ភ្នំពេញៈ នាយ ពែកមី
បន្ទាប់ពីអវត្តមានពីឆាកតន្ត្រីស៊ីធីអិនមួយសប្តាហ៍ក៏ស្រាប់តែ
លេចធ្លាយដំណឹងអកុសលថា
តារាកំប្លែងប្រជាប្រិយនិងជាអតីតជាងសំណង់រូបនេះត្រូវបានគេចាប់
ញាត់គុកតែចំពោះព័ត៌មាននេះបានធ្វើឲ្យនាយ ពែកមី ច្រឡោត
និយាយប្រាប់ភ្នំពេញ ប៉ុស្តិ៍ ទាំងហួសចិត្ត។
រៀបរាប់ប្រាប់ភ្នំពេញប៉ុស្តិ៍តាមទូរស័ព្ទកាលពីរសៀលម្សិលមិញ
តារាកំប្លែងនាយ ពែកមី
បាននិយាយប្រាប់ទាំងហួសចិត្តខ្លួនឯងថា៖«ខ្ញុំពិតជាមានការ
ភ្ញាក់ផ្អើលមែនទែនដែលខ្លួនឯងមិនទាំងដឹងខ្លួនផងស្រាប់តែលេចឮ
ព័ត៌មានថា ខ្ញុំនាយពែកមីជាប់គុក»។
តារាកំប្លែងដែលផុសចេញពីទេពកោសល្យពិតៗ នាយ
ពែកមីបន្តថា៖«ដំណឹងដែលលេចឮថាខ្ញុំត្រូវគេចាប់ដាក់គុកនោះ
កើតឡើងបន្ទាប់ពីខ្ញុំអវត្តមានមិនបានឡើងសម្តែងកំប្លែងនៅឆាក
ស៊ីធីអិនប្រមាណជាមួយសប្តាហ៍មុននេះដែលខ្ញុំម្ចាស់ខ្លួនមិនបាន
ដឹងខ្លួនទាល់តែសោះ»។
តារាកំប្លែងដែលដិតដាមរឿងអាស្រូវស្នេហាជាមួយតារាកំប្លែងក្នុង
ក្រុមនាង ខ្ញុង នាយ ពែកមី បានបញ្ជាក់ថា៖«កាលពីមួយសប្តាហ៍មុននេះ
ខ្ញុំឈឺហើយបានសុំច្បាប់មេសម្រាកមួយសប្តាហ៍ហើយស្របពេលដែលខ្ញុំ
មិនបានបង្ហាញខ្លួននោះ ក៏ស្រាប់តែលេចចេញនូវព័ត៌មានថា
ខ្ញុំនេះត្រូវគេចាប់ដាក់គុក»។ បន្ថែមលើការរៀបរាប់នេះនាយ ពែកមី
អះអាងថា៖«ខ្ញុំមិនមែនជាចារកម្មហើយខ្ញុំក៏មិនបានទៅប្រព្រឹត្ត
អ្វីមិនគប្បីនឹងសង្គមដែរ
បើត្រឹមតែជាអ្នកសិល្បៈសម្រាប់អារម្មណ៍មហាជននោះ
តើខ្ញុំជាប់គុករឿងអី ហើយបើខ្ញុំមានកំហុសអ្វីនោះ
ក៏ត្រូវតែលេចឮដំណឹងមានដើមបណ្តឹងដែរ នោះបានគេចាប់ដាក់គុកបាន។
តែនេះស្ងាត់ដូចចោរលួចសេះ បែរជាផ្ទុះដំណឹងនេះឡើង»។
ទោះយ៉ាងណា មកដល់ពេលនេះនាយ ពែកមី
ខ្លួនឯងនៅមិនទាន់ស្រាយចម្ងល់និងដឹងពីប្រភពដែលប្រឌិតព័ត៌មាន
នេះនៅឡើយទេ ហើយក៏មិនដឹងថា
អ្នកដែលប្រឌិតដំណឹងនេះឡើងក្នុងគោលបំណងអ្វីដែរ។ នាយ
ពែកមីបាននិយាយថា៖«ខ្ញុំនៅតែងឿងឆ្ងល់ក្នុងចិត្តថា
តើអ្នកដែលគេប្រឌិតដំណឹងនេះឡើងគេមានគោលបំណងអ្វីចំពោះខ្ញុំទៅ?
ខ្ញុំដូចជាឆ្ងល់ដល់ហើយដែលនៅសុខៗទាំងខ្ញុំមិនដែលបានធ្វើអ្វី
ខុសឆ្គងក្នុងសង្គមនិងការងារសិល្បៈផង
ក៏ស្រាប់តែលេចឮដំណឹងនេះចេញមក»។
លោកបានបន្តថា៖«អាជីពសិល្បៈរបស់ខ្ញុំផុសចេញពីសមត្ថភាពហើយ
អាជីពនេះខ្ញុំក៏មិនមានគោលបំណងកាច់កុងជាមួយអ្នកណា
ឬរៀមច្បងណាម្នាក់នោះដែរ។
អ្វីដែលខ្ញុំធ្វើសព្វថ្ងៃគឺក្នុងគោលបំណងតែមួយគត់គឺបម្រើ
អារម្មណ៍មហាជនហើយបើមហាជនមិនគាំទ្រនោះខ្ញុំក៏គ្មានថ្ងៃនេះដែរ
»។
ប៉ុន្តែយ៉ាងណា តារាកំប្លែងដែលធ្លាប់ហែលឆ្លងរសជាតិជីវិត
ស៊ីក្តាមខ្យងនិងជាកម្មករសំណង់នាយ ពែកមី
បានបញ្ជាក់ដោយពាក្យសម្ដីទន់ភ្លន់ថា៖«គេជេរយើង
គេប្រមាថយើងយើងដេកលក់។
តែបើយើងជេរគេ ឬប្រមាថគេនោះយើងដេកមិនលក់ទេ ។
នេះខ្ញុំមិនបានគិតដល់ពីរឿងដែលគេប្រឌិតថា
ខ្ញុំត្រូវគេចាប់ដាក់គុកនោះទេ
ហើយពេលនេះសំខាន់ខ្លួនខ្ញុំនេះនៅមានសេរីភាពនិងនៅលេងសិល្បៈ
ជ្រងោៗបម្រើអារម្មណ៍បងប្អូនទៅបានហើយ»។
នាយ
ពែកមីបានបន្ថែមថា៖«ទាំងសេរីភាពនិងវត្តមានរបស់ខ្ញុំក្នុង
ឆាកតន្រ្តីពេលនេះវាជាការពិតដែលបញ្ជាក់ថា
ខ្ញុំនេះពិតជាមិនមានអ្វីកើតឡើងចំពោះខ្ញុំដូចដែលគេនិយាយនោះទេ
»៕ ប្រភព ពីៈ Phnom Penh Post
No comments:
Post a Comment