បន្ទាយមានជ័យៈ ស្រ្តីជាម្តាយ និងកូនប្រុសម្នាក់
ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីព្រឹកម្សិលមិញ
នៅច្រកក្បាលស្ពានស្រុក ម៉ាឡៃ
សង្ស័យពីបទលួចប្រាក់អាជីវករម្នាក់ត្រូវបញ្ជូនទៅឃុំខ្លួន
នៅអធិការដ្ឋានស្រុក ម៉ាឡៃ។
លោក ឃុត ចាន់ហេង នាយផ្នែកសេនាធិការស្រុក ម៉ាឡៃ បានឲ្យដឹងថា៖
«ជនសង្ស័យកំពុង ត្រូវបានឃុំខ្លួនជាបណ្ណោះអាសន្ន
នៅអធិការដ្ឋានស្រុក ម៉ាឡៃ
ដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្នងការខេត្តចាត់ការបន្ត»។
លោកបន្តថា ជនសង្ស័យ មានឈ្មោះ កែវ ឈូក អាយុ ២៨ ឆ្នាំ ជាម្តាយ
និងកូនឈ្មោះ ចេង វាសនា ភេទប្រុស អាយុ ១២ ឆ្នាំស្នាក់នៅភូមិ សាស្តា
ឃុំ សាស្តា ស្រុក សំពៅលូន ខេត្ត បាត់ដំបង
ត្រូវសមត្ថកិច្ចការពារព្រំដែនគោក ៨១៥ ប៉ុស្តិ៍ក្បាលស្ពានច្រក តំបន់
ម៉ាឡៃ ឃាត់ខ្លួន កាលពីវេលាម៉ោង ៩ ព្រឹកថ្ងៃទី១៣ សីហា ២០១៣ នៅចំណុច
ក្បាលស្ពាន ក្រោយពីធ្វើសកម្មភាពលួចលុយស្ត្រីអាជីវករលក់សាច់ជ្រូក
ម្នាក់នៅ ផ្សារ ណងពឺ ស្ថិតក្នុងឃុំ ណងពឺ ស្រុក អារញ្ញ ខេត្ត ស្រះកែវ។
លោកបន្ថែមថា ការឃាត់ខ្លួនជនសង្ស័យពីរនាក់ម្តាយនិងកូននេះ
ធ្វើឡើងតាមបណ្តឹងជនរងគ្រោះ ឈ្មោះ ចៀង ថាច ភេទស្រីអាយុ ៣១ ឆ្នាំ
ជាអាជីវករលក់សាច់ជ្រូក នៅផ្សារ ណងពឺ ស្ថិតក្នុងឃុំ ណងពឺ ស្រុក
អារញ្ញ ខេត្ត ស្រះកែវ មានទីលំនៅក្នុងភូមិ ត្រសេកជ្រំ ឃុំ ម៉ាឡៃ
ដែលបានប្តឹងថា ជនសង្ស័យទាំង ២ នាក់ បានលួចលុយរបស់ខ្លួន
ខណៈកំពុងលក់នៅផ្សារ រួចរត់គេចខ្លួន ទើបសមត្ថកិច្ចចុះស្រាវជ្រាវ
ឈានដល់ការឃាត់ខ្លួនតែម្តង។ នៅពេលចាប់ខ្លួន សមត្ថកិច្ច
បានដកហូតយកប្រាក់ថៃ ៣៥០០ បាត និងលុយខ្មែរ ៤៧ ម៉ឺនរៀលពីជនសង្ស័យ។
លោក ចាន់ ហេង បញ្ជាក់ថា៖«ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញា ខ្ញុំបានប្រគល់ប្រាក់នោះឲ្យទៅជនរងគ្រោះវិញ»៕ By Phnom Penh Post
No comments:
Post a Comment