Wednesday, August 14, 2013

គជប អនុវត្តតាមនីតិវិធី រង់ចាំទទួលបណ្តឹង និង​ត្រៀម​ប្រកាស​លទ្ធផលបោះឆ្នោត​ផ្លូវការ

 ក្រោយ​ពី​ប្រកាស​លទ្ធផល​បោះឆ្នោត​បណ្តោះអាសន្ន ដែល​បាន​បង្ហាញ​ពី​សំឡេង​ឆ្នោត​របស់​គណបក្ស​នយោបាយ​ទាំង ៨ នៅ​តាមមណ្ឌល​ខេត្តរាជធានី ចំនួន ២៤ ទូទាំង​ប្រទេស គជប រង់ចាំ​ទទួល​បណ្តឹង​ជំទាស់​នឹង​លទ្ធផលបោះឆ្នោតបណ្តោះអាសន្ន និង​ត្រៀមប្រកាស​លទ្ធផល​បោះឆ្នោត​ផ្លូវ​ការ។ លទ្ធផល​បោះឆ្នោត​ផ្លូវការ ដែល​គជប នឹង​ត្រូវ​ប្រកាស ក្នុង​រយៈពេល ៧២ ម៉ោង ក្រោយ​ពី​ប្រកាស​លទ្ធផល​បណ្តោះអាសន្ន ហើយ​មិនមាន​បណ្តឹងតវ៉ា។ តែ​បើ​មាន​បណ្តឹង​តវ៉ា ប្រឆាំង​នឹង​លទ្ធផលបោះឆ្នោត​បណ្តោះអាសន្ន នោះ​លទ្ធផល​ផ្លូវការ នឹង​ត្រូវ គជប ប្រកាស​យ៉ាងយូរ ត្រឹម​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៣។

ដោយ​ លី ម៉េងហួរ
(08:56)

No comments:

Post a Comment