បក្សសង្គ្រោះជាតិរកវិធីឲ្យលោក សម រង្ស៊ី អាចឈរឈ្មោះបោះឆ្នោតបាន
អាស៊ីសេរី | Wednesday, 17 July 2013 11:23:00
មន្ត្រីអង្គការសង្គមស៊ីវិលអះអាងថា ប្រសិនបើលោក សម រង្ស៊ី មិនអាចឈរឈ្មោះជាបេក្ខជននោះ ការផ្សះផ្សា និងការសម្របសម្រួលនយោបាយកាលពីពេលថ្មីៗនេះ នឹងគ្មានប្រយោជន៍។ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ អះអាងថា កាលពីថ្ងៃអង្គារ ទី១៦ កក្កដា ថា ឆន្ទៈនយោបាយជាកូនសោគន្លឹះអនុញ្ញាតឲ្យលោក សម រង្ស៊ី អាចឈរបោះឆ្នោតសម្រាប់ការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា។ លោកបន្តថា គណបក្សសង្គ្រោះជាតិ ក៏បានសិក្សាច្បាប់មួយចំនួន ដែលអាចអនុញ្ញាតឲ្យលោក សម រង្ស៊ី ចូលរួមការបោះឆ្នោតដោយសេរី និងទូលំទូលាយ៖ «ច្បាប់អ្នកតំណាងរាស្ត្រ កាលណាបុគ្គលជម្រះការសង្ស័យ មានឯកសិទ្ធិឡើងវិញ...»។ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ជំពូកទី៤ មាត្រា ៣៣ថ្មី ចែងថា ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិ និងមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងជាតំណាងរាស្ត្រ ត្រូវមានសញ្ជាតិខ្មែរពីកំណើត មានអាយុ ២៥ឆ្នាំឡើងទៅ គិតដល់ថ្ងៃបោះឆ្នោត និងមានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។
No comments:
Post a Comment