រតនគិរីៈ
បញ្ហាទំនាស់ដីធ្លីនិងការបាត់បង់ធនធានធម្មជាតិដែលបង្កដោយ
ក្រុមហ៊ុននិងក្រុមអ្នកមានអំណាច
ជាមូលហេតុចម្បងធ្វើឲ្យជនជាតិដើមភាគតិចចូលរួមធ្វើយុទ្ធនាការ
គាំទ្រគណបក្សប្រឆាំង
បើទោះជាមន្ត្រីបក្សកាន់អំណាចខំអូសទាញក៏ដោយ។
មន្ត្រីសមាគមសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្ត រតនគិរី លោក ឆាយ ធី
បានឲ្យដឹងថា មានជនជាតិដើមភាគតិចជាង ៣០០ នាក់
ធ្វើដំណើរមកពីគ្រប់ភូមិស្រុក មកជួបជុំគ្នាក្នុងក្រុង បានលុង
ខ្លះមានកាន់ទង់ជាតិខ្មែរ ពាក់មួក អាវ
និងកាន់ទង់មានរូបព្រះអាទិត្យរះ ជាសញ្ញាគណបក្សសង្គ្រោះជាតិ
ដើម្បីធ្វើយុទ្ធនាការគាំទ្រគណបក្សប្រឆាំងមួយនេះ។
លោក ឆាយ ធី បញ្ជាក់ថា៖«ពួកគាត់គាំទ្របក្សសង្គ្រោះជាតិ
ព្រោះតែមានការឈឺចាប់នឹងការបាត់បង់ដីធ្លី ធនធានព្រៃឈើ
ការរំលោភសិទ្ធិ និងប្រពៃណីពីក្រុមហ៊ុនវៀតណាម និងអ្នកមានលុយ
មានអំណាច បុណ្យស័ក្តិ
ហើយនេះជាសារមួយសម្រាប់គណបក្សកាន់អំណាចដែរ»។
ឆ្លើយតបនឹងការអះអាងនេះ លោក ប៊ូ ឡាំ
បេក្ខជនតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាមណ្ឌលខេត្ត រតនគិរី
ថ្លែងថា
ការបាត់បង់ដីធ្លីនិងព្រៃឈើជាដើមគឺសុទ្ធតែជាពាក្យចចាមអារ៉ាមគេ
ប្រឌិតឡើង ដើម្បីហេតុផលនយោបាយ។ លោកបន្តថា
ប្រជាពលរដ្ឋអ្នកគាំទ្រគណបក្សសង្គ្រោះជាតិមានតិចតួចណាស់មិនអាច
ឈ្នះ គណបក្សប្រជាជនកម្ពុជាទេ។
លោក ប៊ូ ឡាំ ថ្លែងថា៖«គណបក្សប្រឆាំងមានតិចណាស់
គេខំប្រមូលទាំងក្មេងមិនគ្រប់អាយុមកឃោសនា
ដែលខ្លះស្លៀកពាក់និងឫកពាមិនសមរម្យក៏មាន»។
គួររំឭកថា កាលពីអាណត្តិមុន មេបក្សប្រឆាំងខេត្ត រតនគិរីគឺលោក
គង់ ចាន់ បានផ្តាច់ខ្លួនមកគណបក្សប្រជាជនកម្ពុជា
ម្តងហើយថ្មីៗនេះលោក រិន កញ្ញា
បេក្ខជនតំណាងរាស្រ្តរបស់គណបក្សប្រឆាំងក៏បានផ្តាច់ខ្លួនមក
ខាងគណបក្សប្រជាជនដែរ។
ប៉ុន្តែ តាមមន្ត្រី អាដហុក កត់សម្គាល់
អតីតមន្ត្រីបក្សប្រឆាំងទាំងពីររូបដែលកំពុងដើរឃោសនាអូសទាញ
ពលរដ្ឋជនជាតិដើមភាគតិច មិនទទួលបានការគាំទ្រពីពលរដ្ឋទេ។
លោក សេង ញាង មេឃុំ ប៉ាតេ ស្រុក អូរយ៉ាដាវ និយាយដែរថា លោក រិន កញ្ញា
ជាមួយមន្ត្រីគណបក្សប្រជាជន បានចុះទៅឃោសនារកសំឡេងឆ្នោតក្នុងឃុំ
ប៉ុន្តែ មិនមានអ្នកស្តាប់ច្រើនទេ ព្រោះគេមិនគួរឲ្យទុកចិត្ត។
លោក រិន កញ្ញា ផ្ទាល់ក៏សារភាពថា
លោកក៏មិនបានដឹងថាមានសមាជិកប៉ុន្មាននាក់ដែរដែលនឹងមកតាមលោក
ហើយថា «គឺវាអាស្រ័យលើពួកគាត់តើភ្ញាក់ខ្លួនឬអត់?»៕ BY Phnom Penh Post
No comments:
Post a Comment