១. ក្រោយពីផ្សំដំណេកទៅងូតទឹកក្តៅភ្លាមៗ
ការងូតទឹកភ្លាមៗក្រោយពេលផ្សំដំណេកអាចធ្វើឲ្យរំខានដល់ចរន្ធឈាម ដែលកំពុងតែរត់, បណ្តាលឲ្យកកស្ទះសសៃឈាមក្នុងបេះដូង, អាចនឹងដូលសន្លប់ភ្លាមៗដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ ធ្ងរ។ អ្នកត្រូវចាំថា បន្ទាប់ពីបញ្ចប់ប្រតិបត្តិការប្រហែលជា ២០ នាទីសូមទៅងូតទឹកក្តៅ ដើម្បីធានាសុវត្ថិភាពដ៏ល្អឥខ្ចោះ។
២. ផ្សំដំណេកបន្ទាប់ពីផឹកស្រាបៀរ
កុំច្រឡំថាការផឹកគ្រឿងស្រវឹងអាចជួយជំរុញឲ្យបំណងប្រាថ្នាផ្លូវ ភេទរបស់អ្នកកាន់តែខ្លាំងនោះ ផ្ទុយទៅវិញវាអាចធ្វើឲ្យមានការរលាកដល់ប្រព័ន្ធសសៃឈាមក្នុង បេះដូង, សម្ពាធឈាមឡើងខ្ពស់ បង្កឲ្យមានបញ្ហាបេះដូង និងសសៃឈាមក្នុងខួរក្បាល។ លើសពីនេះទៅទៀតនោះមេរោគផ្សិតដែលបង្កដោយស្រាបៀរ អាចធ្វើឲ្យមេជីវិតឈ្មោលចុះខ្សោយ និងងាយបាញ់ទឹកកាមចេញមកក្រៅមុនពេលកំណត់។
៣. មិនគួរផ្សំដំណេកនៅពេលឃ្លានខ្លាំង ឬឆ្អែតពេក
នៅពេលដែលអ្នកញ៉ាំច្រើន មិនគួរ (មានការរួមភេទ) នោះទេ ដើម្បីការពារពោះវៀន, ការកកស្ទះនៃក្រពះ, ការផ្គត់ផ្គង់ឈាមទៅខួរក្បាល និងផ្នែកផ្សេងៗទៀត។ ជាពិសេសនៅពេលដែលអ្នកឃ្លានខ្លាំង អាចបណ្តោលឲ្យថាមពលនៃរាងកាយចុះខ្សោយ ហើយអាចក្លាយទៅជាមនុស្សដែលបាក់កំលាំងទៀតផង៕

No comments:
Post a Comment