Friday, May 31, 2013

រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក នឹងជួបប្រជុំជាមួយភាគីចិន លើបញ្ហា Hacker ចិនលួចឯកសារ


5 ម៉ោងមុន | ដោយ ៖
វ៉ា​ស៊ី​ន​តោន​៖​ រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋអាមេរិក​លោក​ Chuck​ Hagel​ បាន​ថ្លែង​ក្នុង​ស​ន្និ​សិទ្ធ​កាសែត​នៅ​ឯ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​កាលពី​ ម្សិលមិញ​នេះ​ថា​ សហរដ្ឋអាមេរិក​នឹង​ជា​ចាំបាច់​ត្រូវ​តែ​ពិភាក្សា​ត្រួសត្រាយ​ផ្លូវ​ជាមួយ​ ប្រទេស​ចិន​ ក៏​ដូច​ជា​ប្រទេស​អន្តរជាតិ​ដទៃ​ទៀត​ក្នុង​បញ្ហា​សង្គ្រាម​បច្ចេកវិទ្យា​ វាយលុក​តាម​ Internet​ ដែល​វា​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​កិច្ចការ​សម្ងាត់​ជាតិ​។​
​ស​ន្និ​សិទ្ធ​កាសែត​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ប៉ង់​តា​ហ្គោ​ន​បាន​រក​ ឃើញ​ថា​មាន​សញ្ញាណ​ Hacker​ បាន​ចូល​លួច​យក​ឯកសារ​សម្ងាត់​ស្ដី​ពី​អាវុធ​សង្គ្រាម​សហរដ្ឋអាមេរិក​អស់​ជា ​ច្រើន​មុខ​កាលពី​ពេល​ថ្មីៗ​នេះ​។​
​លោក​បាន​និយាយ​ថា​ សហរដ្ឋអាមេរិក​បានដឹង​ច្បាស់​ណាស់​ថា​បញ្ហា​លុកលុយ​នេះ​វា​មាន​ប្រ​ព​ភព​ មកពីណា​ លោក​និយាយ​បែប​នេះ​មុន​ពេល​ដែល​លោក​ឡើង​យន្តហោះ​ទៅ​កាន់​សឹ​ង្ហ​បូ​រី​ ដើម្បី​ចូលរួម​កិច្ចប្រជុំ​ Shangri-La​ ប្រចាំឆ្នាំ​ ដែល​អាច​នឹង​មាន​ភាគី​ចិន​ផង​ដែរ​ ហើយ​ជាមួយ​គ្នា​នេះ​ក្រុម​ការពារ​ការ​វាយប្រហារ​លើ​ប្រព័ន្ធ​ Internet​ របស់​សហរដ្ឋអាមេរិក​ នឹង​ត្រូវធ្វើ​កិច្ចប្រជុំ​ជាមួយ​បណ្ដា​ប្រទេស​អង្ក​ការ​ NATO​ នៅ​អាទិត្យ​ក្រោយ​ផង​ដែរ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា​ប្រទេស​ចិន​កំពុង​ក្លាយជា​មុខសញ្ញា​គ្រោះថ្នាក់​ មួយ​ពី​សំណាក់​ប្រទេស​មហាអំណាច​ ក្រោយ​ពេល​ដែល​មាន​ព័ត៌មាន​ថា​មាន​ Hacker​ ចិន​បាន​ចោះ​ចូល​ទៅ​លួច​យក​ឯកសា​សម្ងាត់​របស់​សហរដ្ឋអាមេរិក​ និង​អូស្ត្រាលី​មក​នោះ​ ជាមួយ​គ្នា​នេះ​ផង​ដែរ​ប្រទេស​មួយ​ចំនួន​កំពុង​តែ​រៀបចំ​ក្រុម​ការពារ​ពិសេស ​លើ​បញ្ហា​នេះ​ ដូច​ជា​តៃវ៉ាន់​ជាដើម​៕​ ប្រែ​សម្រួល​ដោយ​៖​ វង្ស​ វ​ឌ្ឍ​នា​
us-defense-secretary-chuck-hagel-speaks-during-a-press-conference--at-the-pentagon-in-washington-dc-on-may-2-2013-4

No comments:

Post a Comment