តាមការរកឃើញថ្មីបានបង្ហាញថាផ្លែស្វាយផ្តល់មកនូវអត្ថប្រយោជន៍
យ៉ាងច្រើនដល់សុខភាព។ នៅក្នុងផ្លែស្វាយមួយផ្លែជាមធ្យមមាន ១០០
កាឡូរី
, ប្រូតេអ៊ីនមួយក្រាម, ជាតិខ្លាញ់ ០,៥ ក្រាម, កាបូនអ៊ីដ្រាត ២៥ ក្រាម, ជាតិស្ករ ២៣ ក្រាម និងជាតិសសៃ ៣ ក្រាម។ ស្វាយអាចបំពេញជារបបអាហារប្រចាំថ្ងៃ ព្រោះវាមានវីតាមីន C, វីតាមីន A ៣៥ ភាគរយ, ជាតិអាស៊ីត Folate ២០ ភាគរយ, វីតាមីន B6 ១០ ភាគរយ, វីតាមីន K ៨ ភាគរយ និងប៉ូតាស្យូមដែលរាងកាយរបស់យើងត្រូវការ។ មិនតែប៉ុណ្ណោះស្វាយក៏មានផ្ទុកជាតិដែក, ស្ពាន់ធ័រ, កាល់ស្យូម និងសារធាតុគីមីប្រឆាំងនឹងអុកស៊ីតកម្មមួយចំនួន។
តាមការសិក្សាមួយចំនួនបានបង្ហាញផងដែរថា សារធាតុដែលប្រឆាំងនឹងអុកស៊ីតកម្មមាននៅក្នុងផ្លែស្វាយ, ផ្លែឈើ និងបន្លែពណ៌ខៀវមួយចំនួនទៀតអាចបង្កឲ្យមានគ្រោះថ្នាក់ដល់ភ្នែក ជាពិសេសហានិភ័យដែលទាក់ទងទៅនឹងវ័យតែម្តង។ ទោះជាយ៉ាងណាផ្លែស្វាយក៏មានសារធាតុចិញ្ចឹម Beta-Carotene ដែលអាចជួយបង្ការជំងឺមហារីកក្រពេញប្រូស្តាត និងពោះវៀនធំ។
ចំណែកឯការធ្វើតេស្តដោយអ្នកជំនាញនៅសាកលវិទ្យាល័យក្នុងរដ្ឋ តិចសាសបានចង្អុលបង្ហាញថា ចំពោះអ្នកជំងឺ មហារីកសុដន់, សួត, ពោះវៀនធំ និងមហារីកឈាម ធ្វើឲ្យប្រសើរឡើងយ៉ាងខ្លាំង។ ចំពោះវីតាមីន K និងជាតិកាលស្យូមមានអត្ថប្រយោជន៍ចំពោះឆ្អឹង, ជាតិសសៃមានអត្ថប្រយោជន៍ដល់ការរំលាយអាហារ ទល់ស្តាក់ការទល់លាមក និងបង្ការជំងឺទឹកនោមផ្អែម។ លើសពីនេះទៅទៀតស្វាយអាចការពារផលប៉ះពាល់ដល់សសៃឈាមក្នុងបេះ ដូង និងផលប៉ះពាល់មួយចំនួនទៀត៕

No comments:
Post a Comment