យោងតាមរបាយការណ៍ស្ថិតិសេរីភាព
សេដ្ឋកិច្ចប្រចាំឆ្នាំ២០១៤( 2014 Index of Economic Freedom)
បានបង្ហាញពីតួលេខពិតប្រាកដនៃប្រាក់ចំណូលសរុបរបស់ពលរដ្ឋអាស៊ាន
ម្នាក់នៅក្នុងឆ្នាំ២០១៤នេះ។ ដោយចង់ផ្តល់ចំណេះដឹងដល់ប្រិយមិត្ត
Sabay
សូមដកផ្តល់ជួនប្រិយមិត្តស្វែងយល់ពីប្រាក់ចំណូលពលរដ្ឋអាស៊ាន
ទាំង១០ប្រទេស ដែលមានជាបន្តបន្ទាប់ដូចតទៅ៖
១០ ប្រទេសមីយ៉ាន់ម៉ា
បន្ទាប់ពីមានកំណែទម្រង់យ៉ាងស៊ីជម្រៅតាំងពីឆ្នាំ ២០១១ លើនយោបាយ សេដ្ឋកិច្ចមីយ៉ាន់ម៉ាត្រូវគេរំពឹងថា អាចមានកំណើន៦,៣%នៅក្នុងឆ្នាំ២០១៤នេះ។ ដោយមានប្រជាពលរដ្ឋសរុបប្រមាណជា ៦៣,៧លាននាក់ ប្រជាជនមីយ៉ាន់ម៉ាម្នាក់អាចរកប្រាក់ចំណូលសរុបបានចំនួន ១,៤០៥ដុល្លារក្នុងមួយឆ្នាំ។
៩ ប្រទេសកម្ពុជា
ដោយមានប្រជាពលរដ្ឋសរុបប្រមាណជា ១៥,៣លាននាក់ ប្រទេសកម្ពុជាត្រូវបានគេរំពឹងថា និងមានកំណើនសេដ្ឋកិច្ច ៦,៥% នៅក្នុងឆ្នាំ២០១៤នេះ ខណៈដែលប្រជាពលរដ្ឋកម្ពុជាម្នាក់ត្រូវបានគេវាយតម្លៃថា អាចរកប្រាក់ចំណូលសរុបបានចំនួន ២,៤០២ ដុល្លារក្នុងមួយឆ្នាំ។
៨ ប្រទេសឡាវ
ទីក្រុង វៀងចន្ទន៍ត្រូវបានគេរំពឹងថា អាចមានកំណើនសេដ្ឋកិច្ច៨,៣% ខ្ពស់ជាងកម្ពុជានៅក្នុងឆ្នាំ២០១៤នេះ។ គេបានវាយតម្លៃថាប្រជាជនឡាវម្នាក់ក្នុងចំណោមប្រជាពលរដ្ឋរបស់ ខ្លួនសរុប៦,៤លាននាក់ អាចរកប្រាក់ចំណូលសរុបបានចំនួន ៣,០១១ដុល្លារក្នុងមួយឆ្នាំ។
៧ ប្រទេសវៀតណាម
មានប្រជាជនសរុបប្រមាណជា៩០,៤លាននាក់ សេដ្ឋកិច្ចទីក្រុងហាណូយត្រូវគេរំពឹងថា នឹងមានកំណើន៥,០% នៅក្នុងឆ្នាំ២០១៤នេះ ខណៈដែលប្រជាពលរដ្ឋរបស់ខ្លួនម្នាក់អាចរកប្រាក់ចំណូលសរុបបាន ៣.៥៤៨ដុល្លារក្នុងមួយឆ្នាំ។
៦ ប្រទេសហ្វីលីពីន
គេបានរំពឹងថា សេដ្ឋកិច្ចរបស់ប្រទេសដែលសំបូរទៅដោយភ្នំភ្លើងនៅអាស៊ីអាគ្នេយ៍ មួយនេះនឹងមានកំណើនប្រមាណជា៦,៦% នៅក្នុងឆ្នាំ២០១៤នេះ។ ដោយមានប្រជាជនសរុបប្រមាណជា៩៥,៨លាននាក់ ប្រជាពលរដ្ឋហ្វីលីពីនម្នាក់អាចរកប្រាក់ចំណូលសរុប ៤,៤៣០ដុល្លារក្នុងមួយឆ្នាំ។
