Friday, May 31, 2013

សាធារណៈ​ប៉ូ​ឡូញ​ព្រមព្រៀង​លុប​បំណុល​ដែល​កម្ពុជា​ជំពាក់​ជិត​ ២​លាន​ដុល្លារ​អា​មេ​រិ​ក​

4 ម៉ោងមុន | ដោយ ៖
images
ភ្នំពេញៈ​នៅ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ នា​ថ្ងៃ​ទី​ ៣០​ ខែ​ ឧសភា​ ឆ្នាំ​ ២០១៣​នេះ​ បាន​ធ្វើ​ពិធី​ចុះហត្ថលេខា​ លើ​កិច្ចព្រមព្រៀង​ស្តី​ពី​ហត្ថលេខា​ដោះស្រាយ​បំណុល​របស់​ព្រះរាជាណាចក្រ​ កម្ពុជា​ ចំពោះ​សា​ធារ​ ណៈ​រដ្ឋ​ប៉ូ​ឡូញ​ រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋាភិបាល​នៃ​សាធារណៈរដ្ឋ​ប៉ូ​ឡូញ​។​
កិច្ចព្រមព្រៀង​នេះ​គឺ​ធ្វើ​ឡើង​រវាង​លោកឧបនាយករដ្ឋមន្ត្រី​ គាត​ ឈ​ន់​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​ និង​លោក​ Jerzy​ Bayer​ ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប៉ូ​ឡូញ​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​ កម្ពុជា​។​
​តាម​រយៈ​កិច្ចព្រមព្រៀង​នេះ​ បំណុល​របស់​កម្ពុជា​ចំពោះ​សាធារណរដ្ឋ​ប៉ូ​ឡូញ​មាន​ប្រមាណ​ ១,៩៥​លាន​ ដុល្លារ​អា​មេ​រិ​ក​ ដែល​បាន​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​ឥណទាន​សម្រាប់​ការ​អភិវឌ្ឍន៍​វិស័យ​ផលិតកម្ម​នៅ​ កម្ពុជា​ នឹង​ត្រូវ​ដោះស្រាយ​ជា​ស្ថាពរ​។​
​ដោយ​ក្នុង​នោះ​ទឹកប្រាក់​ប្រមាណ​ជាង​ ៩,៧៦​ សែន​ដុល្លារ​អា​មេ​រិ​ក​នឹង​ត្រូវ​លុប​ចោល​ដោយ​រដ្ឋាភិបាល​ នៃ​សាធារណរដ្ឋ​ប៉ូ​ឡូញ​។​ ចំណែក​ទឹកប្រាក់​នៅ​សល់​ប្រមាណ​ជាង​ ៩,៧៦​លាន​ដុល្លារ​អា​មេ​រិ​ក​ទៀត​ នឹង​ត្រូវ​ផ្ទេរ​ជា​ហិរញ្ញប្បទាន​ឥត​សំណង​ ដោយ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប៉ូ​ឡូញ​សម្រាប់​ផ្តល់​ហិរញ្ញ​ ទាន​ដល់​ការងារ​ស្តា​ឡើង​វិញ​នូវ​សំណង់​បូ​នី​យ​ដ្ឋា​ន​នៅ​ក្នុង​ ព្រះរាជាណាចក្រ​កម្ពុជា​។​
លោកឧបនាយករដ្ឋមន្ត្រី​ គាត​ ឈ​ន់​ បាន​មាន​ប្រសាសន៍​ថា​ កិច្ចព្រមព្រៀង​នេះ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ ឃើញ​ថា​ ទំនាក់ទំនង​មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ប្រពៃ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ និងរ​ដ្ឋា​ភិ​ បាល​ប៉ូ​ឡូញ​ នឹង​កាន់តែ​ពង្រឹង​ និង​ពង្រីក​ថែម​ទៀត​ ហើយនឹង​ត្រួសត្រាយ​ផ្លូវ​ផង​ដែរ​សម្រាប់​ពង្រឹង​កិច្ច​ សហប្រតិបត្តិការ​សេដ្ឋកិច្ច​សហប្រតិបត្តិការ​សេដ្ឋ​ក​កិច្ច​រវាង​ប្រទេស​ ទាំង​ពីរ​ ដែល​នឹង​ផ្តល់​ផល​ប្រ​ យោជន៍​ទៅ​វិញ​ទៅ​មករ​វាង​ប្រទេស​ និង​ប្រជាជន​ទាំង​ពីរ​។​
​សូម​ជម្រាប​ថា​ ៖ នេះ​គឺជា​កិច្ចព្រមព្រៀង​លើក​ទី​ ៣​ ហើយ​ដែល​កម្ពុជា​បាន​ដោះស្រាយ​បំណុល​បែប​នេះ​ ដោយ​លុប​បំណុល​យ៉ាងតិច​ពាក់កណ្តាល​ និង​បង្វែរ​បំណុល​ដែល​នៅ​សល់​ជា​ហិរញ្ញប្បទាន​ឥត​សំ​ ណ​ង​ បន្ទាប់​ពី​បាន​ចុះ​កិច្ចព្រមព្រៀង​ដោះស្រាយ​បំណុល​ជាមួយ​សាធារណរដ្ឋ​ឆែក​នៅ ​ឆ្នាំ​ ២០០៨​ និង​ សាធារណរដ្ឋ​ហុង​គ្រី​នៅ​ឆ្នាំ​ ២០០៩​។​ ដោយស្រី​ស​

No comments:

Post a Comment