ការប្រកួតយ៉ាងស្វិតស្វាញ នៅលើទីលាន Stadium of Light រវាងក្រុមដែលលេងក្នុង Premier League ដូចគ្នានេះ Sunderland បានបើក ការនាំមុខមួយគ្រាប់មុន នៅនាទី៥៩ក្នុងវគ្គទី២ដោយកីឡាករ Phillip Bardsley ជាមួយនឹង វគ្គទី១រក្សាលទ្ធផល ០-០ និងបន្ថែមគ្រាប់ទី២ទៀត ដោយមិត្តរួមក្រុម Sebastian Larsson នៅនាទី៨៦ ខណៈដែល ក្រុមភ្ញៀវធ្វើការវាយបកបាន សម្រេចមួយគ្រាប់វិញ ដែរដោយកីឡាករ Maya Yosihida នៅ២នាទីបន្ទាប់ ។
ចប់ការប្រកួតពេញម៉ោង Sunderland ២ និង Southampton ១ ពីប្រវត្តិជួបនាពេលកន្លងមក ឈ្នះ-ចាញ់ប្រហាក់ប្រ ហែលគ្នា ។ នេះជាជោគជ័យថ្មីមួយទៀតសម្រាប់ Sunderland ក្នុងពានទី៣ បើទោះបីជាកំពុងស្ថិត ក្នុងភាពត្រដាបត្រ ដួសនៅ Premier League ក៏ដោយទើបតែរកបាន៤ពិន្ទុ ឈរនៅតំបន់គ្រោះថ្នាក់កាត់ ចោលនៅឡើយក្នុងការចាប់ផ្តើម រដូវកាលថ្មីដ៏សែនយ៉ាប់ និងទើបតែឈ្នះ១ និងស្មើ១ ក្រៅពីនោះចាញ់ទាំងអស់ ។
សូមបញ្ជាក់ថា ការឡើងទៅវគ្គ៨ក្រុមចុងក្រោយនេះ (វគ្គ១/៤) Sunderland ត្រូវជួបជាមួយក្រុមខ្លាំងតោខៀវ Chelsea របស់លោក Jose Mourinho ក្នុងទឹកដីខ្លួនឯងដោយប្រកួតតែមួយជើងដូចគ្នា បើចាញ់គឺធ្លាក់ តែបើឈ្នះនឹងត្រូវឡើង ទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ស្របពេលដែល៣ប្រកួតផ្សេងទៀត មានម្ចាស់ផ្ទះ Leicester City ស្វាគមន៍ក្រុមភ្ញៀវ Manchester United, Stoke ស្វាគមន៍ Man City និងម្ចាស់ផ្ទះ Spurs ជួបជាមួយ West Ham United ដែលនឹងធ្វើ ឡើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៣ខាងមុខ ៕
No comments:
Post a Comment