Thursday, November 7, 2013

មូលហេតុ​សំខាន់ៗ ដែល​អង់គ្លេស​មិន​អាច​លើក​ពាន World Cup លើកទី២​បាន

ក្រុងឡុងដ៍ៈ បើនិយាយពីបាល់ទាត់ នរណាៗក៏គេបានដឹងថា អង់គ្លេសមានលីកអាជីព Baclays-English Premier League ដ៏ល្បីជាងគេនៅ លើពិភពលោក បូករួមទាំងកីឡាករជើងខ្លាំង ថែមទៀតផងដូចជា Bobby Charlton និង David Beckham ជាដើម ។
គ្រប់កីឡាករអាជីពទាំងអស់ តែងតែបា្រថ្នាចង់មកលេង ក្នុងក្លឹបអាជីពកំពូលមួយ នេះខ្លាំងណាស់ ព្រោះថាទទួលបាន ប្រាក់ឈ្នួលខ្ពស់ និងឡង់សេខ្លួនបានល្បី ថែមទៀតផងមានដូចជា Cristiano Ronaldo និង Gareth Bale សុទ្ធតែជា កីឡាករចេញពី អង់គ្លេសទាំងអស់ និងមានតម្លៃខ្លួនថ្លៃខ្ពស់កប់ ពពកនាពេលបច្ចុប្បន្ន ។ មួយវិញទៀត ការតាក់តែងច្បាប់ បាល់ទាត់ក៏ត្រូវបានបង្កើត ឡើងនៅអង់គ្លេសផងដែរ ចុះហេតុអ្វីបានជា ក្រុមជម្រើសជាតិមួយ នេះលើកពាន World Cup តិចជាងគេទៅវិញ ដោយបានតែម្តងគត់នាឆ្នាំ១៩៦៦ និងបានច្រើនបំផុតតែ ប៉ែកខាងអាម៉េរិកឡាទីនទៅវិញ?
ពាក់ព័ន្ធនឹងរឿងនេះដែរ គេហទំព័រកំសាន្ត Looking TODAY សូមលើកយកមូលហេតុសំខាន់ៗមួយចំនួន តាមរយៈ សម្តីគ្រូបង្វឹកដែលធ្លាប់បាន ដឹកនាំអង់គ្លេសមករ៉ាយរ៉ាប់ មានដូចខាងក្រោមដោយ ផ្អែកលើគេហទំព័រ BBC និង Dailymail ដូចតទៅៈ
លោក Sven-Goran Eriksson អតីតគ្រូបង្វឹកក្រុម ជម្រើសជាតិអង់គ្លេសនា អំឡុងឆ្នាំ២០០០-២០០៧បានឲ្យដឹងថា “កីឡាករអង់គ្លេសហាក់បី ដូចជាមានការ ហត់នឿយខ្លាំងណាស់ ដោយមួយរដូវកាលៗ ស្ទើរតែរកពេល ឈប់សម្រាកគ្មាន ដោយរវល់តែ ប្រកួតបាល់លីក អាជីពខ្លាំងពេក និងធ្វើការហាត់សមជុំ គ្នាបានតិចតួចបំផុត ។ ការហ្វឹកហាត់ជុំគ្នា ញឹកញាប់វាជា ឱកាសធ្វើឲ្យកីឡាករ យល់ចិត្តគ្នា និងសិក្សាពីល្បឿនបំលាស់ទី ពីគ្នាទៅវិញទៅមក បានយ៉ាងល្អ ដែលជម្រុញ ឲ្យការប្រកួតជា ផ្លូវការស៊ីសង្វាក់គ្នា” ។
គ្រូបង្វឹកជនជាតិស៊ុយអែត វ័យ៦៥ឆ្នាំរូបនេះបានបន្តទៀតថា “រចនាសម្ព័ន្ធ ក្រុមជម្រើសជាតិអង់គ្លេស ត្រូវបានប្តូរតែរហូត និង បញ្ចូលកីឡាករ វ័យក្មេងយ៉ាងច្រើន ដែលជាហេតុធ្វើឲ្យ ការលេងមិនស៊ីសង្វាក់គ្នា បូករួមទាំងកីឡាករនីមួយៗមាន ភាពអាត្មានិយមផងដែរ មានន័យថា ចង់ស៊ុតតែខ្លួនឯង និងលេងតាមបែប ទម្រង់បិទច្រើនជាងសម្រុក” ។
