ភ្នំពេញៈ
វគ្គ៨ក្រុមចុងក្រោយ នៃការប្រកួតបាល់ទាត់ ដណ្ដើមពានរង្វាន់ Sponsor
Futsal-Cup លើកទី២ ឆ្នាំ ២០១៣ នេះបានបញ្ចប់ហើយ ហើយជើងខ្លាំង ២ក្រុមមាន
Daniel-A និង ក្រុមស្រ្ដេតប៊ល ក៏បានដឹកដៃគ្នាឡើង ទៅវគ្គបន្ត ផងដែរ
ក្រោយពីបានទម្លាក់ គូប្រកួតរៀងៗខ្លួន រួចមកកាលពី យប់មិញ ។
ការឡើងមកដល់វគ្គនេះក្រុម Daniel-A បានយកឈ្នះក្រុមយុវជន ខេត្តមណ្ឌលគិរី
ទាំងប្រផិតប្រផើយ ដោយលទ្ធផល បច្ចេកទេស ៨-៧ ។ ក្នុងការប្រកួតពេញ ម៉ោង
៤០នាទីពេញ ក្រុមទាំងពីររកបានតែ ៣គ្រាប់ស្មើគ្នា ប៉ុណ្ណោះ ដូច្នេះ
លោកអាជ្ញាកណ្ដាល ក៏សម្រេចឲ្យក្រុមទាំងពីរ ទាត់បាល់ប៉េណាល់ទី៥ បាល់ម្ខាង ។
ជាលទ្ធផលក្រុម Daniel-A ធ្វើ សម្រេចបាន ៥គ្រាប់ ខណៈក្រុមយុវជន
ខេត្តមណ្ឌលគិរីបាន៤គ្រាប់ ។ សរុបលទ្ធផល ក្រុម Daniel-A ឈ្នះក្រុមយុវ
ជនខេត្តមណ្ឌលគិរី លទ្ធផលជាផ្លូវការ ៨-៧ ។
ចំណែកក្រុមស្រេ្ដតប៊ល បានបំបាក់ក្រុមគិរីរម្យ អេហ្វស៊ី ៥-១
ដើម្បីបង្ខំឲ្យក្រុមគិរីរម្យ ត្រឡប់ទៅផ្ទះវិញទាំងសោក ស្តាយ ។
រីឯជ័យជំនះរបស់ក្រុម ស្រ្តេតប៊ល ធ្វើឲ្យក្រុមនេះ មានឱកាសឡើងទៅប្រកួត
នៅវគ្គជម្រុះ ៤ក្រុមចុងក្រោយបន្ដ ។
សូមបញ្ជាក់ថា សម្រាប់កម្មវិធីប្រកួត នៅវគ្គជម្រុះវិលជុំ
៤ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ Sponsor Futsal-Cup លើកទី ២នេះ
នឹងចាប់ផ្ដើមប្រកួត នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្អែកនេះ
លើទីលានបាល់ទាត់ 3G ដោយមានក្រុមកំពុង ឈរចាំមុន Daniel-B ប្រកួតជាមួយក្រុម
Daniel-A និងក្រុមស្រ្ដេតប៊ល ប្រកួតជាមួយ ក្រុមទួលសង្កែ All Star ។
ចាំមើលក្រុមមានសំណាង ដណ្ដើមបាន៣ពិន្ទុមុនគេនោះ? វគ្គនេះក្រុមដែលសន្សំពិន្ទុ
បានច្រើនជាងគេ នឹងត្រូវលើកពាន តែម្ដង មិនមានវគ្គផ្តាច់ព្រ័ត្រនោះទេ ៕
No comments:
Post a Comment