Wednesday, May 29, 2013

ទីផ្សា​រថយន្ត​ក្នុង​ប្រទេស​កម្ពុជា​ចាប់ពី​ពេល​នេះ​តទៅ​កាន់តែ​មាន​សន្ទុះ​កើន​ឡើងជា​លំដាប់​ ខណៈ​ ក្រុមហ៊ុន​ថ្មីៗ​ដែល​ផលិត​រថយន្ត​ទំនើបៗ​ បាន​កំពុង​សំលឹង​និង​ចាប់អារម្មណ៍​ទីផ្សារ​កម្ពុជា​ជា​ខ្លាំង​។​

47 នាទីមុន | ដោយ ៖
Ford-cambodia-international-motor-show1
ភ្នំពេញៈតួលេខ​ពី​ក្រសួងពាណិជ្ជកម្ម​បាន​បង្ហាញ​ថា​ រយៈពេល​៣​ខែ​ដើមឆ្នាំ​២០១៣​នេះ​ ប្រទេស​កម្ពុជា​បាន​នាំ​ចូល​យានយន្ត​គ្រប់​ប្រភេទ​ក្នុង​បរិមាណ​ជាង​ ២​សែន​៤​ពាន់​គ្រឿង​ គិត​ជា​ទឹកប្រាក់​មាន​ចំនួន​ជាង​ ១៧៣​លាន​ដុល្លារ​ ដែល​កាលពី​ឆ្នាំទៅ​ការ​នាំ​ចូល​យានយន្ត​គ្រប់​ប្រភេទ​មាន​ចំនួន​ជាង​ ២​សែន​១​ម៉ឺន​៧​ពាន់​គ្រឿង​ គិត​ជា​ទឹកប្រាក់​មាន​ចំនួន​ជាង​១២១​លាន​ដុល្លារ​។​
​របាយការណ៍​ដ៏​ដែល​នេះ​បាន​បង្ហាញ​ទៀត​ថា​ ការ​នាំ​ចូល​យានយន្ត​គ្រប់​ប្រភេទ​ក្នុង​រយៈពេល​៣​ខែ​ដំបូង​ឆ្នាំ​ ២០១៣​នេះ​មានការ​ធ្លាក់​ចុះ​ជាង​៥%​ បើ​ប្រៀបធៀប​និង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​កន្លង​ទៅ​។​
DSC01586
​បើ​ទោះបីជា​ការ​នាំ​ចូល​យានយន្ត​គ្រប់​ប្រភេទ​ក្នុង​រយៈពេល​៣​ខែ​ដំបូង​ ឆ្នាំ​ ២០១៣​នេះ​មានការ​ធ្លាក់​ចុះ​ក៏​ដោយ​ តែបើ​យោង​ការ​ចុះបញ្ជី​យានយន្ត​ថ្មីៗ​នៅ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ បាន​ឲ្យ​ដឹង​ថា​ ការ​ចុះបញ្ជី​ត្រឹមត្រូវ​របស់​យានយន្ត​ ដែល​បាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​កម្ពុជា​ ក្នុង​រយៈពេល​៣​ខែ​ដំបូង​ដើមឆ្នាំ​ ២០១៣​នេះ​ មានការ​កើនឡើង​គួរ​ឲ្យ​គត់​សំគាល់​។​
​លោក​ ព្រាប​ ច័ន្ទ​វិបុល​ ប្រធាន​នាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវគោក​នៃ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នកសារព័តមានថា៖ក្នុង​រយៈពេល​៣​ខែ​ដំបូង​ដើមឆ្នាំ ​ ២០១៣​នេះ​ យានយន្ត​សរុប​ដែល​បាន​មក​ចុះបញ្ជី​ត្រឹមត្រូវ​ទាំង​ម៉ូតូ​និង​រថយន្ត​ បាន​កើនឡើង​ជាង​១​ម៉ឺន​គ្រឿង​ បើ​ប្រៀបធៀប​និង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំទៅ​។​
