Saturday, June 8, 2013

ផ្ទុះកំប៉ុងហ្គាសតូចៗ បង្ក​ជា​អគ្គិភ័យ ឆាប​ឆេះ​ផ្ទះ​ជួល នៅ​ទួល​សង្កែ

14 នាទីមុន | ដោយ ៖
ព័ត៌មាន​បឋម​៖​ នា​វេលា​ម៉ោង​ ១៦​នឹង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​ ០៨​ ខែ​មិថុនា​ ឆ្នាំ​២០១៣​នេះ​ មាន​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ជួល​មួយ​កន្លែង​ ដែល​ស្ថិត​នៅ​ជាប់​បុរី​វីឡា​ទួល​សង្កែ​ ផ្លូវ​កូន​ហ្គោ​ល​ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឬ​ស្សី​កែវ​ រាជធានី​ភ្នំពេញ​។​ យោង​តាម​ការ​រាយការណ៍​ បាន​អោយ​ដឹង​ថា​ អគ្គិភ័យ​នេះ​ បង្ក​ឡើង​ដោយ​ការ​ផ្ទុះកំប៉ុង​ហ្គាស​តូច​ៗ លាន់​លឺ​ផូង​ផាំង​ រួច​ក៏​បង្ក​អោយ​មាន​អណ្តាត​ភ្លើង​ និង​ផ្សែង​ខ្មួលខ្មាញ់​តែ​ម្តង​ ដែល​ចេញពីផ្ទះ​មួយ​រកស៊ី​បញ្ចូល​នឹង​លក់​កំប៉ុង​ហ្គា​ស​តូចៗ​ទាំងនោះ​។
​ខណៈ​ពេល​នេះ​ បងប្អូន​ប្រជាពលរដ្ឋ​ក្បែរ​នោះ​ កំពុង​តែ​នាំ​គ្នា​ជួយ​ពន្លត់​ តែ​ដោយសារ​អំណាច​ភ្លើង​ខ្លាំង​ពេក​ ដូចនេះ​ សូម​សមត្ថកិច្ច​ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ មេត្តា​ជួយ​អន្តរាគមន៍​ជា​បន្ទាន់​៕​
474778_324180667714999_648682717_o

No comments:

Post a Comment