៥ ប្រទេសឥណ្ឌូណេស៊ី
ដោយមានពលរដ្ឋច្រើនជាងគេនៅក្នុងចំណោមប្រទេសអាស៊ានផ្សេងទៀត ដែលមានចំនួនប្រមាណជា២៤៤,៥លាននាក់ សេដ្ឋកិច្ចទីក្រុងហ្សាការតាត្រូវគេរំពឹងថា នឹងមានកំណើន៦,២% នៅក្នុងឆ្នាំ២០១៤នេះ ស្របពេលដែលប្រជាពលរដ្ឋរបស់ខ្លួនម្នាក់អាចរកប្រាក់ចំណូលសរុបបាន ចំនួន៤,៩៧៧ដុល្លារក្នុងមួយឆ្នាំ។
៤ ប្រទេសថៃ
ស្របពេលដែលស្ថានភាពនយោបាយទីក្រុងបាងកកកំពុងជួបវិបត្តិធ្ងន់ធ្ងរ គេរំពឹងថា ប្រទេសនេះនឹងមានកំណើនសេដ្ឋកិច្ច ៦,៤% នៅក្នុងឆ្នាំ ២០១៤នេះ ពោលគឺទាបជាងប្រទេសកម្ពុជា ទន្ទឹមនឹងប្រជាពលរដ្ឋរបស់ខ្លួនម្នាក់អាចរកប្រាក់ចំណូលបានប្រមាណ ជា ១០, ១២៦ដុល្លារក្នុងមួយឆ្នាំ។
២ ប្រទេសប្រ៊ុយណេ
ដោយ ឡែកសម្រាប់ប្រទេសប្រ៊ុយណេ របាយការណ៍ខាងលើមិនបានបញ្ជាក់នោះឡើយ។ ទោះបីជាបែបនេះក្តី Sabay ព្យាយាមស្វែងរកប្រភពផ្សែងៗទៀតដើម្បីមកផ្តល់ជូនប្រិយមិត្តបានដឹង ពីព័ត៌មាននេះ។ សម្រាប់ពលរដ្ឋប្រ៊ុយណេម្នាក់ អាចរកត្រូវបានគេរកឃើញទូទៅថា អាចរកប្រាក់ចំណូលបាន៥៥,៤០០ដុល្លារកាលពីឆ្នាំ២០១១។ ដូចនេះ នៅក្នុងឆ្នាំ២០១៤ គេរំពឹងថា ប្រជាពលរដ្ឋរបស់ខ្លួនដែលមានត្រឹមតែ៤,២សែននាក់កាលពីឆ្នាំ២០១២ នឹងអាចរកប្រាក់ចំណូលខ្ពស់ជាងមុន៕
១ ប្រទេសសិង្ហបុរី
សិង្ហបុរី (សាំងហ្គាពួរ) នឹងមានកំណើនសេដ្ឋកិច្ចទាបជាងគេនៅក្នុងឆ្នាំនេះ ពោលគឺមានចំនួន១,៣% នៅក្នុងឆ្នាំ២០១៤នេះ។ទោះបីជាយ៉ាងណាក៏ដោយ ក្នុងចំណោមប្រជាជនរបស់ខ្លួនសរុបប្រមាណ ៥,៤លាននាក់ ប្រជាពលរដ្ឋម្នាក់របស់ប្រទេសជឿនលឿនជាងគេនៅអាស៊ានមួយនេះអាចរក ប្រាក់ចំណូលបាន៦០,៤១០ដុល្លារក្នុងមួយឆ្នាំ៕
ប្រែសម្រួល៖ Narin
ប្រភព និងរូបភាព៖ heritage

៣ ប្រទេសម៉ាឡេស៊ី
សេដ្ឋកិច្ចទីក្រុងកូឡាឡាំពួរត្រូវគេរំពឹងថា នឹងមានកំណើន៥,៦% នៅក្នុងឆ្នាំ២០១៤នេះ ខណៈដែលប្រជាពលរដ្ឋរបស់ខ្លួនម្នាក់អាចរកប្រាក់ចំណូលបានប្រមាណ ១៦,៩២២ដុល្លារ ក្នុងចំណោមប្រជាពលរដ្ឋសរុប ២៩,៥លាននាក់។

No comments:
Post a Comment