​លោក​ ព្រាប​ ច័​ន្ធ​វិបុល​បាន​បន្ត​ថា​ ក្នុង​រយៈពេល​៣​ខែ​ដំបូង​ដើមឆ្នាំ​ ២០១៣​នេះ​ មាន​ម៉ូតូ​ចំនួន​ ៦​ម៉ឺន​៦​ពាន់​៦៥០​គ្រឿង​ និង​មាន​រថយន្ត​ចំនួន​ ១​ម៉ឺន​៣​ពាន់​៧៦​គ្រឿង​បាន​មក​ចុះបញ្ជី​ត្រឹមត្រូវ​នៅ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ដែល​កាលពី​ឆ្នាំ​២០១២​ មាន​ម៉ូតូ​ចំនួន​ ៦​ម៉ឺន​១​ពាន់​៥០៩​គ្រឿង​ និង​រថយន្ត​មាន​ចំនួន​ ១​ម៉ឺន​៨​រយ​៨៧​គ្រឿង​។​ ហើយ​បើ​សរុប​យានយន្ត​ទាំងអស់​ទូ​ទាំង​ប្រទេស​ក្នុង​រយៈពេល​៣​ខែ​ដំបូង​ឆ្នាំ ​ ២០១៣​នេះ​មាន​ចំនួន​ ៨​ម៉ឺន​២​ពាន់​៧២០​គ្រឿង​។​
​លោក​ ព្រាប​ ច័ន្ទ​វិបុល​បន្ថែម​ថា​ កត្តា​ដែល​ធ្វើ​ឲ្យ​មានការ​កើនឡើង​នៃ​ការ​ចុះបញ្ជី​យានយន្ត​នេះ​គឺ​ដោយសារ​ ប្រទេស​កម្ពុជា​មាន​កំណើនសេដ្ឋកិច្ច​ ជា​ពិសេស​ប្រជាជន​មាន​ជីវភាព​ធូរធារ​ដែល​អាច​មាន​លទ្ធភាព​ទិញ​យានយន្ត​បាន​។ ​
​ក្រុម​អ្នកវិភាគ​សេដ្ឋកិច្ច​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​ ទីផ្សា​រថយន្ត​ក្នុង​ប្រទេស​កម្ពុជា​ចាប់ពី​ពេល​នេះ​តទៅ​កាន់តែ​មាន​សន្ទុះ​ កើន​ឡើងជា​លំដាប់​ ជា​ពិសេស​ក្រុមហ៊ុន​ថ្មីៗ​ដែល​ផលិត​រថយន្ត​សំខាន់ៗ​ដូច​ជា​ BMW​ របស់​អា​លឺ​ម៉​ង់​ Cherolet​ របស់​អា​មេ​រិ​ក​ បាន​កំពុង​សំលឹង​ និង​ចាប់អារម្មណ៍​ទីផ្សារ​កម្ពុជា​ជា​ខ្លាំង​។​
​ក្រុម​អ្នកវិភាគ​បន្ត​ថា​ សក្តានុពល​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ល្បីៗ​ទាំងនោះ​ ចាប់អារម្មណ៍​ទីផ្សារ​កម្ពុជា​ ដោយសារ​តែ​ប្រទេស​កម្ពុជា​មានការ​រីក​ចំរើន​ផ្នែក​សេដ្ឋកិច្ច​ និង​ប្រជាជន​ថ្នាក់​មធ្យម​ដែល​មាន​ចំនួន​ច្រើន​ជាងគេ​នោះ​ ចាប់ផ្តើម​មាន​ចំណូល​សម្រាប់​ការ​ទិញ​រថយន្ត​។​
​សូម​បញ្ជាក់​ថា​ ប្រទេស​កម្ពុជា​បាន​នាំ​ចូល​យានយន្ត​គ្រប់​ប្រភេទ​ពី​ប្រទេស​ជប៉ុន​ ថៃ​ ចិន​ កូរ៉េ​ខាងត្បូង​ សហរដ្ឋអាមេរិក​ និង​ បណ្តា​ប្រទេស​នៅ​អ៊ឺ​រ៉ុ​ប​៕​ដោយស្រីស
225449_10152271262861393_1316952305_n
Nhean Phaloek and electric car Angkor EV 2013 (AFP)

No comments:

Post a Comment