បាត់ដំបង ៖
មាន់ឈ្មោលមួយក្បាលដែលធំប្រភេទមាន់ CP ត្រូវបានប្រជាពលរដ្ឋនាំគ្នាទៅមើលបន្តគ្នា
ដោយសារតែមាន់នេះមានលក្ខណៈចំឡែកខុសពីមាន់ដទៃទៀត គឺនៅត្រង់ជើង
ដែលមាន់មួយក្បាលនេះមានដុះជើងចំនួន២បន្ថែមទៀត
ដែលមាន់នេះជាមាន់កម្មសិទ្ធរបស់លោក ភាព រស់នៅក្នុងភូមិនរា១
ស្រុកសង្កែ ខេត្តបាត់ដំបង។
ម្ចាស់មាន់រូបនេះបានបញ្ជាក់ថា
មាន់ CP ១ក្បាលនេះមានអាយុ១ខែ១០ថ្ងៃ ហើយមានទំងន់២,៥គីឡូក្រាម
ហើយមាន់នេះមានលក្ខណៈចម្លែកដោយការដើររកស៊ីចំណី
ឫដេកវាមិនដែលចូលទៅក្នុងហ្វូងមាន់ប្រភេទដូចគ្នាឡើយ
ដោយគាត់មិនដឹងថាវាខ្លាចគេឫយ៉ាងណានោះឡើយ
ប៉ុន្តែវាចូលចិត្តដើររកស៊ីតែឯងហើយដេកបែកពីគេ។
ពោលបានបន្តថាមាន់នេះដើរជើង២ធម្មតាដោយឡែកជើងចំនួន២ទៀតគឺដុះចេញពីឆ្អឹងត្រកៀក
ហើយមានភ្លៅ មានម្រាម
មានក្រចកដូចជើងធម្មតាដោយគ្រាន់តែបត់ជាប់រហូតមិនអាចកំរើកធ្វើចលនាបានតែប៉ុណ្ណោះ។
ដោយឡែកជំនឿអរូបីយ៍នៅមជ្ឈដ្ឋានខាងក្រៅពុំមានលេចឮពាក្យអ្វីឲ្យប្លែកនោះឡើយ
ប៉ុន្តែថ្មីៗនេះម្ចាស់បានយកវាទៅងូតទឹក កក់សាប៊ូឲ្យយ៉ាងស្អាត
ហើយគាត់ក៏មានគំរោងគិតថានឹងយកសត្វមាន់១ក្បាលនេះទៅលែងឲ្យមានសេរីភាពនៅក្នុងទីអារាមវិញដោយសាតតែគាត់មើលមិនឃើញថា
តើសត្វមាន់ប្រភេទដែលកំរនេះវាជាសត្វចំរុងចំរើនឫក៏ជាសត្វចង្រៃនោះឡើយ។
ម្ចាស់មាន់បានរំពឹងថា
ការយកមាន់នេះទៅលែងនៅទីអារាមនេះចាត់ទុកថារបគាត់បានធ្វើបុណ្យដោះលែងសត្វទៅចុះ
ដើម្បីឲ្យជៀសផុតពីភាពអពមង្គលទាំងឡាយ
និងទទួលបាននូវសេចក្ដីសុខគ្រប់ប្រការ៕
No comments:
Post a Comment