Wednesday, May 14, 2014

ជប៉ុនបញ្ចេញ ជើងខ្លាំង២៣នាក់ ត្រៀម World Cup 2014 ខណៈនៅសល់ត្រឹម ១ខែគត់ទៀតប៉ុណ្ណោះ

ក្រុងតូក្យូៈ ពេលវេលានៃការរៀបចំ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក (FIFA World Cup)លើកទី២០ ឆ្នាំ២០១៤ នៅសល់រយៈពេលត្រឹម ១ខែគត់ប៉ុណ្ណោះ ខណៈលោក Alberto Zaccheroni គ្រូបង្វឹកក្រុមបាល់ទាត់ ជម្រើសជាតិជប៉ុន បានបញ្ចេញឈ្មោះកីឡាករ ឆ្នើមៗទាំង២៣នាក់ ដើម្បីត្រៀមចូលរួមចូល ប្រកួតក្នុងព្រឹត្តិការណ៍ ដែលប្រជាជនក្នុង ពិភពលោកទន្ទឹងរង់ចាំនេះ ។
ចំពោះកីឡាករជើងខ្លាំងទាំង ២៣នាក់ ដែលលោក Alberto Zaccheroni ទើបចម្រាញ់ចេញ ពីបណ្ដាក្លឹបក្នុងស្រុក និង ក្រៅស្រុកដើម្បីត្រៀម ធ្វើការប្រកួតប្រជែងតំណាងឲ្យ ប្រទេសក្នុងទ្វីបអាស៊ីលើកនេះ គឺមានដូចខាងក្រោម៖
I.អ្នកចាំទីមានចំនួន ៣នាក់ គឺកីឡាករ Eiji Kawashima (ក្លឹប Standard Liege របស់ប៊ែឡារូស), កីឡាករ Shusaku Nishikawa (ក្លឹប Urawa Reds) និងកីឡាករ Shuichi Gonda មកពីក្លឹប FC Tokyo របស់ជប៉ុន ។
II. កីឡាករខ្សែការពារចំនួន៨នាក់ ក្នុងនោះគឺមានកីឡាករ Yasuyuki Konno (ក្លឹប Gamba Osaka), កីឡាករ Masahiko Inoha ( ក្លឹប Jubilo Iwata), កីឡាករ Yuto Nagatomo (ក្លឹប Inter Milan របស់អ៊ីតាលី), កីឡាករ Masato Morishige (ក្លឹប FC Tokyo), កីឡាករ Atsuto Uchida (ក្លឹប Schalke របស់អាល្លឺម៉ង់), កីឡាករ Maya Yoshida (ក្លឹប Southampton របស់អង់ គ្លេស), កីឡាករ Hiroki Sakai (ក្លឹប Hannover 96 របស់អាល្លឺម៉ង់) និងកីឡាករ Gotoku Sakai មកពីក្លឹប Stuttgart របស់ អាល្លឺម៉ង់ ។
III. ខ្សែបម្រើមានចំនួន៦នាក់ គឺកីឡាករ Yasuhito Endo (ក្លឹប Gamba Osaka), កីឡាករ Makoto Hasebe (ក្លឹប Nuremberg របស់អាល្លឺម៉ង់), កីឡាករ Toshihiro Aoyama (ក្លឹប Sanfrecce Hiroshima), កីឡាករ Hotaru Yamaguchi (ក្លឹប Cerezo Osaka), កីឡាករ Keisuke Honda (ក្លឹប AC Milan របស់អ៊ីតាលី) និងកីឡាករ Shinji Kagawa មកពីក្លឹប Manchester United របស់អង់គ្លេស) ។
IV. ខ្សែប្រយុទ្ធមានចំនួន៥នាក់ គឺកីឡាករ Yoshito Okubo (ក្លឹប Kawasaki Frontale), កីឡាករ Shinji Okazaki (ក្លឹប Mainz របស់អាល្លឺម៉ង់), កីឡាករ Hiroshi Kiyotake (ក្លឹប Nurnberg របស់អាល្លឺម៉ង់), កីឡាករ Yoichiro Kakitani (ក្លឹប Cerezo Osaka), កីឡាករ Manabu Saito (ក្លឹប Yokohama F-Marinos) និងកីឡាករ Yuya Osako មកពីក្លឹប 1860 Munich របស់ អាល្លឺម៉ង់ ។
តាមរយៈការជ្រើសរើសកីឡាករខ្លាំងៗ ដើម្បីដណ្ដើមកិត្តិយសជូន ប្រទេសជាតិជប៉ុន ខាងលើនេះ លោក Alberto Zaccheroni សង្ឃឹមថាការប្រកួត នឹងទទួលបានលទ្ធផលល្អ តាមរយៈការខិតខំប្រឹងប្រែង របស់កីឡាករទាំងអស់ ជាពិ សេសនោះ គឺមានកីឡាករ Yoshito Okubo មកពីក្លឹប Kawasaki Frontale ដែលជាក្ដីសង្ឃឹមក្នុងការជួយក្រុមឲ្យ ឡើង ទៅវគ្គបន្តបាន ៕
www.lookingtoday.com
 

ប្រភពពី៖ lonkingtoday

No comments:

Post a Comment