Saturday, June 8, 2013
រថយន្តដឹកកពា្ចក់ពីភ្នំពេញទៅមណ្ឌលគីរីក្រឡាប់តាមផ្លូវរងរបួសធ្ងន់ស្រាល៣នាក់
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងតាមបណ្តោយផ្លូវជាតិលេខ៧៦នៅត្រង់ ភូមិពូទ្រូឃុំសែនមនោរម្យស្រុកអូររាំងខេត្តមណ្ឌគិរី។លោកយឹ មចន្ដានាយរងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាន ខេត្តមណ្ឌលគិរីបានឲ្យដឹងថា តាមការត្រួតពិនិត្យគ្រោះថ្នាក់មួយនេះគឺបណ្តាលមកពីកត្តាមនុស្ស ខ្វះការប្រុងប្រយ័ត្នក្នុងការបញ្ជារថយន្ត ព្រោះបើតាមការសាកសួរទៅអ្នកបើកបរគឺមកដល់ផ្លូវកោងហាក់បីដូចជា បាត់បង់ស្មារតីក្នុងការគ្រប់គ្រងរថយន្តលែងបានក៏រេចង្កូតធ្លាក់ ផ្លូវក៏ជួបហេតុការណ៍នេះតែម្តង។
លោកបន្តថារថយន្តគ្រោះថ្នាក់ខាងលើជារបស់ក្រុមហ៊ុនហេងស្រេងហុង ចំកាត់ដែលដឹកផ្ទាំងកញ្ចក់ជាច្រើនផ្ទាំងបែករាយប៉ាយពេញចិញ្ចើម ផ្លូវក្នុងរថយន្តនោះមានមនុស្សចំនួន៤នាក់ម្នាក់ជាបើកបរ៣នាក់ ទៀតជាកម្មកររួមដំណើររងរបួសទាំង៣នាក់ក្នុងនោះម្នាក់រង របួសធ្ងន់រីឯអ្នកបើកបរពុំមានរងរបួសនោះឡើយ។
បច្ចុប្បន្នអ្នកទាំង៣នាក់ដែលជាជនរងរបួសត្រូវបានក្រុម គ្រូពេទ្យបង្អែកខេត្តដឹកបញ្ជូនមកព្យាបាលនៅមន្ទីពេទ្យខេត្ត។
លោកឡេងឈឿងភេទប្រុសអាយុ៣៣ឆ្នាំជាអ្នកបើកបរបានប្រាប់ថារូប លោកបានបើកបររថយន្តឲ្យក្រុមហ៊ុនខាងលើនេះអស់រយៈពេល៦ទៅ៧ឆ្នាំមក ហើយពុំដែលមានបញ្ហារនេះកើតឡើងទេទើបតែថ្ងៃនេះរូបលោកបានធ្វើដំណើរ មកកាន់ខេត្តនេះជាមួយស្ថានភាពផ្លូវបត់បែនឡើងភ្នំចុះភ្នំច្រើន ពេកក៏ជួបហេតុការណ៍នេះតែម្តងទៅ៕ដោយៈ ស្រីផល
Subscribe to:
Post Comments (Atom)
No comments:
Post a Comment