ភ្នំពេញៈ
មន្រ្តីយោធានិងមន្ត្រីនគរបាលជាន់ខ្ពស់បាននិងកំពុងបំភិតបំភ័យ
អ្នកបោះឆ្នោត តាមរយៈការឃោសនាយ៉ាងចំហ
ជួយដល់គណបក្សប្រជាជនកម្ពុជានៅមុនការបោះឆ្នោត។
នេះបើតាមអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW)
អះអាងក្នុងសេចក្តីថ្លែងការណ៍កាលពីម្សិលមិញ។
នៅក្នុងសេចក្តីថ្លែងការណ៍នោះនាយកអង្គការឃ្លាំមើលសិទ្ធិមនុស្ស
ប្រចាំអាស៊ី លោក ប្រេដ អាដាម ដែលគេស្គាល់ច្រើន
និងជាអ្នករិះគន់មិនសំចៃមាត់ទៅលើលោក ហ៊ុន សែន
និងរដ្ឋាភិបាលលោកបានថ្លែងថា
កម្លាំងចម្រុះដែលស្មោះស្ម័គ្រនឹងគណបក្សប្រជាជនកម្ពុជាកំពុង
បង្កើត«បរិយាកាសបំភិតបំភ័យ» ទៅលើអ្នកបោះឆ្នោតនៅកម្ពុជា។
លោក ប្រេដ អាដាម បន្តថា៖
«កម្លាំងប្រដាប់អាវុធនិងនគរបាលនៅកម្ពុជា
គួរជាស្ថាប័នរដ្ឋមិននៅក្នុងបក្សនយោបាយប៉ុន្តែ
ក្នុងពេលមុនការបោះឆ្នោតនេះពួកគេបានធ្វើយុទ្ធនាការសម្រាប់លោក
នាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណបក្សកាន់អំណាច»។
អង្គការ HRW បានចោទប្រកាន់ថា
យុទ្ធនាការដែលកំពុងបន្តនេះបានអនុវត្តជាចម្បងនៅតាមខេត្ត
និងបានពាក់ព័ន្ធជាមួយមន្រ្តីជាន់ខ្ពស់នានា ដូចជា
អគ្គមេបញ្ជាការកំពូលកងទ័ព លោក ប៉ុល សារឿន អគ្គមេបញ្ជាការរងលោក គន់
គីម កូនប្រុសនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត
និងអគ្គមេបញ្ជាការរងកងទ័ព លោក ហ៊ីង ប៊ុនហៀង។
សេចក្តីថ្លែងការណ៍របស់ HRW
បន្ថែមថា៖«តួនាទីបក្សរបស់មន្ត្រីកម្លាំងប្រដាប់អាវុធមិនត្រឹមតែ
ប៉ះពាល់ដល់ការបោះឆ្នោតទេ ប៉ុន្តែ
ថែមទាំងប៉ះពាល់ទៅដល់ក្រោយពេលបោះឆ្នោតនៅពេលគណបក្សប្រឆាំងនិង
អ្នកគាំទ្រឯទៀត ដែលងាយនឹងទទួលរងការសងសឹក និងការបំពានផ្សេងៗ»។
បន្ថែមទៅលើបរិយាកាសតានតឹងអង្គការនេះបន្តថា
ការព្រមានរបស់គណបក្សប្រជាជនថា នឹងមានសង្គ្រាមផ្ទុះឡើង
ប្រសិនខ្លួនចាញ់ឆ្នោតនៅថ្ងៃអាទិត្យនេះ
គឺជាការរំឭកអំពីសម្តី«ហិង្សា»របស់លោក ហ៊ុន សែន
ក្នុងឋានៈជានាយករដ្ឋមន្រ្តី។
សេចក្តីថ្លែងការណ៍របស់អង្គការនេះបន្តទៀតថា៖
«បន្ទាប់ពីរដ្ឋប្រហារខែកក្កដាឆ្នាំ ១៩៩៧ របស់លោក ហ៊ុន សែន
ធ្វើឡើងដោយកម្លាំងដែលស្មោះត្រង់នឹងគាត់ លោក ហ៊ុន សែន
បានប្រើឥទិ្ធពលនយោបាយរបស់ខ្លួនកាន់តែខ្លាំងឡើងៗ
ដើម្បីបង្កើនភាពជាដៃគូក្នុងជួរប៉ូលិសនិងយោធា»។
អង្គការ HRW បន្ថែមថា
ឈ្មោះជាច្រើនដែលមាននៅក្នុងបញ្ជីឈ្មោះអ្នកធ្វើយុទ្ធនាការ
ក៏បានលើកឡើងផងដែរ នៅក្នុងរបាយការណ៍
