ភ្នំពេញ៖ យោងតាមរយៈសិក្ខាសាលាថ្នាក់ជាតិលើកដំបូងនៃវិធីសាស្ត្រស្រាវជ្រាវ នេះផងដែរ បានរៀបចំឡើងរយៈពេលពីរថ្ងៃគឺចាប់ថ្ងៃទី៨ ដល់ ថ្ងៃទី៩ ខែមិថុនា នៅសណ្ឋាគារសាន់វ៉េ ។ សិក្ខាសាលាដ៏មានសារៈសំខាន់សម្រាប់សិស្ស-និស្សិត ដែលកំពុងតែសិក្សានៅបណ្តាសាកលវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ អាចនឹងមានឱកាសឲ្យពួកគេ បានជួបជុំគ្នាជាមួយបណ្ដាអ្នកស្រាវជ្រាវដែលមានបទពិសោធន៍ខ្លាំងៗ នៅក្នុងវិស័យអប់រំកម្ពុជាធ្វើបទបង្ហាញអំពីវិធីសាស្ត្រនិង បច្ចេកទេសស្រាវជ្រាវដែលពួកគេបាននិងកំពុងធ្វើកន្លងមក។ ដើម្បីជ្រាបអំពីវិធីស្រាវជ្រាវដ៏ ហ្មត់ចត់ តាមស្តង់ដារនៃការសិក្សាជាន់ខ្ពស់ ដែលកំពុងធ្វើនៅកម្ពុជា ព្រមទាំងបង្ហាញនូវឧទាហរណ៍អំពីប្រភេទផ្សេងៗនៃវិធីសាស្ត្រ និងបច្ចេកទេសដល់អ្នកសិក្សាក្នុងការស្រាវជ្រាវឯកសារនោះ ក្រសួងអប់រំយុវជន និងកីឡា ដោយមានកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានបើកទូលាយបានរួមគ្នា រៀបចំសិក្ខាសាលាថ្នាក់ជាតិមួយ «ស្ដីអំពីវិធីសាស្ត្រស្រាវជ្រាវ» នេះឡើង។
លោក អ៊ឹម លាង នាយកផ្នែកអប់រំបរិញ្ញាបត្រជាន់ខ្ពស់ បានប្រសាសន៍ឲ្យដឹងថាការរៀបចំលើកទី១ហើយសម្រាប់កម្ពុជា ហើយវាមិនផ្ដោតសំខាន់ទៅលើលទ្ធផលនៃការស្រាវជ្រាវនោះទេ ពោលគឺផ្ដោតជាសំខាន់ទៅលើវិធីសាស្ត្រស្រាវជ្រាវមួយចំនួនដែលអ្នក ស្រាវជ្រាវមុនៗធ្លាប់មានបទពិសោធន៍ និងទទួលបានជោគជ័យកន្លងមក ដើម្បីចែករំលែកបង្កើននូវចំណេះដឹងថ្មីជូនដល់សិស្សនិស្សិតដែលកើត មាននៅក្នុងសង្គមនាពេលបច្ចុប្បន្ននេះ ។
លោកបន្តថា ថ្មីៗទៀតដែរ យើងចាប់ផ្តើមធ្វើការលើកកម្ពស់ពីវប្បធម៌ស្រាវជាវដើម្បីពង្រឹងឲ្យ មានវិធិសាស្ត្រស្រាវជ្រាវពិត និងចំណេះដឹងពិតប្រាកដ ព្រោះថា បើផ្អែកទៅលើការស្រាវជ្រាវរបស់បរទេសហើយមកយកដាក់នៅក្នុងប្រទេស កម្ពុជាលើកបញ្ហាមួយចំនួនជួនកាលបរិបទនៃអ្វីដែលកើតមាននៅតំបន់ ផ្សេងមិនដូចអី្វដែលកំពុងតែកើតមាននៅកម្ពុជាឡើយ។
