់ភាពស្រស់ស្រាយ
ដែលប្តូរមកនូវភាពសោកសៅទុក្ខព្រួយនោះជាងមួយខែហើយ។
តារាដែលចេះទាំងច្រៀងរាំ សម្ដែង
និងបង្ហាញម៉ូដរូបនេះបានបន្តថា៖
«ជីដូនរបស់ខ្ញុំបានធ្លាក់ខ្លួនឈឺធ្ងន់រហូតត្រូវបញ្ជូនទៅ
ព្យាបាលនៅប្រទេសវៀតណាមនោះ តាំងពីដើមខែកក្កដាម្ល៉េះ
ហើយក៏ទើបតែបញ្ជូនគាត់មកផ្ទះវិញកាលពីមុនបោះឆ្នោតនេះដែរ»។
ប៉ុន្តែលោកបានបញ្ជាក់ថា ក្ដីទុក្ខព្រួយមុននោះ
វាក៏លាយលំនូវការសប្បាយខ្លះដែរ
ដ្បិតថាជីដូនឈឺនិងដេកនៅនឹងកន្ទេលយ៉ាងណាក៏ដោយ ដោយថា
កូនចៅទាំងអស់នៅបានមើលឃើញគាត់នឹងភ្នែក។ មិនដូចពេលនេះទេ
គឺគាត់ត្រូវឃ្លាតទាំងសំឡេងឃ្លាតទាំងរូបកាយ
ឃ្លាតរហូតគ្មានថ្ងៃជួប។
បើទោះជាយ៉ាងណា
ពេលនេះតារាសម្តែងនិងចម្រៀងរូបសង្ហាដែលកំពុងមានទុក្ខលោក អេឡិច
ចាន់ត្រា បានអះអាងពីអារម្មណ៍ដែលកាត់ចិត្តបានច្រើនហើយដែរ ដោយលោក
បានប្រាប់ថា៖ «ជីដូនខ្ញុំ គាត់ផុតរលត់ទៅនេះ
ក៏កូនចៅអស់ចិត្តមិនសូវជាអាឡោះអាល័យនឹងគាត់ប៉ុន្មានទេ ព្រោះថា
គាត់ក៏មានព្រះជន្មច្រើន៨១ឆ្នាំ
អាយុវែងសឹងតែកម្រមានអ្នកណាអាយុវែងដូចគាត់ដែរ»។
លោកបានប្រាប់ទៀតថា៖ «ជីដូនខ្ញុំគាត់ស្លាប់រយៈពេល៨ថ្ងៃហើយ
បើគិតត្រឹមថ្ងៃទី៨សីហានេះ
ហើយតាំងពីគាត់ស្លាប់រហូតគម្រប់៧ថ្ងៃគឺ
កូនចៅធ្វើបុណ្យជាប់ទាំង៧ថ្ងៃមិនមានរំលងមួយថ្ងៃឡើយ»។
បើទោះបីជាពិធីបុណ្យសពជីដូនប្រព្រឹត្តទៅប្រកបដោយភាពអធិកអធម
និងមានមិត្តភក្កិកូនចៅសស្រាក់សស្រាំក្នុងការជួយគ្នាមួយដៃមួយជើង
យ៉ាងណាក៏ដោយ ប៉ុន្តែអេឡិច
ចាន់ត្រានៅតែមិនអស់ចិត្តនឹងកាយវិការសងគុណជីដូនរបស់ខ្លួនឡើយ។
លោក បានលើកឡើងថា៖
«ស្ថិតនៅក្នុងគ្រាជូនដំណើរជីដូនចុងក្រោយនេះ
ខ្ញុំក៏ដូចជាចៅៗរបស់គាត់ទាំងប្រាំបីនាក់ផ្សេងទៀតគឺសុទ្ធតែ
បានបួសសងគុណនិងជូនដំណើរគាត់។ ប៉ុន្តែពួកយើងជាចៅៗបួស
តែរយៈពេលមួយថ្ងៃក៏សឹកមកវិញទាំងអស់គ្នា»។
លោកបានបន្តថា៖«ប្អូនប្រុសពៅរបស់ជីដូនខ្ញុំ
គាត់ក៏បួសដែរគឺគាត់បួសប្រាំពីរថ្ងៃហើយគង់នៅក្នុងវត្តសូត្រធម៌
និងឆាន់សង្ហាន់ដូចព្រះសង្សដែរ
ហើយពេលនេះវត្តមានគ្រងស្បងចីវររបស់លោកតាដែលជាប្អូនប្រុសពៅរបស់