ចេញផ្សាយកាលពីខែវិច្ឆិកាឆ្នាំមុន
ដែលមានកត់ត្រាអំពីករណីសម្លាប់មួយចំនួននៃសកម្មជននយោបាយដែលមិន
ត្រូវបានដោះស្រាយ អ្នកកាសែត
និងអ្នកនយោបាយគណបក្សប្រឆាំងគិតចាប់តាំងពីឆ្នាំ ១៩៩១មក។
ទោះយ៉ាងណារដ្ឋាភិបាលបានវាយប្រហារតបវិញទៅលើការអះអាងថ្មី
បំផុតរបស់ អង្គការ HRW កាលពីម្សិលមិញ ដោយថ្លែងថា អ្នកទាំងនោះ
មានឈ្មោះជាបេក្ខជន រួមទាំងលោក គន់ គីម បានលាឈប់ពីតំណែងរបស់គាត់
ទៅធ្វើយុទ្ធនាការឃោសនា
ខណៈអ្នកឯទៀតបានធ្វើយុទ្ធនាការតែក្នុងម៉ោងផ្ទាល់ខ្លួន។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ខៀវ កាញារីទ្ធ បានថ្លែងថា ៖
«ពួកគេនឹងមានកំហុស ប្រសិនមិនសុំច្បាប់ឈប់សម្រាក
ឬកំពុងធ្វើយុទ្ធនាការ នៅក្នុងឯកសណ្ឋានរបស់ខ្លួន»។
លោកបន្តថា៖«អង្គការ HRW គួរអានច្បាប់បោះឆ្នោតជាមុនសិន»។
លោក ខៀវ កាញារីទ្ធ ដែលជារដ្ឋមន្រ្តីក្រសួងព័ត៌មានផងនោះ
បានថ្លែងថា
លោកនឹងមិនឆ្លើយតបបន្ថែមចំពោះការចោទប្រកាន់របស់អង្គការនេះដែល
«មិនដែលអានច្បាប់បោះឆ្នោត
និងព្យាយាមបង្កើតលេសខ្លាចក្រែងគណបក្សប្រឆាំងចាញ់ឆ្នោត»នោះទេ។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន
ដែលរងការចោទថាបានចុះធ្វើយុទ្ធការក្នុងខេត្ត ព្រះ សីហនុ
មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ។
ប៉ុន្តែអគ្គមេបញ្ជាការរងកងទ័ព លោក សៅ សុខា បានអះអាងប្រាប់ភ្នំពេញ
ប៉ុស្តិ៍ថា
ច្បាប់អនុញ្ញាតឲ្យមន្រ្តីយោធានិងនគរបាលគាំទ្រគណបក្សណាមួយដែល
ខ្លួនពេញចិត្ត
និងអនុញ្ញាតឲ្យធ្វើយុទ្ធនាការនៅក្នុងពេលវេលាផ្ទាល់ខ្លួនបាន។
លោកថ្លែងថា៖ «យើងកំពុងធ្វើយុទ្ធនាការជាជនស៊ីវិល មិនមែនក្នុងនាមជាមន្រ្តីយោធា ឬមន្រ្តីរាជការនោះទេ»។
លោកថា៖ «វាដូចគ្នានឹងការទៅដើរលេងនៅចុងសប្តាហ៍ដែរទេ។
យើងមិនពាក់ឯកសណ្ឋានយោធាទេ ហើយគ្រាន់តែសម្លៀកបំពាក់ស៊ីវិល»។
លោក គល់ បញ្ញា
នាយកប្រតិបត្តិនៃគណៈកម្មាធិការសម្រាប់ការបោះឆ្នោតដោយសេរី
និងយុត្តិធម៌ក្នុងប្រទេសកម្ពុជា ហៅកាត់ ខុម ហ្វ្រែល
មិនអាចទាក់ទងសុំអត្ថាធិប្បាយបានដែរ។
ដោយឡែកកាលពីម្សិលមិញ អង្គការតម្លាភាពកម្ពុជា
ដែលជាអង្គការតាមដានអំពីសិទ្ធិមនុស្សបានសម្តែងក្តីបារម្ភរបស់
ខ្លួនលើបញ្ហានេះថា មន្រ្តីសាធារណៈកំពុងធ្វើយុទ្ធនាការឃោសនា
ក្នុងអំឡុងម៉ោងធ្វើការងារ
ហើយខ្លះបានប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ថែមទៀតផង៕ PS By Phnom Penh Post
No comments:
Post a Comment