Monday, June 10, 2013

នគរបាល​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​រ៉​ង់​រ៉ូ​វែ​បុក​ស្ត្រី​ម្នាក់​កំពុង​ជិះ​ម៉ូតូ​ស្លាប់​ក្នុង​ថ្លុកឈាម​ភ្លាមៗ​

2 ម៉ោងមុន | ដោយ ៖
​ភ្នំពេញ​ ៖​ ស្ត្រី​ម្នាក់​ត្រូវ​បាន​ស្លាប់​បាត់បង់​ជីវិត​ យ៉ាង​អ​ណោ​ច​អាធ័ម​ នៅ​កន្លែង​កើតហេតុ​ ក្នុង​ខណៈ​ កំពុង​ជិះ​ម៉ូតូ​ស្មាស​ ហើយ​ត្រូវ​បុរស​ម្នាក់​បាន​បើករថយន្ត​រ៉​ង​រ៉ូ​វែ​ មួយ​គ្រឿង​ បុក​ពេញទំហឹង​ នៅ​តាម​ដងផ្លូវ​ម៉ុង​ឬ​ទ្ធី​ ត្រង់​ចំណុច​ភូមិ​បា​យ៉ាប​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ នា​វេលា​ម៉ោង​១១​និង​៤៣​នាទី​ថ្ងៃ​ទី​១០​ មិថុនា​ ២០១៣​ នេះ​ ។​
bbb
​ ​យោង​តាម​សេចក្តីរាយការណ៍​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ ស្ត្រី​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​ខាងលើ​នេះ​មានឈ្មោះ​ ហង្ស​ មូ​នី​កា​ អាយុ​២២​ ឆ្នាំ​ ស្នាក់​នៅ​សង្កាត់​បឹង​កក់​ទី​ ២​ ខណ្ឌទួលគោក​ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាស​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1AK​ 9550​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ម៉ុង​រិ​ទ្ធី​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ ខណៈ​ជិះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​នេះ​ មាន​បុរស​ម្នាក់​ជា​មន្ត្រី​ផ្នែក​គណនេយ្យ​ក្រសួងមហាផ្ទៃ​ បើករថយន្ត​រ៉​ង​រ៉ូ​វែ​ មួយ​គ្រឿង​ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2V​ 6565​ បញ្ច្រាសទិស​ជាមួយនឹង​ម៉ូតូ​ស្ត្រី​រង​គ្រោះ​ បាន​រេ​ចង្កូត​មក​បុក​ស្ត្រី​ឈ្មោះ​ ហង្ស​ មូ​នី​កា​ កំពុង​ជិះ​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង​ ហើយ​រថយន្ត​រ៉​ង់​រ៉ូ​វែ​ មិន​ឈប់​ បាន​បន្ថែម​ល្បឿន​រត់គេច​ខ្លួន​ដោយ​បាន​អូស​ ម៉ូតូ​នឹង​ស្ត្រី​រង​គ្រោះ​ជាង​ ១០​ ម៉ែត្រ​ បណ្តាល​ឲ្យ​ស្ត្រី​ជា​ម្ចាស់​ម៉ូតូ​ត្រូវ​រង​របួស​រហូត​ស្លាប់​បាត់បង់​ ជីវិត​នៅ​ក្នុង​ថ្លុកឈាម​ នឹង​កន្លែង​កើតហេតុ​ភ្លាមៗ​តែ​ម្តង​ ។​ ចំណែក​រថយន្ត​បង្ក​នឹង​ អ្នកបើកបរ​រថយន្ត​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​បាន​ភ្លាមៗ​។​
HPIM4422
​ ​សមត្ថកិច្ច​បាន​បញ្ចា​ក់ថា​ក្នុង​ហេតុការណ៍​នេះ​គឺ​បង្ក​ឡើង​ដោយសារ​អ្នក​ រថយន្ត​រ៉​ង់​រ៉ូ​វែ​ ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ស្រ​នឹង​បាន​បើករថយន្ត​លឿន​ ធ្វើ​ឲ្យ​បាត់បង់​ស្មារតី​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​រហូត​ផ្តាច់ជីវិត​ ស្ត្រី​ម្នាក់​ នឹង​បំផ្លាញ​ម៉ូតូ​មួយ​គ្រឿង​ រួម​ជាមួយនឹង​រថយន្ត​រ៉​ង់​រ៉ូ​វែ​មួយ​គ្រឿង​ផ្នែក​ខាង​មុខ​ក៏​ត្រូវ​រង​ការ ​ខូចខាត​ផង​ដែរ​ ។​ លើស​ពី​នេះ​ម៉ូតូ​របស់​ស្ត្រី​រង​គ្រោះ​ នឹង​រថយន្ត​បង្ក​រួម​ជាមួយ​អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ ចុះ​មក​អន្តរាគមន៍​ធ្វើការ​វាស់វែង​អូស​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕​ជោគជ័យ ​
12344

No comments:

Post a Comment