លោកបានបញ្ជាក់ថា ការសិក្សាស្រាវជ្រាវជាភាលាបរទេសកន្លងមក ហេតុនេះហើយវាជាកង្វះនៃការចូលរួមចំណែកត្រឡប់ទៅវិញដែលហៅថា អ្វីជាចំណេះដឹងក្នុងស្រុកទៅក្នុងប្រព័ន្ធការស្រាវជ្រាវនោះ។ បើសិនធ្វើជាលក្ខណៈ ភាសាជាតិ(ភាសាកំណើត)វានឹងមានឥទ្ធិពលលើការគិតងាយស្រួលជាងជា ភាសាបរទេស។
លោក ម៉ក់ ងយ ប្រធានអគ្គនាយកនៃអគ្គនាយកដ្ឋានឧត្តមសិក្សាក្រសួងអប់រំ បានថ្លែងបើកអង្គវេទិកាថា អង្គសិក្ខាសាលានេះ អ្នកចូលរួមនឹងអាចឃើញពីឧទាហរណ៍ជាច្រើននៃការស្រាវជ្រាវដែលទទួល បានជោគជ័យ និងអាចរៀនពិវិធីសាស្ត្ររៀបចំការស្រាវជ្រាវ របៀបសរសេរសំណើរស្រាវជ្រាវដែលមានការទទួលស្គាល់ថា ជាការស្រាវជ្រាវដែលមានលក្ខណៈល្អប្រសើរនិងគ្រប់ជ្រុងជ្រោយ ប្រកបដោយជោគជ័យទាំងគុណភាព និងបរិមាណនៃការស្វែងយល់។
លោកបន្ថែមទៀតថានេះជាឱកាសដ៏មានតម្លៃសម្រាប់និស្សិតដែលអាចទទួល បាននូវចំណេះដឹងពិត បទពិសោធន៍ថ្មីៗ ដើម្បីជ្រាបអំពីវិធីស្រាវជ្រាវដ៏ហ្មត់ចត់តាមស្តង់ដារនៃបរិបទ សិក្សាជាន់ខ្ពស់ដែលកំពុងធ្វើនៅកម្ពុជា ព្រមទាំងទទួលឃើញនូវបង្ហាញឧទាហរណ៍ស្វែងយល់អំពីប្រភេទផ្សេងៗនៃ វិធីសាស្ត្រ និងបច្ចេកទេសដល់អ្នកសិក្សាក្នុងការស្រាវជ្រាវឯកសារទាំងនោះ។ ហើយគួរតែរួមគ្នាស្វែងរកពីអ្វីខ្លះឥទ្ធិពលដែលកម្ពុជាយើងកំពុងតែ រងការប្រឈមមុខក្នុងសង្គមនាបច្ចុប្បន្ននេះ។ លើសពីនេះទៀត គ្រប់និស្សិតទាំងអស់គួរតែចាប់អារម្មណ៍ពីសិក្សាពីប្រធានបទខាងលើ ដើម្បីសា្ថបនា ប្រទេសជាតិយើងឲ្យមានអភិវឌ្ឍន៍រីកចម្រើន និងសំបូរទៅដោយធនធានមនុស្ស។
ជាមួយគ្នានេះផង លោកបានកោតសរសើរ និងអំពាវនាវដល់ក្រុមសិស្សនិស្សិតដែលមានវត្តមានក្នុងវេទិកានេះ ឲ្យយកចិត្តទុកដាក់លើប្រធានបទសំខាន់ៗ ដែលវាគ្មិនបានលើកមកបង្ហាញចែករំលែកជាបទពិសោធន៍សម្រាប់ខ្លួនផង និងសម្រាប់ប្រទេសជាតិផង។ ហើយថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារដៃគូអភិវឌ្ឍន៍ ពាក់ព័ន្ធ វិទ្យាស្ថានបើកទូលាយ និងសាកលវិទ្យាល័យភូមន្ទិភ្នំពេញដែលផ្តើមឡើងនូវសិក្ខាសាលាដ៏មាន សារៈសំខាន់នេះឡើង៕ដោយៈ បុរសតូច
No comments:
Post a Comment