ការពិភាក្សាដែលមានសំណួរពីទស្សនិកជនគឺជាឱកាសដ៏ធំមួយសម្រាប់ គណបក្សសង្គ្រោះជាតិ ក្នុងការផ្សព្វផ្សាយស៊ីជម្រៅអំពីគោលនយោបាយរបស់ខ្លួន ហើយទន្ទឹមនឹងនេះ ឆ្លើយតបដោយផ្ទាល់ទៅសំណួររបស់គូប្រជែងធំរបស់ខ្លួនដែលលោកបាន រិះគន់ជាយូរមកហើយថា បានគេចវេះពីការពិភាក្សា។
លោក មឿន ឈៀនណារិទ្ធ ប្រធានវិទ្យាស្ថានកម្ពុជាដើម្បីការសិក្សាប្រព័ន្ធផ្សព្វផ្សាយ បានថ្លែងថា៖ «ខ្ញុំគិតថា ការពិភាក្សាប្រភេទនេះគឺមានអត្ថប្រយោជន៍ណាស់ ជាពិសេសចំពោះគណបក្សប្រឆាំង បើគិតអំពីការពិតដែលគណបក្សប្រឆាំងមានលទ្ធភាពតិចតួចក្នុងការ ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសទូរទស្សន៍»។ លោកបានបន្តថា៖ «ខ្ញុំគិតថា ប្រជាជនកម្ពុជាជាច្រើន ជាពិសេស អ្នកទាំងឡាយដែលមិនចេះអាន ឬសរសេរ ចូលចិត្តមើលទូរទស្សន៍»។ លោកបន្ថែមថា នេះគឺជាការពិតនៅតាមជនបទដែលគណបក្សប្រជាជនទទួលបានការគាំទ្ររឹង មាំ។
លោក ឈៀនណារិទ្ធ បានថ្លែងថា៖ «ការចូលរួមរបស់គណបក្សកាន់អំណាច ក្នុងការពិភាក្សាដែលបញ្ចាំងលើកញ្ចក់ទូរទស្សន៍ ក៏នឹងពង្រីកការអំពាវនាវរបស់ខ្លួននៅតាមជនបទផងដែរ»។ លោកបានកត់សម្គាល់ថា ក្នុងការបោះឆ្នោតកន្លងមក ប្រជាជនខ្លាចគេមើលឃើញថា បើកស្តាប់ប្រព័ន្ធផ្សព្វផ្សាយដែលមិនមានសម្ព័ន្ធនឹងគណបក្សប្រជាជន កម្ពុជា។
លោកបន្តថា៖ «សូម្បីតែពេលនេះ ពួកគេបានបើកចំហបន្តិចប៉ុន្តែការស្តាប់ប្រព័ន្ធផ្សព្វផ្សាយ ប្រឆាំង និងឯកសារជាសាធារណៈ នៅតែមានការភ័យខ្លាចបនិ្តចនៅតាមជនបទ។ ឥឡូវនេះ ដោយប្រព័ន្ធរបស់រដ្ឋធ្វើការផ្សព្វផ្សាយការពិភាក្សារបស់គណបក្ស ទាំងអស់ រាប់ទាំងគណបក្សកាន់អំណាច វានឹងផ្តល់ឱកាសដល់ពួកគេមើលឃើញសកម្មភាពរបស់គណបក្សប្រឆាំងដោយ គ្មានការភ័យខ្លាច»។
យោងតាមលោកស្រី Laura Thornton នាយកជាន់ខ្ពស់នៃវិទ្យាស្ថានជាតិប្រជាធិបតេយ្យ ដែលបានរៀបចំកិច្ចពិភាក្សានេះ បានឲ្យដឹងថា បេក្ខជនបីនាក់ពីគណបក្សសង្គ្រោះជាតិ គណបក្សប្រជាជននិងគណបក្សអភិវឌ្ឍន៍សេដ្ឋកិច្ចខ្មែរ បង្ហាញពីគោលនយោបាយគណបក្សរបស់ខ្លួន ដោយមានវិជ្ជាជីវៈខ្ពស់។
លោកស្រីបានបន្តថា៖ «ខ្ញុំគិតថា ពួកគេបានធ្វើវាយ៉ាងល្អ។ ម្តងទៀត ខ្ញុំគិតថា សំណួរអាចមានលក្ខណៈចម្រុះ ហើយកាន់តែខ្លាំងប៉ុន្តែពួកគេពិតជាបានលើកឡើងនូវបញ្ហាសំខាន់ៗ ជាច្រើន។ ជាអកុសល ពួកគេមិនបានលម្អិត អំពីការថែទាំសុខភាពនិងការអប់រំឡើយ ប៉ុន្តែ អ្នកមិនអាចនិយាយបានគ្រប់ចំណុចឡើយ»។