លោក Eriksson ក៏បានសង្កត់ធ្ងន់ថា សម្រាប់ព្រឹត្តិការណ៍ World Cup នៅប្រេស៊ីឆ្នាំក្រោយនេះ តោក្រដាសអង់គ្លេស ក៏រំពឹងថាមិនអាចឈ្នះពានដែរ ដោយមិនអាចទៅរួចទេ ជាមួយនឹង ក្រុមជម្រើសជាតិអ៊ុយរូហា្គយ អេស្ប៉ាញ ជាពិសេស ម្ចាស់ផ្ទះប្រេស៊ីលតែម្តង តែបើក្នុង World Cup ឆ្នាំ២០១៨នៅរុស្ស៊ី ដូចជាងាយស្រួលជាង ព្រោះស្ថិតក្នុងទ្វីបអឺរ៉ុប ។
យ៉ាងណាមិញលោក Fabio Capello អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស ក៏បានធ្វើការរិះគន់ ស្រដៀងគ្នានេះដែរថា “ ខ្ញុំទទួលស្គាល់អង់គ្លេស សំបូរទៅដោយកីឡាករ ជើងខ្លាំងជាច្រើនមែន ហើយអង់គ្លេសលេងបាន ល្អណាស់នៅយុទ្ធនា ការជម្រុះ World Cup និងពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro ម្តងៗ តែក្រុមមួយនេះឆ្លងមិ នផុតសោះពីវគ្គ៨ក្រុម ចុងក្រោយ ដោយត្រូវបាន គេទម្លាក់តែរហូត ។
គ្រូបង្វឹកក្រុមជម្រើស ជាតិខ្លាឃ្មុំទឹកកករុស្ស៊ី ជនជាតិអ៊ីតាលីរូបនេះបានបន្ថែមថា ស្ទីល៍លេងរបស់អង់គ្លេសគឺនៅតែ ដដែលៗ បើស៊ីគេ១គ្រាប់មុនហើយនោះ ច្បាស់ជាចុះមកបិទហើយ មិនធ្វើការវាយសម្រុកទៀតឡើយ និងធ្វើការផ្លាស់ ប្តូរខ្សែប្រយុទ្ធ ក៏ដូចជាបម្រើមួយចំនួន ជំនួសមកវិញដោយ កីឡាករខ្សែការពារ ។
បើអង់គ្លេសយកទម្រង់លេងកាលពី ពេលបានឈ្នះ World Cup លើកទី១ក្នុងទឹកដីខ្លួន ឯងច្បាស់ជាអាច ព្រោះកាលនោះអង់គ្លេស លេងសម្រុកខ្លាំងណាស់ និងសង់តង់គ្នាបានយ៉ាងល្អ បើទោះបីជាអាល្លឺម៉ង់បាន ស៊ុតគ្រាប់នាំមុខក៏ដោយ វាយសម្រុកវិញរហូត ដល់ឈ្នះលទ្ធផល ចុងក្រោយ ៤-២ ។
សូមបញ្ជាក់ផងដែរថា ឆ្លងតាមព្រឹត្តិការណ៍ FIFA World Cup ១៩សម័យកាលមកនេះ អង់គ្លេសស្ថិតនៅក្នុងចង្កោម ២ប្រទេសផ្សេងទៀត ដែលបានឈ្នះពាន World Cup បានម្តងដូចគ្នាមាន បារាំង និងអេស្ប៉ាញ ខណៈអ៊ុយរូហ្គាយ និងអាហ្សង់ទីនបានម្នាក់ ២ដងដូចគ្នា និងអាល្លឺម៉ង់បាន៣ដង ជាមួយនឹងអ៊ីតាលីបាន៤ដង និងប្រេស៊ីលបាន៥ដង ច្រើនជាងគេ ៕
 

No comments:

Post a Comment