ភ្នំពេញៈ
មេដឹកនាំគណបក្សប្រឆាំងបានគំរាមធ្វើមហាបាតុកម្មប្រឆាំងនឹងលទ្ធផល
នៃការបោះឆ្នោត
មុនពេលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)
ប្រកាសលទ្ធផលចុងក្រោយ នៅថ្ងៃទី៨ ខែកញ្ញា
ដរាបណាភាពមិនប្រក្រតីនៃការបោះឆ្នោត
មិនត្រូវបានដោះស្រាយឲ្យត្រឹមត្រូវនោះ។
ថ្លែងទៅកាន់មនុស្សប្រហែល ២ ម៉ឺននាក់ នៅទីលានប្រជា ធិបតេយ្យ
កាលពីម្សិលមិញ លោក សម រង្ស៊ី ជាប្រធាននិងលោក កឹម សុខា
អនុប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសជាថ្មីម្តងទៀតថា
មហាបាតុកម្មនឹងធ្វើឡើងនៅមុនការប្រកាសលទ្ធផលជាផ្លូវការនៅខែ
ក្រោយ។ ការបញ្ជាក់នេះ
គឺជាការឆ្លើយតបនឹងប្រជាជនដែលបានចូលរួមក្នុងការជួបជុំនោះ
ដែលបានសួរអំពីថ្ងៃជាក់លាក់ ក្នុងការធ្វើមហាបាតុកម្ម។
លោក សម រង្ស៊ី បានថ្លែងថា៖ «យើងនឹងធ្វើមហាបាតុកម្ម
មុនពេលប្រកាសលទ្ធផលផ្លូវការ។ ប៉ុន្តែ
យើងជំរុញឲ្យបង្កើតគណៈកម្មការឯករាជ្យ ដើម្បីស្វែងរកការពិត
ផ្តល់យុត្តិធម៌។ ប្រសិនបើមានគណៈកម្មការនេះ
យើងនឹងមិនធ្វើមហាបាតុកម្មទេ ប៉ុន្តែ
គណៈកម្មការនេះមិនចេញទេ ហើយគេរាំងស្ទះមិនឲ្យចេញ
ហើយគេត្រៀមប្រកាសលទ្ធផលផ្លូវការ នៅពេលនោះនឹងមានបាតុកម្ម»។
លោក កឹម សុខា បានប្រាប់អ្នកចូលរួមថា
បាតុកម្មដំបូងធ្វើឡើងក្នុងពេលឆាប់ៗនៅភ្នំពេញ
ហើយបន្ទាប់មកទៀតគឺនៅទូទាំងប្រទេស។
លោក កឹម សុខា បានបន្ថែមថា ៖ «មហាបាតុកម្មនោះ
គឺជាមហាបាតុកម្មអហិង្សាក្នុងគោលបំណងទាមទារយុតិ្តធម៌
ដោយបង្កើតគណៈកម្មការឯករាជ្យ ដែលមានអង្គការជាតិនិងអន្តរជាតិ
និងក៏មានអង្គការសហប្រជាជាតិជាអ្នកសង្កេតការណ៍
ហើយប្រសិនបើគេនៅតែមិនបង្កើត មហាបាតុកម្មនឹងកើតមានជាទូទៅ។
នេះគឺជាសេចក្តីសម្រេចរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ
ដែលប្រជាជនបានរង់ចាំជាយូរមកហើយ»។
លោក កឹម សុខា បន្ថែមថា គណបក្សសង្គ្រោះជាតិ
ក៏នឹងដាក់ពាក្យបណ្តឹងទៅតុលាការប្រឆាំងនឹងគ.ជ.ប
ដោយចោទពីបទក្លែងឯកសារសាធារណៈ
ដោយចេញទម្រង់ក្លែងក្លាយឲ្យប្រជាជន
ដើម្បីប្រើប្រាស់ក្នុងការបោះឆ្នោត។
ទាក់ទងនឹងការចោទដោយលោក សម រង្ស៊ី និងលោក កឹម សុខា លោក អឹុម
សួស្តី ប្រធានគ.ជ.ប មិនបានប្រាប់លម្អិតទេគ្រាន់តែថា
មេដឹកនាំទាំងពីរចង់ដាក់ពាក្យបណ្តឹងទៅតុលាការឬធ្វើមហាបាតុកម្ម
វាជាសិទិ្ធរបស់លោកទាងពីរទេ។
នៅសួនសេរីភាពមានមនុស្សយ៉ាងច្រើនកុះករ។
