ភ្នំពេញៈ ផ្តើមចេញពីភាពម្ចាស់ការ
និងភាពជឿជាក់លើជំនាញដែលខ្លួនមាន
ទើបធ្វើឲ្យបុគ្គលម្នាក់អាចមានជំហររឹងមាំក្នុងការពុះពារនូវ
ឧបសគ្គផ្សេងៗបានទោះបីជាឧបសគ្គនោះមានទំហំធំធេងក្នុងរយៈពេល
ខ្លីឬរយៈពេលវែងក៏ដោយ។
លោក ហៃ លីអ៊ាង អគ្គនាយកសហគ្រាស Confirel ជាសហគ្រិនជោគជ័យម្នាក់ដែលបានផលិតផលិតផលធ្វើពីទឹកត្នោត ដំបូងគេនៅកម្ពុជា។
លោកបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃម្សិលមិញថា
លោកមានគំនិតកែច្នៃផលិតផលចេញពីទឹកត្នោតតាំងពីឆ្នាំ ១៩៩២
ដោយកាលនោះប្រទេសកម្ពុជាចាប់ផ្តើមកសាងសន្តិភាពបន្ទាប់ពីកិច្ច
ព្រមព្រៀងទីក្រុង ប៉ារីសឆ្នាំ ១៩៩១ តែរហូតដល់ឆ្នាំ ២០០១
ទើបផលិតផលដំបូងគឺស្ករត្នោតបានលេចរូបរាងឡើង។
ការប្រើប្រាស់ពេលវេលាដ៏វែងនោះ
គឺដោយសារលោកត្រូវយកផលិតផលស្ករត្នោតទៅពិសោធនៅប្រទេសបារាំង
ហើយបន្ទាប់ពីឃើញភាពវិជ្ជមាននៃគុណភាពខ្ពស់ទើបលោកសម្រេចចិត្ត
អភិវឌ្ឍផលិតផលនេះ។
លោក ហៃ លីអ៊ាង ក៏ជានាយកសហគ្រាសផលិតឱសថ PPM ផងនោះបានបញ្ជាក់ថា
កាលនោះ លោកមានគម្រោងពីរ គឺទីមួយការផលិតឱសថ
ហើយវាបានកើតចេញនៅឆ្នាំ ១៩៩៦
និងមួយទៀតការផលិតផលិតផលនានាចេញពីតោ្នតដែលចាប់ផ្តើមដំណើរការនៅ
ឆ្នាំ ២០០១។
រហូតដល់ឆ្នាំ ២០០១
ទើបផលិតផលផ្តើមដំណើរការចេញជារូបរាងបន្ទាប់ពីផលិតផលស្ករត្នោតយក
ទៅពិសោធនៅប្រទេសបារាំងបានទទួលជោគជ័យ
និងមានសារប្រយោជន៍ខ្លាំងពីស្ករត្នោតនេះ។
លោកបន្តថា៖ «ប្រទេសយើងទើបងើបពីសង្គ្រាម
យើងត្រូវការចាំបាច់នូវជំនឿ។ ជំនឿលើអត្តសញ្ញាណរបស់យើង
លើវប្បធម៌របស់យើង និងកម្លាំងរបស់យើង។
ផលិតផលទាំងនេះនឹងក្លាយជាផលិតផលយូរអង្វែងរបស់ប្រទេសកម្ពុជាយើង
ព្រោះនៅស្រុកស្រែដើមត្នោតតែងតែមានជានិច្ច»។
លោកនិយាយថា៖ «យើងគិតថា
ប្រទេសយើងធ្លាប់មានអង្គរដែលដើរតួនាទីជាខ្លឹម និងជាកម្លាំង។
បន្ទាប់ពីយើងច្បាំងគ្នា គឺយើងខ្វះនូវជំនឿដែលជឿថា
ខ្លួនឯងខ្លាំង ហើយកាលណាយើងខ្វះជំនឿយើងមិនអាចរឹងមំាបានទេ»។
លោកបញ្ជាក់ថា
លោកចាប់ផ្តើមគម្រោងនេះដោយមានថវិកាផ្ទាល់ខ្លួនចំនួន ៦ ម៉ឺន
ដុល្លារ
ហើយលោកត្រូវចំណាយថវិកាជាបន្តបន្ទាប់ទៅលើដំណើរយកផលិតផលទៅធ្វើ
ពិសោធនៅប្រទេសបារាំងជាដើមរហូតមកដល់ពេលនេះលោកបានចំណាយ អស់ជាង ២
លានដុល្លារសម្រាប់ផែនការអភិវឌ្ឍន៍ផលិតផលចេញពីតោ្នតនេះ។
លោកបន្ថែមថា រហូតមកដល់ពេលនេះក្រុមហ៊ុន Confirel
បានផលិតផលិតផលជាង ៣០ ប្រភេទចេញពីទឹកត្នោតដែលរួមមាន
ស្រាទឹកត្នោត ទឹកខ្មះ ស្ករត្នោត និង
គ្រឿងផ្សំផ្សេងៗទៀតដែលមានទីផ្សារនៅក្នុងប្រទេសបារាំង កូរ៉េ
តៃវ៉ាន់ ជប៉ុន និងទីផ្សារធំគឺជនបរទេសដែលមកទស្សនាប្រទេសកម្ពុជា។
