ភ្នំពេញៈ បុរសជាតិបារាំងវ័យ ៧៤
ឆ្នាំម្នាក់កាលពីម្សិលមិញត្រូវសាលាដំបូង
រាជធានីភ្នំពេញជំនុំជម្រះទោសពីបទបៀតបៀនផ្លូវភេទកុមារ
និងរួមភេទជាមួយក្មេងប្រុសកម្ពុជាមិនគ្រប់អាយុបីនាក់
នៅក្រុងភ្នំពេញកាលពីឆ្នាំ ២០១១ និងឆ្នាំ ២០១២។
លោក ហេង សុខណា ចៅក្រមសាលាដំបូងភ្នំពេញបានឲ្យដឹងថា
បុរសជាតិបារាំងឈ្មោះ Jacques Philippe Albertini
ត្រូវកាត់ទោសពីបទបៀតបៀនផ្លូវភេទកុមារ
និងរួមភេទជាមួយក្មេងបីនាក់ដែលជាអ្នករើសអេតចាយនៅរាជធានី
ភ្នំពេញកាលពីឆ្នាំ ២០១១ និង ២០១២។
លោកបញ្ជាក់ថា Philippe Albertini
ត្រូវចោទប្រកាន់ពីបទទិញពេស្យាចារកុមារតាមមាត្រា ៣៤
នៃច្បាប់ស្ដីពី
ការបង្រ្កាបការជួញដូរមនុស្សនិងកេងប្រវ័ញ្ចផ្លូវភេទ។
គាត់ត្រូវសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី២១ ខែ ឧសភា ឆ្នាំ ២០១២
ផ្អែកតាមពាក្យបណ្ដឹងរបស់ឪពុកម្ដាយក្មេងរងគ្រោះ។
លោកចៅក្រម បន្តថា៖
«គាត់បានហៅក្មេងៗជាអ្នករើសអេតចាយឲ្យចូលយកសម្បកកំប៉ុងក្នុង
ផ្ទះជួលគាត់នៅខណ្ឌ ដូនពេញ យកទៅលក់។
គាត់បានចាប់បឺតមាត់ក្មេងទាំងនោះនិងបៀមប្រដាប់ភេទពួកគេហើយក៏
បានបង្គាប់ឲ្យក្មេងៗបៀមប្រដាប់ភេទគាត់វិញដែរ»។
«ក្រៅពីនេះគាត់បានយកឡេលាបរន្ធគូថក្មេងរងគ្រោះហើយរួមភេទជាមួយ
ជាថ្នូរនឹងប្រាក់ ១០ ដុល្លារម្នាក់ៗ»។
តាមចៅក្រមរូបនេះ Philippe Albertini
នៅមានការពាក់ព័ន្ធនឹងករណីបៀតបៀនផ្លូវភេទកុមារជាច្រើនទៀត
នៅក្នុងប្រទេស បារាំង និងនៅកម្ពុជា តាំងពីឆ្នាំ ១៩៧៩ រហូតមក។
ក្មេងប្រុសរងគ្រោះអាយុ ១៣ ឆ្នាំម្នាក់និយាយថា
គេទទួលបានប្រាក់ពី Philippe Albertini ១០ ដុល្លារក្នុងម្នាក់ៗ
សម្រាប់ការឲ្យគាត់លេងប្រដាប់ភេទពួកគេ រួចលេងប្រដាប់ភេទ
និងរួមភេទជាមួយគាត់វិញ។
ឪពុកម្ដាយក្មេងរងគ្រោះបីនាក់បានទាមទារសំណងជំងឺចិត្តពីឈ្មោះ Philippe Albertini ក្នុងម្នាក់ៗចំនួន ១៧ ០០០ ដុល្លារ។
នៅ ក្នុងសវនាការម្សិលមិញ Jacques Philippe Albertini
បានបដិសេធការចោទប្រកាន់ទាំងអស់ថា
មិនបានប្រព្រឹត្តដូចនេះឡើយព្រោះគាត់មានជំងឺទឹកនោមផ្អែម
និងអសមត្ថភាពផ្លូវភេទ។
គាត់សុំឲ្យតុលាការទម្លាក់ការចោទប្រកាន់និងដោះលែងរូបគាត់ឲ្យ
មាន សេរីភាពឡើងវិញ។
លោកព្រះរាជអាជ្ញារង តុប ឈុនឡុង បានសន្និដ្ឋានថា យោងតាមភ័ស្តុតាង
លោក Philippe Albertini
ពិតជាបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់
ដូច្នេះលោកសុំរក្សាការចោទប្រកាន់និងសុំឲ្យតុលាការផ្ដន្ទាទោស
គាត់ទៅតាមច្បាប់។
សាលក្រមរឿងនេះនឹងប្រកាស នៅថ្ងៃទី២៧ ខែ សីហា៕ PN By Phnom Penh Post
No comments:
Post a Comment