
បើទោះបីជាលទ្ធផលស្មើ នេះ បានធ្វើឲ្យខ្លួនឡើង កាន់កាប់តារាង កំពូលសារជាថ្មី ក៏ប៉ុន្តែ ពិន្ទុ ដែលលើស Man City តែ ១ ពិន្ទុ ដោយ ៨១ ទល់នឹង ៨០ ខណៈ Man City នៅសល់ ១ ប្រកួតក្នុងដៃទៀត ។ ហេតុដូច្នេះ អត្រាលើកពានរបស់ ហង្សក្រហម ដែលអាកខានតាំងពីឆ្នាំ ១៩៩០ មក នឹងថមថយ អាចនឹងបន្តមិនលើកទៀតក៏ថាបាន ។
មុនការប្រកួតគ្រូបង្វឹកហង្សក្រហម បានអួត និងអះអាងថា ខ្លួននឹងរៀបចំជើងព្រួលដាក់សម្ពោធ លើក្លិបមេឃខៀវ ឲ្យខានតែបាន ដោយបានសបញ្ជាក់ក្នុងការប្រកួត នៅតង់ទី ១ នៅនាទី ១៨ កីឡាករ Joe Allen បាន រកគ្រាប់បាល់ឲ្យហង្សក្រហមនាំមុខ ម្ចាស់ផ្ទះ នៅនាទី ៥៣ នៅតង់ទី ២ កីឡាករ Daniel Sturridge បន្ថែមមួយគ្រាប់ទៀត និង នាទី ៥៥ Luiz Suarez បន្ថែមឲ្យហង្សក្រហមឈ្នះបណ្តោះអាសន្ន ៣ – ០ ។ ក៏ប៉ុន្តែជាអកុសល នៅនាទី ៧៩ ៨១ និង ៨៨ គឺជានាទី ដែល Crystal Palace វាយបកតាមស្មើ បំបាក់មហិច្ចតាហង្សក្រហម ៕
ទស្សនាឃ្លិបដូចខាងក្រោមនេះ៖
No comments:
Post a Comment