រហូតមកដល់ពេលនេះមានកសិករជាង ១០០ គ្រួសារជាសមាជិក សកម្ម
នៅផ្នែកផលិតទឹកត្នោតបានផ្គត់ផ្គង់ផលិតផលដល់សហគ្រាសមួយនេះហើយ
បើផលិតផលសម្រេចមានការគាំទ្រកាន់តែខ្លាំងលទ្ធភាពពង្រីកទៅកសិករ
ផ្សេងៗទៀតកាន់តែមានទំហំធំនៅលើខេត្ត ដែលមានសក្តានុពលដើមតោ្នត
លោកបានថ្លែងថា៖ «យើងមិនដែល
ឃើញនរណាក្លាយជាអ្នកមានដោយគ្រាន់តែទៅទិញផលិតផលពីគេយកមកប្រើ
ប្រាស់នោះទេ គឺទាល់តែផលិតខ្លួនយើង
ទើបយើងអាចក្លាយជាអ្នកមានបាន»។
ការកត់សម្គាល់របស់ម្ចាស់សហគ្រាស
ដែលវិលត្រឡប់ពីប្រទេសបារាំងក្រោយសន្ធិសញ្ញាក្រុង ប៉ារីសរូបនេះ
បានលើកឡើងថា ៖ «ការប្រើប្រាស់
និងពឹងផ្អែកលើផលិតផលនាំចូលពីបរទេសគឺជាការបម្រើសេដ្ឋកិច្ច បរទេស
ហើយប្រទេសកម្ពុជាគ្មានឱកាសកសាងសុខសន្តិភាពដោយខ្លួនឯងទេ»។
លោកបន្តថា៖
«យើងទៅទិញពីគេមកយើងឲ្យប្រាក់ខែទៅគេ។យើងឃើញលេខរាប់កោដិ
តើគេយកទៅវិញប៉ុន្មាន? បើខ្មែរយើងនៅតែលក់ញើសឲ្យទៅគេ
យើងមិនអាចធ្វើជាអ្នកមានបាននោះទេ
ហើយប្រទេសយើងនៅតែអស្ថិរភាពជាដរាបដោយសារយើងខ្វះខាតផ្នែក
សេដ្ឋកិច្ច»។
ប្រជាជនកម្ពុជាភាគច្រើនជាកសិកររហូតដល់ ៨០
ភាគរយរស់នៅតាមទីជនបទ ហើយច្បាស់ណាស់ថា
ពួកគាត់ត្រូវតែមានជំនឿលើខ្លួនឯងទើបពួកគាត់អាចឆ្លងផុតពីភាព
ក្រីក្រដោយផ្តើមពីការទាញប្រយោជន៍
ពីអ្វីដែលខ្លួនឯងមានដោយមិនត្រូវពឹងមើលឃើញអ្វីដែលមេឈ្មូញធំ
លើកកម្ពស់នោះទេ។
លោកនិយាយថា៖
«យើងចង់ឲ្យផលិតផលនេះនាំមកនូវតម្លៃបន្ថែមក្នុងស្រុករបស់យើង។
បើយើងចង់ឲ្យសេដ្ឋកិច្ចយើងសម្បូរបែប
យើងត្រូវឲ្យផលិតផលប្រទេសរបស់យើងមានតម្លៃ និង បង្កើតតម្លៃបន្ថែម។
ប្រសិនយើងរង់ចាំផលិតផលដែលឈ្មួញជាអ្នកសម្រេចដំឡើងថ្លៃ
ឬបញ្ចុះថ្លៃ ប្រជាជនយើងមិនអាចឆ្លងរួចពីភាពក្រីក្របានទេ»។
លោកបន្តថា
តាមរយៈការសាកល្បងភ្លក្សរសជាតិនាពេលកន្លងមកទៅលើអតិថិជននានា
បង្ហាញថា ផលិតផលនេះមានអ្នកចូលចិត្តរហូតដល់ ៧៥ ភាគរយនៅប្រទេស
បារាំង និង ៩០ ភាគរយនៅប្រទេសកម្ពុជាដោយផ្អែកលើគុណភាព
ចំណែកផ្នែកមិនទាន់ជោគជ័យគឺការវេចខ្ចប់នៅអន់ថយនៅឡើយ។
លោកបាននិយាយថា៖ «រហូតដល់ពេលនេះ យើងមានផលិតផល មានការគំាទ្រ
មានវត្ថុធាតុដើម មានប្រជាកសិករដែលខិតខំជួយផលិតឲ្យមានគុណភាព
យើងមានមុំបីនេះជាកត្តាជោគជ័យទៅលើផលិតនេះ»។
លោកថ្លែងថា ពេលនេះក្រុមហ៊ុនមានផលិតផលគ្រប់គ្រាន់ហើយ
ដោយត្រូវផ្តោតលើទីផ្សារក្នុងឆ្នាំក្រោយ។ ឆ្នាំ ២០១៤
ខាងមុខជាឆ្នាំដែលក្រុមហ៊ុននឹងពង្រីកឲ្យកាន់តែខ្លាំងថែម ទៀត
ពិសេសតម្លៃបន្ថែមឲ្យដល់កសិករជាអ្នកឡើងត្នោតតែម្តង៕ By Phnom Penh Post
No comments:
Post a Comment