Monday, November 11, 2013

សមត្ថកិច្ច​បាញ់​គ្រាប់​បែក​ផ្សែង​បំបែក​ហ្វូង​បាតុករ SL


Police-car



























ភ្នំពេញៈ ក្រោយ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ចាប់​តាំង​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ​រវាង​ កម្មករ រោងចក្រ SL និង សមត្ថកិច្ច​ប៉ូលីស​ដែល​បាន​រារាំង​ពួកគេ​កុំ​ឲ្យ​ដើរ​ក្បួន​ទៅ​កាន់​ផ្ទះ​ លោក​នាយក​រដ្ឋមន្ត្រី និង​បាន​កើត​ជា​អំពើ​ហិង្សា​ដុត​ឡាន និង​ម៉ូតូ​សមត្ថកិច្ច​ចំនួន ៣​គ្រឿង​មក ពេល​នេះ​សមត្ថកិច្ច​បាន​បាញ់​គ្រាប់​បែក​ផ្សែង ដើម្បី​បំបែក​ហ្វូង​បាតុករ​ទាំង​នោះ។
តាម​សេចក្តី​រាយ​ការណ៍​ពី​អ្នក​សារ​ព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍ ពី​កន្លែង​កើត​ហេតុ សមត្ថកិច្ច​បាញ់​គ្រាប់​បែក​ផ្សែង​នេះ ដើម្បី​បំបែក​ហ្វូង​បាតុករ និង​រំដោះ សមត្ថកិច្ច​មួយ​ចំនួន​ដែល​កំពុង​នៅ​ក្នុង​វត្ត​ស្ទឹង​មាន​ជ័យ ដែល​ត្រូវ​ហ្វូង​បាតុករ​ហ៊ុំព័ទ្ធ ដោយ​សារ​តែ​សមត្ថកិច្ច​ទាំង​នោះ បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​កម្មករ បណ្តាល​ឲ្យ​រង​របួស​ជា​ច្រើន​នាក់ ទើប​បាតុករ​តាម​ចាប់​ពួកគេ។
បើតាមសេចក្តី​រាយ​ការណ៍​បន្ថែម មាន​សម្លេង​ផ្ទុះ​គ្រាប់​កាំភ្លើង​ចេញ​ពី​ក្នុង​វត្ត​ផង​ដែរ។
អំពើ​ហិង្សា​កំពុង​នៅ​តែ​បន្ត​ទៀត ផ្លូវ​នៅ​ម្តុំ​ស្ពាន​ស្ទឹង​មាន​ជ័យ កំពុង​មាន​ការ​កក​ស្ទះ​ខ្លាំង។ By Phnom Penh Post

No comments:

Post a Comment