Friday, May 31, 2013

ស៊ីរី នឹងបញ្ជូនគណប្រតិភូទៅចូលរួមកិច្ចប្រជុំទីក្រុង ហ្សឹណែវ

ដោយ ៖
អន្តរជាតិ​៖​ តាម​រយៈ​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​ព័ត៌មាន​ ស៊ី​ន​ហួរ​ បានឱ្យ​ដឹង​ថា​លោក​ប្រធានាធិបតី​ប្រ​ទេ​ស៊ី​រី​ Bashar​ al-Assad​ បាន​និយាយ​ថា​រដ្ឋាភិបាល​របស់​លោក​នឹង​បញ្ជូន​គណប្រតិភូ​ដើម្បី​ទៅ​ចូល​រូ​ម ​ក្នុង​កិច្ចប្រជុំ​សន្តិភាព​ទីក្រុង​ ហ្សឺ​ណែវ​ ដែល​នឹង​ត្រូវ​រៀបចំ​ឡើង​នា​ថ្ងៃ​ទី​ ១៦​ មិថុនា​ ខាង​មុខ​នេះ​។​
​លោក​បាន​និយាយ​បែប​នេះ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​ Lebanese​ al-Manar​ TV​ កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​ ដោយ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ភាគី​ស៊ី​រី​ នឹង​បញ្ជូន​គណប្រតិភូ​ទៅ​តំណាង​ក្នុង​នាម​ប្រជាពលរដ្ឋ​ស៊ី​រី​។​
​ទោះជា​មានការ​បញ្ជាក់​យ៉ាងនេះ​ក្ដី​លោក​ Assad​ បាន​និយាយ​បែប​សង្កត់ធ្ងន់​មក​វិញ​ថា​ ក្នុង​ការ​ប្រជុំ​នៅ​ទីក្រុង​ ហ្សឺ​ណែវ​ នេះ​គឺ​ភាគី​ស៊ី​រី​ ទៅ​ជួប​ចរចារ​ជាមួយ​ភាគី​ដែល​នៅ​ពីក្រោយ​ខ្នង​របស់​ក្រុម​បះបោរ​។​ ហើយ​លោក​បាន​បន្ថែម​ទៀត​ធ្ងន់ៗ​ផង​ដែរ​ថា​ វា​ជា​ឱកាស​មួយ​ដ៏​ល្អ​ខណៈ​ពេល​ដែល​យើង​ចង់​ចរចារ​ជាមួយ​ក្រុម​ទាសករ​ដែល​ ធ្វើ​កម្ម​ភាព​តាម​ម្ចាស់​នោះ​ ស្រាប់តែ​អាច​មានឱកាស​ក្នុង​ការ​ជួប​ចរចារ​ជាមួយ​ម្ចាស់​ផ្ទាល់​ទៅ​វិញ​។​ លោក​បាន​និយាយ​បែប​នេះ​តែ​ម្ដង​ក្នុង​កិច្ច​សម្ភាសន៍​ទូរទស្សន៍​នោះ​។​
​លោក​បាន​និយាយ​ផង​ដែរ​ថា​ការ​សម្រេច​នៅ​ឯ​ទីក្រុង​ ហ្សឺ​ណែវ​ ទាំង​ប៉ុន្មាន​គឺ​នឹង​ត្រូវ​បាន​ដាក់​ឱ្យធ្វើ​ប្រជាមតិ​ គឺ​មិនមែន​ចេះ​តែ​យក​មក​អនុវត្ត​តែ​ផ្ដាស់​នោះ​ទេ​៕​ ប្រែ​សម្រួល​ដោយ​៖​ វង្ស​ វ​ឌ្ឍ​នា​
6a00d8341c630a53ef017617806479970c-600wi

No comments:

Post a Comment