Friday, May 31, 2013

ស្រ្តីម្នាក់មកឆ្លងទន្លេនៅពេទ្យជប៉ុន ស្លាប់ទាំងម្តាយ និងកូនភ្លោះនៅក្នុងពោះ

22 នាទីមុន | ដោយ ៖
ភ្នំពេញ​៖​ ស្ត្រី​ម្នាក់​បាន​មាន​ផ្ទៃពោះ​គ្រប់​ខែ​ ហើយ​មាន​អាកា​រៈ​ស្ទះ​ថប់ៗ​ដង្ហើម​ ត្រូវ​បាន​ប្តី​ នាំ​មក​កាន់​មន្ទីរពេទ្យ​ជប៉ុន​ទាំង​កណ្តាលអធ្រាត្រ​ ខណៈ​មក​ដល់​មន្ទី​ពេទ្យ​ បាន​តែ​កន្លះ​ម៉ោង​ ដើម្បី​ឲ្យ​ពេទ្យ​ជួយ​សង្គ្រោះ​ ប៉ុន្តែ​គ្រូពេទ្យ​ជួយ​មិន​ទាន់​អនិច្ចា​រទាំង​ម្តាយ​ និង​កូនប្រុស​ភ្លោះ​ ២​ នាក់​ នៅ​ក្នុង​ផ្ទៃ​ មិន​ទាន់​ឃើញ​ពន្លឺ​ថ្ងៃ​ផង​ ត្រូវ​បាន​ស្លាប់​បាត់បង់​ជីវិត​ទាំង​ ៣​ នាក់​ នៅ​ក្នុង​មន្ទី​ពេទ្យ​ជប៉ុន​យ៉ាង​អ​ណោ​ច​អធម​ កាលពី​វេលា​ម៉ោង​ ១២​ និង​ ៣០​ នាទី​ រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៣១​ ខែឧសភា​ ឆ្នាំ​២០១៣​នេះ​។​

​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ថា​ ស្ត្រី​រង​គ្រោះ​ឈ្មោះ​ គង់​ ស្រី​ល័​ក្ខ​ អាយុ​ ៣១​ ឆ្នាំ​ និង​មាន​ប្តី​ ឈ្មោះ​ ផល​ ចាន់​សុ​ឌី​ អាយុ​ ៣១​ ឆ្នាំ​ រស់នៅ​ភូមិ​ដើម​គ​ សង្កាត់​ជ្រោយចង្វា​ ខណ្ឌឫស្សីកែវ​ មានមុខ​របរ​រត់​ម៉ូតូឌុប​ ចិញ្ចឹម​ប្រពន្ធ​និង​កូន​។​
​លោក​ ផល​ ចាន់​សុ​ឌី​ បាន​រៀបរាប់​ទាំង​ក្តី​ក្តុកក្តួល​ស្តាយស្រណោះ​ភរិយា​ និង​កូនៗ​ ថា​ យើង​ទាំង​២​នាក់​ បាន​រៀប​ការ​រយៈពេល​ជិត​១០​ឆ្នាំ​មក​មក​ហើយ​ ចំណងដៃ​នៃ​អាពាហ៍ពិពាហ៍​ គឺ​យើង​មានកូន​ស្រី​ម្នាក់​ អាយុ​ ៦​ឆ្នាំ​ ហើយ​កូន​ទី​២​ គឺ​កូនភ្លោះ​ប្រុស​ ដែល​ស្លាប់​ទាំង​ម្តាយ​ និង​ទាំង​កូន​នៅ​ពេល​នេះ​។​
​លោក​ ចាន់​សុ​ឌី​ បាន​បន្ត​ទៀត​ថា​ មុន​ពេល​កើតហេតុ​ម៉ោង​ប្រហែលជា​ ១២​ យប់​ ប្រពន្ធ​របស់​ខ្លួន​បាន​មាន​អាកា​រៈ​ចុក​ស្ទះ​ថប់ៗ​ដង្ហើម​ ឃើញ​បែប​នោះ​ ខ្លួន​បាន​ប្រញាប់​យកប្រពន្ធ​មក​មន្ទីរពេទ្យ​ជប៉ុន​ គ្រាន់តែ​នាំ​ប្រពន្ធ​មក​ដល់​មន្ទីរពេទ្យ​ បាន​តែ​កន្លះ​ម៉ោង​ប៉ុណ្ណោះ​ គ្រាន់តែ​ពេទ្យ​ធ្វើការ​ពិនិត្យ​ហើយ​បាន​បន្តិច​ ប្រពន្ធ​ខ្លួន​ បាន​ដាច់ខ្យល់​ស្លាប់​ភ្លាម​តែ​ម្តង​។​
​បុរស​ជា​ប្តី​បន្ត​ថា​ កាលពី​នាង​មាន​ទំងន់​កូនភ្លោះ​នេះ​ ដំបូង​ខ្លួន​ បាន​នាំ​ប្រពន្ធ​ទៅ​ពិនិត្យ​ផ្ទៃពោះ​នៅ​ពេទ្យ​ រៀង​រាល់​ខែ​ និង​បាន​ចាក់​ថ្នាំ​ការពារ​ផង​ដែរ​ ដោយ​មិន​ដែល​មាន​បញ្ហា​អ្វី​នោះ​ទេ​ ហើយ​នៅ​ពេល​ថ្មីៗ​នេះ​ ខ្លួន​បាន​នាំ​នាង​ទៅ​ឆ្លុះ​អេកូ​សាស្ត្រ​គ្រូពេទ្យ​បាន​បញ្ជាក់​ថា​ ប្រពន្ធ​របស់​ខ្លួន​មានកូន​ភ្លោះ​ប្រុស​ ២​ នាក់​នៅ​ក្នុង​ផ្ទៃ​ ហើយ​គ្រូពេទ្យ​និយាយ​ថា​ នាង​អាច​ឆ្លងទន្លេ​ នៅ​ថ្ងៃ​ទី​២៨​ ឬ​២៩​ ខែឧសភា​នេះ​ តែ​មក​ដល់​ពេល​នាង​ស្លាប់​ គឺ​លើស​ចំនួន​ ៣​ ថ្ងៃ​។​ លោក​បញ្ជាក់​ថា​ ក្រោយ​ពី​គ្រូពេទ្យ​ពិនិត្យ​រួច​បញ្ជាក់​ថា​ ប្រពន្ធ​ខ្លួន​មាន​ជំងឺ​ទឹក​ចូល​សួត​ ទើប​បណ្តាល​ឲ្យ​មាន​អាកា​រៈ​ចុក​ថប់ៗ​ដង្ហើម​បែប​នេះ​ ប៉ុន្តែ​គ្រូពេទ្យ​ មិន​បាន​បញ្ជាក់​ថា​ ត្រូវ​សង្គ្រោះ​ជីវិត​ប្រពន្ធ​គាត់​ ដោយ​របៀប​ណា​នោះ​ទេ​ ៕​ សំអាត
woman die

No comments:

Post a Comment