ភ្នំពេញ : នៅប្រទេសកម្ពុជា
ក្រអៅឈូកត្រូវបានចាត់ចូលជាប្រភេទរុក្ខជាតិដ៏ពេញនិយមមួយក្នុងការ
ចម្អិនម្ហូបនៅផ្ទះបាយមិនថា ឆា ញាំ ស្ងោរ ឬក៏ធ្វើជ្រក់នោះទេ។
យ៉ាងណាមិញ រុក្ខជាតិនេះមានតម្លៃប្រែប្រួលទៅតាមរដូវកាលទឹកឡើង
ឬស្រកដោយជួនកាលតម្លៃរបស់វាអាចឡើងដល់១ពាន់រៀលឯណោះក្នុងមួយ
ដើមប្រវែងមិនដល់កន្លះម៉ែត្រ។
ដូចគ្នានេះដែរ ប្រជាជនអាស៊ីដទៃទៀតក៏និយមទទួលទានក្រអៅឈូកដែរ។
ញាំក្រអៅឈូកជាមួយសាច់ជ្រូកស្ងោរនិងបង្គាសមុទ្រស្រុះដែលភាសា
វៀតណាមហៅថា Goi Ngo Sen
គឺជាមុខម្ហូបដែលល្អសម្រាប់បញ្ចុះសីតុណ្ហភាពរាងកាយនៅរដូវក្ដៅ។
គ្រឿងផ្សំរួមមាន ក្រអៅឈូក ត្រសក់ ជីរគ្រប់មុខ ខ្ទឹមបារាំង
សណ្ដែកដីលីង ខ្ទឹមក្រហម សាច់ជ្រូក បង្គាស្រស់ ទឹកត្រី ទឹកខ្មេះ អំបិល
ស្ករស និងម្សៅស៊ុប។
ក្រអៅឈូកត្រូវយកទៅកាត់ជាកង់ៗប្រមាណ២ថ្នាំងដៃរួចត្បាល់យក
សរសៃឆ្មាតូចៗឲ្យស្អាត។ ខ្ទឹមបារាំង
និងត្រសក់ត្រូវហាន់ជាសរសៃស្ដើងៗ។
ជីត្រូវបេះយកស្លឹកល្អៗទុក។ សាច់ជ្រូកសាច់សុទ្ធ
ឬសាច់បីជាន់ត្រូវស្ងោរឲ្យឆ្អិនដោយដាក់អំបិលមួយចឹបក្នុងទឹក។
បង្គាត្រូវស្រុះមួយភ្លែតរួចបកសម្បកចេញឲ្យស្អាត។
ខ្ទឹមក្រហមត្រូវបំពងឲ្យឡើងឈ្ងុយ។
បន្លែក្រអៅឈូក ត្រសក់ ជីរគ្រប់មុខ
និងខ្ទឹមបារាំងត្រូវយកទៅញាំច្របល់ចូលគ្នាក្នុងចានគោមរួចសឹម
ស្រោចទឹកត្រី អំបិល ស្ករស និងម្សៅស៊ុបបន្តិចចូល។
បរិមាណតិចឬច្រើននៃការដាក់គ្រឿងផ្សំរសជាតិគឺអាស្រ័យលើចំណង់ចំណូល
ចិត្តរបស់អ្នកទេ។ បន្ទាប់មកអ្នកអាចដួសញាំបន្លែនោះដាក់ចាន
រួចរៀបបន្ទះសាច់ជ្រូក និងបង្គាពីលើ។
ចុងក្រោយត្រូវរោយសណ្ដែកដីលីង និងខ្ទឹមក្រហម
រួចចាក់ទឹកខ្មេះពីលើបន្តិចជាការស្រេច។
អ្នកដែលចូលចិត្តក្លិនជីរវ៉ាន់ស៊ុយ ក៏អាចបន្ថែមវាពីលើញ៉ាំបន្លែនេះបានដែរ។
ជាទូទៅនៅវៀតណាមញាំក្រអៅឈូកបែបនេះអាចត្រូវបានគេទទួលទានក្លែមជាមួយនំបំពងខ្លាញ់ស្រួយៗ៕ប្រភពីៈ Phnom Penh Post
No comments:
Post a Comment