Wednesday, May 29, 2013

ប្រើឡានទឹកដើម្បី​បើកផ្លូវ​នៅ​មុខ​សាលាក្រុង

26 នាទីមុន | ដោយ ៖
ភ្នំពេញៈ អាជ្ញាធរ​បាន​ប្រើ​ឡានទឹក​៣​គ្រឿង​បាញ់​ទឹក​មក​លើ​ហ្វូង​ប្រជាជន​ពលរដ្ឋ​ អ្នក​តវ៉ា​បិទផ្លូវ​មុខ​សាលា​រាជធានី​ភ្នំពេញ​ បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​បាន​សន្លប់​ ហើយ​អ្នក​ភូមិ​បាន​យំ​ស្រែក​ទាមទារ​ឲ្យ​រក​យុត្តិធម៌​ចំពោះ​ការ​បំបែក​ដែល​ ប្រើ​អំពើ​ហិង្សា​។​
​ប្រតិបត្តិការ​បំបែក​ក្រុម​ប្រជាពលរដ្ឋ​បឹង​កក់​ បូ​រី​កីឡា​ និង​ថ្មគោល​ ធ្វើ​ឡើង​ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ឯក​ជួន​ សុវណ្ណ​ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។​
២៣៤៤
​លោក​ឧត្តមសេនីយ៍ឯក​ជួន​ សុវណ្ណ​ បាន​អះអាង​ថា​ ការ​ចាត់វិធានការ​របស់​អាជ្ញាធរ​បង្ក្រាប​ដើម្បី​បើកផ្លូវ​នៅ​មុខ​សាលាក្រុង ​នេះ​ គឺជា​ការ​បង្ខំចិត្ត​ដោយសារ​តែ​ប្រជាពលរដ្ឋ​ដាក់​ការ​ស្នើ​សុំ​ឲ្យ​មានការ​ បើកផ្លូវ​ ហើយ​ការ​បាញ់​ទឹក​បំបែកហ្វូង​អ្នក​តវ៉ា​នេះ​គឺ​មិន​ធ្ងន់ធ្ងរ​នោះ​ទេ​។​
​ផ្លូវ​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​បាន​បើក​ឡើង​វិញ​ហើយ​ បន្ទាប់​ពី​អាជ្ញាធរ​បាន​ប្រើ​ឡានទឹក​បំបែក​ក្រុម​អ្នក​តវ៉ា​។​ ចំណែក​ប្រជាពលរដ្ឋ​ម្នាក់​ដែល​សន្លប់​នោះ​ បាន​បញ្ជូន​តាម​រថយន្ត​សង្គ្រោះ​ទៅ​មន្ទីរពេទ្យ​ហើយ​។​
​សូម​បញ្ជាក់​ថា​ នៅ​ម៉ោងជាង​៨​ព្រឹក​ថ្ងៃនេះ​ ប្រជាពលរដ្ឋ​បឹង​កក់​ សហ​គម​បូ​រី​កីឡា​ និង​សហ​គម​ថ្មគោល​ បាន​លើក​បដា​ស្រែក​តវ៉ា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​ និង​បាន​បិទផ្លូវ​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​ ក្នុង​បំណង​ទាមទារ​ឲ្យ​លោកប៉ា​ សុ​ជាតិ​វង្ស​ អភិបាល​សាលា​រាជធានី​ភ្នំពេញ​ដែល​ទើប​ឡើង​តំណែង​ គោរព​នូវ​ពាក្យ​សន្យា​របស់​លោក​។​
លោកប៉ា​ សុ​ជាតិ​វង្ស​ បាន​សន្យា​ថា​ ស្វែងរក​ដំណោះស្រាយ​ទំនាស់​ដីធ្លី​នៅ​ក្នុង​សហ​គម​ទាំង​៣​ នៅ​ក្នុង​ដំណាច់​ខែឧសភា​នេះ​ ប៉ុន្តែ​មក​ដល់​ថ្ងៃនេះ​ ក្រុម​សហ​គម​បាន​មក​ធ្វើការ​តវ៉ា​ ដោយ​ស្រែក​ទាមទារ​ឲ្យ​លោកប៉ា​ សុ​ជាតិ​វង្ស​ ចេញ​មក​ជួប​អ្នក​ភូមិ​ គោរព​នូវ​ការ​សន្យា​របស់​ខ្លួន​។​ដោយ សំអាត

No comments:

Post a Comment