ព័ត៌មានបឋម៖
រថយន្ដកូរ៉ូឡា ១ គ្រឿង ពណ៌ស និងមានស្លាកលេខ 2A-7229
បានបើកបុករះម៉ូតូ ២ គ្រឿងនៅម្ដុំស្តុបចម្ការមន
រាជធានីភ្នំពេញ
ហើយបានបន្ដដំណើររត់គេចខ្លួនឆ្ពោះទៅតាមផ្លូវជាតិលេខ ១
ប៉ុន្តែនៅពេលដែលបើករត់គេចខ្លួន
រថយន្ដនោះក៏បានជ្រុលទៅបុកម៉ូតូ ១
គ្រឿងទៀតដែលកំពុងធ្វើដំណើរនៅតាមផ្លូវជាតិលេខ ១ ពេញទំហឹង ។
ចំពោះម៉ូតូ ២ គ្រឿងនៅម្ដុំស្តុបចម្ការមន
រួមមានម៉ូតូសណ្ដោងរ៉ឺម៉ក ១ គ្រឿង
ហើយករណីនៅទីតាំងនោះបានបណ្ដាលឲ្យអ្នកបើកបរម៉ូតូបានរងរបួសមិនសូវ
ធ្ងន់ធ្ងរទេ ប៉ុន្តែករណីនៅតាមផ្លូវជាតិលេខ ១
ដែលមានរថយន្ដបង្កហេតុតែមួយនោះ
បានបណ្ដាលឲ្យបុរសម្នាក់ដែលបើកបរម៉ូតូ Honda Dream 2006
បានរងរបួសយ៉ាងធ្ងន់ធ្ងរ បាក់ជើងខាងឆ្វេង
ហើយម៉ូតូរបស់បុរសនោះទទួលរងការខូចខាតយ៉ាងដំណំ ។
គូសបញ្ជាក់ថា តាមការវាយតម្លៃបឋម
បុរសដែលជាអ្នកបើកបររថយន្ដបង្កហេតុខាងលើមានសភាពស្រវឹងស្រា
ហើយមិនមានស្មារតីគ្រប់គ្រាន់ក្នុងការបើកបរឡើយ ។
គេមិនទាន់បានស្គាល់អំពីអត្តសញ្ញាណរបស់បុរសរងគ្រោះ
និងជនបង្កហេតុនៅឡើយទេ ។ សូមបញ្ជាក់ថា
រថយន្ដបង្កហេតុត្រូវបានគេចាប់ឃាត់បាន
នៅពេលដែលរថយន្ដនោះទៅបុកម៉ូតូរបស់បុរសរងគ្រោះនៅតាមផ្លូវជាតិ
លេខ ១ ដោយមិនអាចធ្វើដំណើរទៅមុខទៀតបានឡើយ ។
ក្រោយពេលកើតហេតុភ្លាមៗ ទាំងមន្ត្រីសមត្ថកិច្ច
រថយន្ដសង្គ្រោះបន្ទាន់ ក្រុមគ្រួសារ
និងសាច់ញាតិរបស់ជនរងគ្រោះបានទៅដល់ទីកន្លែងកើតហេតុ
ដើម្បីធ្វើការដោះស្រាយករណីនេះ ។

No comments:
Post a Comment