ភ្នំពេញៈ សមាជិករដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា បានបើកសម័យប្រជុំរដ្ឋសភានៅព្រឹកថ្ងៃអង្គារនេះ ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០១៤ ដែលមានចំនួនជាង ៣៥០០ លានដុល្លារ ខណៈសមាជិកសភាពីគណបក្សប្រឆាំងនៅបន្តធ្វើពហិការ។
ថវិកា ៣,៥ ពាន់លានដុល្លារ សម្រាប់ឆ្នាំនេះ គឺជាការតំឡើងជិត ៣៥ ភាគរយបើធៀបនឹងថវិកាជាតិឆ្នាំ ២០១២ ដែលផ្តោតសំខាន់លើវិស័យការពារជាតិ អប់រំ និងសេដ្ឋកិច្ច។
ការអនុម័តច្បាប់ថវិកាជាតិឆ្នាំ ២០១៤ នេះ ក៏មានវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនផងដែរ។
របៀបវារៈនៃកិច្ចប្រជុំសភានៅព្រឹកថ្ងៃនេះ ក៏មានផងដែរ សេចក្តីព្រាងច្បាប់បង្កើតក្រសួងមុខងារសាធារណៈ និងសេចក្តីព្រាងច្បាប់បង្កើតក្រសួងឧស្សាហកម្ម និង សិប្បកម្ម, ក្រសួង រ៉ែ និងថាមពល។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍
No comments:
Post a Comment