ជីដូនខ្ញុំគឺកំពុងគង់នៅក្នុងវត្តសំពោងផលអណ្តែតដែលជាទីអារាម
តម្កល់និងបូជាសពជីដូននោះ»។
ទាំងអារម្មណ៍សោកស្តាយនោះ តារាសម្តែងនិងចម្រៀងរាងសង្ហា
ដែលល្បីមានមន្តស្នេហ៍និងដូរដៃគូតារាស្រីស្រស់ៗពីមួយទៅមួយលើ
វេទិកាសិល្បៈរូបនេះ បានបញ្ជាក់ថា៖
«រូបលោកក៏ដូចជាបងប្អូន៨នាក់ទៀតដែលសុទ្ធជាចៅរបស់សពពេលនេះ
បានសឹកមកជាគ្រហស្ថទាំងអស់គ្នាវិញហើយ ដោយបួសបានតែមួយថ្ងៃទេ។
ប៉ុន្តែលោកបញ្ជាក់បន្ថែមថា រូបលោកដ្បិតថា អាចារ្យប្រាប់ថា
ជាចៅត្រឹមតែមិនចាំបាច់បួស៧ថ្ងៃក៏បានដែរ
តែក្នុងចិត្តខ្ញុំនៅតែមិនស្ងប់ដែលមិនបានបួសកាន់ទុក្ខគាត់ឲ្យ
គ្រប់៧ថ្ងៃនោះ។
យ៉ាងណាក៏ដោយទឹកចិត្តចៅកត្តញ្ញូ
ដែលជាតារាសម្តែងនិងចម្រៀងដ៏មានប្រជាប្រិយភាពរូបនេះ
មិនអាចបំពេញតាមចិត្តទទូចរបស់ខ្លួននេះបានឡើយ
ដោយរូបគេលើកហេតុផលថា៖«រូបគេនៅមានការងារចាំបាច់ច្រើនណាស់
ដែលមិនអាចខកខាន វត្តមានគេបាន»។ លោក អេឡិច ចាន់ត្រា បានប្រាប់ថា
«ខ្ញុំមិនអាចបួសឲ្យបានគ្រប់ទាំង៧ថ្ងៃនោះទេ
ព្រោះដំណើរមរណភាពរបស់ជីដូនមិនមានការគ្រោងទុកទេ
ហើយលោកមានការងារច្រើនដែលខ្ញុំទទួលគេមុននោះ ហើយការងារទាំងនោះ
សុទ្ធតែមានកុងត្រាមានលិខិត ស្នាម»។
លោកបញ្ជាក់ថា៖«ដូចដឹងស្រាប់ហើយមិនថាតែខ្ញុំទេ
អ្នកសិល្បៈការងារមិនមានថ្ងៃសៅអាទិត្យទេ
ដូចខ្ញុំគ្រាន់តែមួយរយៈ៥-៦ថ្ងៃនៃពិធីបុណ្យសពជីដូននេះ
ខ្ញុំបានសុំគេលើកលែងការងារច្រើនកន្លែងណាស់»។ លោក
បានបន្ថែមថា៖«ពេលនេះខ្ញុំមានការងារធំបីទី១ត្រៀមខ្លួនចេញទៅ
សម្តែងនៅអូស្រ្តាលីទី២កម្មវិធីអាណាចក្រតារានិងទី៣
កម្មវិធីខួបហាងប៉ារ៉ាឌី។
ដោយចាំបាច់មិនអាចរំលងកម្មវិធីនេះបានទើបមិនអាចឲ្យលោកបួស
កាន់ទុក្ខជីដូនឲ្យបានពេញ៧ថ្ងៃនោះ»។
ប៉ុន្តែយ៉ាងណា លោកអេឡិច
ចាន់ត្រាក៏បានសម្តែងអារម្មណ៍មោទនភាពដែលបានគ្រងស្បង់ចីវរកោសក់មុខ
សពជីដូនលោក
បាននិយាយថា៖«ក្រោយពីបានកោរសក់នៅមុខសពជីដូននិងបានគ្រង
ស្បង់ចីវរនោះ មានអារម្មណ៍ថាទុក្ខព្រួយហាក់បានរសាយមួយកម្រិត
ស្រឡះខ្លួនជាងមុនពេលប្រតិបត្តិបែបនេះ»៕ ប្រភពពីៈ Phnom Penh Post
No comments:
Post a Comment