អ្នកទាំងនោះបានបង្ហាញពីឆន្ទៈចង់ធ្វើមហាបាតុកម្មខ្លាំងណាស់
ដោយថ្កោលទោស និងចោទ គ.ជ.ប ថា
លួចសន្លឹកឆ្នោតឲ្យគណបក្សប្រជាជន។ នៅពេលលោក សម រង្ស៊ី និងលោក កឹម
សុខា សួរថាតើគេចូលរួមមហាបាតុកម្មដែរឬទេ? គេលើកដៃ និងស្រែកថា
គេនឹងចូលរួមធ្វើមហាបាតុកម្មដើម្បីរកយុតិ្តធម៌ដែលពួកគេកំពុង
រង់ចាំ ហើយអ្នកខ្លះបានស្រែកថា
ពួកគេនឹងចូលរួមធ្វើមហាបាតុកម្មដើម្បីស្វែងរកយុត្តិធម៌ដែលពួក
គេកំពុងរង់ចាំ។
អ្នកស្រី ឡេង យីម អាយុ៥៩ឆ្នាំ ដែលបានឡើងទៅលើឆាកជាមួយលោក
សម រង្ស៊ី និងលោក កឹម សុខា បានប្រាប់ទៅអ្នកចូលរួមទាំងអស់ថា៖
«ខ្ញុំជាស្រ្តីម្នាក់ ខ្ញុំសូមចូលរួមធ្វើមហាបាតុកម្ម។ គ.ជ.ប
គឺជាអ្នកបង្កបញ្ហា។ ពេលនេះ គ.ជ.ប
ធ្វើឲ្យខ្ញុំចង់ធ្វើបាតុកម្ម» ។ គាត់អះអាងថា ៖
«ប្រសិនបើខ្ញុំចូលរួមបាតុកម្ម ហើយអ្នកបាញ់ខ្ញុំស្លាប់
អ្នកក៏មិនមានផ្លូវដើរដែរ»។
ហឿន ប៊ុនធឿន ជាអ្នកគាំទ្រម្នាក់ទៀតបានបន្ទរថា៖
«ខ្ញុំជាអ្នកបោះឆ្នោតម្នាក់
ខ្ញុំបានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ
ខ្ញុំត្រូវការនាយករដ្ឋមន្រ្តីល្អ»។
ចំណែកឈ្មោះរិន ចាន់រិទ្ធិ បានថ្លែងថា៖ «ជាយុវជនម្នាក់
ខ្ញុំនឹងចូលរួមធ្វើបាតុកម្មដើម្បីស្វែងរកយុត្តិធម៌សម្រាប់
ប្រជាជនខ្មែរ»។
ប៉ុន្តែ
អ្នកនាំពាក្យរដ្ឋាភិបាលនិងជារដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ
កាញារីទ្ធ បានថ្លែងព្រមានថា
រដ្ឋាភិបាលនឹងមិនអនុញ្ញាតឲ្យមេដឹកនាំគណបក្សសង្គ្រោះជាតិធ្វើ
មហាបាតុកម្មតាមដែលពួកគេចង់ទេ ដោយលោកបានអះអាងថា លោក សម
រង្ស៊ី និង លោក កឹម សុខា
ត្រូវតែទទួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគេ។
លោក ខៀវ កាញារីទ្ធ ថ្លែងបន្តថា ៖ «មិនអីទេ
ទុកឲ្យគាត់សាកមើលទៅ!គាត់ចង់ធ្វើបាតុកម្មដើម្បីឲ្យមានការ
ផ្លាស់ប្តូរវាស្រេចតែគាត់ ប៉ុន្តែ
រដ្ឋាភិបាលក៏កំណត់ទៅតាម[សកម្មភាពនោះ]»។
លោកបន្ថែមថា លោក សម រង្ស៊ី និងលោក កឹម សុខា
ដែលបង្កភាពវឹកវរឲ្យមានការធ្វើមហាបាតុកម្ម
បណ្តាលឲ្យមានចលា ចលនៅក្នុងប្រទេស
ពួកគេត្រូវតែទទួលខុសត្រូវនៅចំពោះមុខច្បាប់។
អ្នកនាំពាក្យរូបនេះបានអះអាងដែរថា
កញ្ចប់សុវត្ថិភាពត្រូវបានបើក ដូច្នេះ
លទ្ធផលនឹងត្រូវបានឃើញច្បាស់
ហេតុដូច្នេះគណបក្សប្រជាជនកម្ពុជាដែលបានឈ្នះឆ្នោត
មិនអាចធ្វើតាមតែអ្វីដែលគណបក្សសង្គ្រោះជាតិទាមទារនោះទេ៕ Phnom Penh Post
No comments:
Post a Comment