កណ្តាល៖ សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានពន្យល់ ទៅកាន់ប្រជាពលរដ្ឋថា ការបោះឆ្នោតនាថ្ងៃ ទី២៨ ខែកក្កដា ឆ្នាំ២០១៣ខាងមុខនេះ គឺ ជាការបោះឆ្នោត ជ្រើសរើសមេដឹកនាំប្រទេស មិនមែនជាការបោះឆ្នោត ដូចក្រុមប្រឹក្សាឃុំ-សង្កាត់នោះឡើយ ហើយ ការផ្លាស់ប្ដូរមេដឹកនាំមួយ មិនមែនជារឿង ធម្មតានោះទេ ដូច្នេះប្រជាពលរដ្ឋទាំងអស់ ត្រូវធ្វើការពិចារណាឱ្យបានស៊ីជម្រៅ ។
សម្តេចតេជោហ៊ុនសែនថ្លែងបែបនេះនៅក្នុងពិធីសម្ពោធអគារសិក្សានៃ វិទ្យា ល័យសម្ដេចតេជោ ហ៊ុន សែន ព្រែកអំបិល ក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្ដកណ្ដាល នាព្រឹកថ្ងៃទី៨ ខែ មិថុនា ឆ្នាំ២០១៣នេះ។
ទាក់ទងទៅនឹងការ ឃោសនា និងស្រែកថា ដូរទៅៗ របស់គណ បក្សប្រឆាំងនោះកន្លងមក សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបញ្ជាក់ថា ប្រាកដជាដូរ ប៉ុន្ដែ ជាការដូរនាយករដ្ឋមន្ដ្រី ពីអាណត្ដិទី៤ ទៅ អាណត្ដិទី៥ សម្រាប់ការដឹកនាំប្រទេសជាតិ បន្ដនោះ គឺបេក្ខភាពសម្ដេចតែម្ដង ។
នៅក្នុងពិធីនោះដែឬសម្តេចតេជោ ក៏បានរំលឹកឲ្យដឹងផងដែរអំពីការខិតខំរបស់រាជរដ្ឋាភិបាលក្នុង ការទាក់ទាញវិនិយោគ និងគាំពារការវិនិយោគដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ។ ក្នុងចំនុចនេះសម្តេចតេជោ សង្កត់ធ្ងន់ថា គ្មាននរណាក្រៅពីរាជរដ្ឋាភិបាលដែលបានខិតខំទាក់ទាញអ្នកវិនិយោគ និងគាំពារការ វិនិយោគដើម្បីបង្កើតការងារធ្វើនោះ គឺផ្ទុយនឹងការអ្នកមួយចំនួនដែលបានតែសន្យា រឺក៏បំផុសឲ្យមានការធ្វើកូដកម្ម បាតុកម្មវាយបំផ្លាញរោងចក្រដែលធ្វើឲ្យកម្មករ កម្មការិនី បាត់បង់ការងារ៕ ជែម
No comments:
Post a Comment