Thursday, June 6, 2013

ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​នៅ​រយៈពេល​ ៥​ខែ​ ដំបូង​ដើមឆ្នាំ​ ២០១៣​នេះ​កើនឡើង​ទ្វេ​ដង​ បើ​ប្រៀប​ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​


3 ម៉ោងមុន | ដោយ ៖
​ភ្នំពេញៈយោង​តាម​ទិ​ន្និ​ន័យ​ពី​ ការិយាល័យ​លេខារ​ដ្ឋា​ន​ច្រក​ចេញចូល​តែ​មួយ​បាន​ឲ្យ​ដឹង​ថា​ ការ​នាំ​ចេញ​អង្ករ​ របស់​កម្ពុជា​នៅ​រយៈពេល​ ៥​ខែ​ដំបូង​ដើមឆ្នាំ​ ២០១៣​នេះ​សម្រេច​បាន​ប្រមាណ​ជាង​ ១៤​ម៉ឺន​តោន​។​ តួលេខ​នេះ​កើនឡើង​ ១២៦%​ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ ដែល​កាលនោះ​មាន​ ប្រមាណ​ជាង​ ៦​ម៉ឺន​តោន​។​
images
​ទិន្ន័យ​នេះ​បង្ហាញ​ទៀត​ថា​ រយៈពេល​ ៥​ខែ​នេះ​កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ទៅ​កាន់​ជាង​ ៤០​ ប្រទេស​នៅ​ លើ​សកលលោក​។​ ដែល​ក្នុង​នោះ​ប្រទេស​បារាំង​ឈ​នៅ​លំដាប់​ទី​ ១​ សម្រាប់​ការ​ទិញ​អង្ករ​ ពី​កម្ពុជា​ បន្ទាប់​មក​ប្រទេស​ប៉ូ​ឡូញ​ឈ​នៅ​លំដាប់​ទី​ ២​ ប្រទេស​ថៃ​នៅ​លេខ​រៀង​ទី​ ៣​ ប្រទេស​ម៉ា​ឡេ​ស៊ី​ ឈ​នៅ​ លេខ​រៀង​ទី​ ៤​ និង​លេខ​រៀង​ទី​ ៥​ គឺ​ប្រទេស​ចិន​។​
​កំណើន​នេះ​ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា​ ដោយសារ​តែ​គោលនយោបាយ​ជំរុញ​ផលិតកម្ម​ស្រូវ​ និង​បង្កើន​ការ​នាំ​ចេញ​អង្ករ​របស់​រដ្ឋាភិបាល​។​
​ឯកឧត្តម​ ហ៊ាន​ វ៉ា​ន់​ហន​ ប្រធាន​លេខា​ដ្ឋា​ន​ច្រក​ចេញចូល​តែ​មួយ​បាន​មាន​ប្រសាសន៍​ថា​ ការ​កើនឡើង​ នៃ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​នេះ​ ដោយសារ​តែ​ការ​ខិតខំ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ជំរុញ​ឲ្យ​ប្រជាក​សិ​ ករ​បង្កើន​ផលិតកម្ម​ស្រូវ​ លើកទឹកចិត្ត​ឲ្យ​មានការ​វិនិយោគ​បន្ថែម​ឧស្សាហកម្ម​កែ​ច្នៃ​អង្ករ​ និង​ជំរុញ​ឲ្យ​ ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​បង្កើន​សកម្មភាព​ទិញ​ស្រូវ​ និង​កែ​ច្នៃ​នាំ​ចេញ​។​
​ឯកឧត្តម​បន្ត​ថា​ ក្នុង​នោះ​រដ្ឋាភិបាល​ក៏​បាន​ខ្នះខ្នែង​សម្រួល​ដល់​ការ​នាំ​ចេញ​ សាងសង់​ហេ​ដ្ឋា​រចនា​ សម្ព័​ន​ និង​ខិតខំ​ពង្រីក​ទីផ្សារ​សម្រាប់​នាំ​ចេញ​ផង​ដែរ​។​
​រដ្ឋាភិបាល​បាន​ដាក់​ចេញ​គោលនយោបាយ​ជំរុញ​ផលិតកម្ម​ស្រូវ​ និង​បង្កើន​ការ​នាំ​ចេញ​អង្ករ​កាលពី​ឆ្នាំ​ ២០១០​។​ ក្នុង​នោះ​រដ្ឋាភិបាល​បាន​កំណត់​នូវ​ការ​នាំ​ចេញ​របស់​ខ្លួន​ឲ្យ​បាន​យ៉ាង​ ហោច​ណាស់​ ១​លាន​ តោន​នៅ​ត្រឹម​ឆ្នាំ​ ២០១៥​។​
​ឯកឧត្តម​ ហ៊ាន​ វ៉ា​ន់​ហន​ បាន​បន្ថែម​ទៀត​ថា​ តាម​កំណើន​សន្ទុះ​នៃ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​នៅ​ ពេល​នេះ​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ ទិស​ដៅ​នាំ​ចេញ​ ១​លាន​តោន​នៅ​ឆ្នាំ​ ២០១៥​ នឹង​សម្រេច​បាន​ជោគ​ ជ័យ​។​
​តាម​ការ​អះអាង​របស់​ពាណិជ្ជករ​រកស៊ី​វិស័យ​ស្រូវ​-​អង្ករ​បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​អង្ករ​ក្រអូប​ប្រភេទ​លេខ​ មួយ​សម្រាប់​នាំ​ចេញ​មួយ​តោន​មាន​តម្លៃ​ ៩៨០​ដុល្លារ​អា​មេ​រិ​ក​ ខណៈ​កាលពី​ឆ្នាំ​មុន​មាន​តម្លៃ​ប្រមាណ​ ៩៣០​ ដុល្លារ​អា​មេ​រិ​ក​។​
​តួលេខ​ពី​ក្រសួងពាណិជ្ជកម្ម​បង្ហាញ​ថា​ ការ​នាំ​ចេញ​អង្ក​របស់​កម្ពុជា​កាលពី​ឆ្នាំ​ ២០១២​ កន្លង​នៅ​នេះ​ សម្រេច​បាន​ប្រមាណ​ជាង​ ១៨​ម៉ឺន​តោន​។​ស្រី​ស​

No comments:

Post a Comment