ចំណុចជជែក ក្នុងកិច្ចពិភាក្សា ដែលនឹងផ្សាយនៅលើកញ្ចក់ទូរទស្សន៍ជាតិនៅថ្ងៃទី ២០-២១-២៤ និង ២៥ ខែកក្កដានឹងជាប្រធានបទដែលយល់ដឹងចំពោះជនណាក៏ដោយដែលពុំទាន់ យល់ច្បាស់ពីនយោបាយកម្ពុជា។
លោក សុខ ឥសាន បេក្ខជនតំណាងរាស្រ្តរបស់គណបក្សប្រជាជន ដែលបានថ្លែងអំពីចំណុចរបស់ខ្លួនក្នុងសម្តីសំឡេង និងអានពីឯកសាររបស់គាត់ដោយផ្ទាល់នោះ បានលើកឡើងជាទូទៅអំពីការអភិវឌ្ឍកំណើនសេដ្ឋកិច្ច និងតួនាទីជាប្រវតិ្តសាស្រ្តរបស់គណបក្សប្រជាជនក្នុងការបណ្តេញខ្មែរ ក្រហម។
លោក កឹម សុខា នៃគណបក្សសង្គ្រោះជាតិ អានពីឯកសារដូចគ្នាផងដែរ ដោយលោកបានលើកឡើងភាគច្រើនអំពីគោលនយោបាយគណបក្សប្រឆាំង លើបញ្ហាអន្តោប្រវេសន៍ខុសច្បាប់បូរណភាពទឹកដី និងបញ្ហាសិទិ្ធមនុស្ស។ ចំពោះលោក ឥសាន លោកបានឆ្លើយតបចំពោះសំណួររបស់ទស្សនិកជនអំពីការរំលោភសិទិ្ធមនុស្ស ដោយលោកថា «អ្នកជឿថា មានការរំលោភសិទិ្ធមនុស្សនៅកម្ពុជា។ នោះជាមតិយោបល់របស់អ្នក។ វាមិនមែនជាការពិតទេ»។
ទោះជាយ៉ាងណា លោក ហួន រាជចំរើន ប្រធានគណបក្សអភិវឌ្ឍន៍សេដ្ឋកិច្ចខ្មែរ បាននិយាយញាប់ៗដោយលើកឆ្កាងដៃខណៈដែលលោកបានបង្ហាញគោលនយោបាយដែល ជាមូលដ្ឋានរបស់គណបក្សប្រឆាំង ដែលផ្តោតទៅលើការប្រឆាំងអំពើពុករលួយ និងបញ្ហារបស់យុវជន ព្រមគ្នានេះ គឺគោលនយោបាយវិនិយោគនិងអភិវឌ្ឍន៍ ដែលជាមូលដ្ឋានរបស់គណបក្សកាន់អំណាច។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យ បានថ្លែងថា ទោះបីគោលនយោបាយអ្វីក៏ដោយ វាអាច«យឺតពេក» ហើយសម្រាប់គណបក្សនានាដណ្តើមសំឡេងឆ្នោត ពីគណបក្សកាន់អំណាច ទោះបីតាមរយៈទូរទស្សន៍ជាតិក៏ដោយ។ លោក ម៉ុងហៃ សួរថា៖ «តើអ្នកបំពេញ[ម៉ោងដែលបាត់បង់]...ពេលគណបក្សមួយបានប្រើប្រាស់ ប្រព័ន្ធផ្សព្វផ្សាយផ្តាច់មុខតែឯងពេញមួយឆ្នាំគឺ៥ឆ្នាំកន្លងមក នេះ ៣៦៥ ថ្ងៃ?ដោយរបៀបណា?»។
លោក ឈៀនណារិទ្ធ ក៏មានទស្សនៈប្រហែលគ្នាដែរ ដោយលោកថា គណបក្សកាន់អំណាច«បានបញ្ចូលទស្សនៈ និងមនោគមវិជ្ជាជាយូរមកហើយ វាមិនងាយស្រួលក្នុងការផ្លាស់ប្តូរគំនិតរបស់អ្នកគាំទ្រគណបក្ស ប្រជាជនឡើយ។ លោកបានបន្ថែមថា៖ «ប៉ុន្តែ ចំពោះអ្នកទាំងឡាយ ដែលពុំទាន់សម្រេចចិត្តថាតើត្រូវបោះឆ្នោតឲ្យអ្នកណាខ្ញុំគិតថា គេអាចទទួលបានការគាំទ្រ»៕ TK by: Phnom Penh Post
No comments:
Post a Comment