Tuesday, November 12, 2013

ហ្វីលីពីន​ជួប​បញ្ហា​ជួយ​ជន​រងគ្រោះ​ពី​ព្យុះ

131112_17a
ទិដ្ឋភាពទូទៅ នៃលំនៅឋានដែល​ត្រូវ​បាន​បំ​ផ្លាញនៅតំបន់​មាត់​សមុទ្រ​លើកោះឡីតេ កាលពី​ថ្ងៃទី១០ វិច្ឆិកានៅពេល​ព្យុះ​ហៃយ៉ាន វាយ​ប្រហារ​ទូ​ទាំង​ប្រទេស​ហ្វីលីពីន។ AFP
ក្រុងតាក្លូបានៈ ក្រុម​សង្គ្រោះ​ហ្វីលីពីន​បាន​តស៊ូ​នាំ​យក​ជំនួយ ​ទៅ​ឲ្យ​អ្នក​នៅ​រស់​ដែល​ ស្រេកឃ្លាន ​និង​ទុរគត​កាលពី​ថ្ងៃ​ចន្ទ​ បន្ទាប់ពី​មាន​មហាព្យុះ​ទីហ្វុង​មួយ​ដែល បាន​សម្លាប់​មនុស្ស​ជាង​១​ម៉ឺន ​នាក់​ ក្នុង​អ្វី​មួយ​ដែល​គេ​ព្រួយបារម្ភ​ថា​ជា​គ្រោះមហន្តរាយ​ធម្មជាតិ​ដ៏​ អាក្រក់​បំផុត​របស់​ប្រទេស​នេះ។
ក្រុម​សង្គ្រោះ​បាន​បង្ហាញ​ថា​ត្រូវ​ សន្ធាប់​ដោយ​កិច្ចប្រឹងប្រែង​ដើម្បី​ជួយ​អ្នក​ដែល​ផ្ទះ​សម្បែង​ និង​ជីវភាព​ពួកគេ​ត្រូវ​បាន​បំផ្លាញ​ដោយ​ព្យុះ​ទីហ្វុងហៃយ៉ាន​ដែល​មាន​រលក​ ដូច​ស៊ូណាមិ និង​ខ្យល់បក់​ខ្លាំង​វាយប្រហារ​ទូទាំង​ផ្នែក​មួយ​ភាគ​ធំ​នៃ​ប្រជុំ​កោះ​ នេះ​កាលពី​ថ្ងៃ​សុក្រ។
យន្តហោះ​យោធា​អាមេរិក​កាលពី​ថ្ងៃ​ចន្ទ បាន​ចូលរួម​ជាមួយ​កិច្ចប្រឹងប្រែង​ដី​វីវក់​ដើម្បី​ជួយ​អ្នក​នៅ រស់​ដែល​ឃ្លាន​នៅ​ហ្វីលីពីន​ ខណៈ កម្លាំង​សន្តិសុខ​ជួប​បញ្ហា​ទប់ស្កាត់​ការ​លួច​ប្លន់។
ទាហាន​ និង​ប៉ូលិស​ហ្វីលីពីន​រាប់រយ​នាក់​ បាន​បញ្ជូន​ទៅ​កាន់​ក្រុង​មួយ​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយ​ព្យុះ​កំណាច​នេះ ដើម្បី​ព្យាយាម​ទប់ស្កាត់​ការ​លួចប្លន់​ ដែល​បាន​គំរាមកំហែង​កិច្ចប្រឹងប្រែង​សង្គ្រោះ​បន្ទាន់​។
នៅ​វៀតណាម ​មនុស្ស​ជាង​៦០​ម៉ឺន​នាក់​ ត្រូវ​បាន​ជម្លៀស​ចេញ​ ខណៈ​ព្យុះ​ហៃយ៉ាន​ដែល​ចុះ ខ្សោយ និង​ដែល​បាន​ចាកចេញ​ពី​ហ្វីលីពីន​ និង​មក​ដល់​សមុទ្រ​ចិន​ខាង​ត្បូង​ពី​ថ្ងៃ ​សៅរ៍​នោះ​បាន​បង្ក​ការ​បាក់​ដី​នៅ​ទី​នោះ ​ពី​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ​។
ប៉ុន្តែ​ព្យុះ​នេះ​នៅ​តែ​បង្ក​នាំ​មក នូវ​ភ្លៀងធ្លាក់​ខ្លាំង​ និង​ល្បឿន​ខ្យល់​១២០​គ.ម.​មួយ​ម៉ោង ខណៈ​វា​វាយប្រហារ​ភាគ​ខាង​ជើង​វៀតណាម​។
រដ្ឋធានី ​ហាណូយ មាន​ភ្លៀងធ្លាក់​ ធ្ងន់ធ្ងរ​ ហើយ​ផ្ទះ​សម្បែង​នៅក្នុង​បណ្តា​ខេត្ត​ភាគ​ខាង​ជើង​ខ្លះ ត្រូវ​បាន​ខូចខាត​ពី​ខ្យល់បក់​ខ្លាំង​។
មន្ត្រី​នៅក្នុង​ខេត្ត​ក្វាងនិញ​ លោក​ង្វៀន កុងធួន បាន​និយាយ​ថា​៖ «លំនៅឋាន​ជាច្រើន​រយខ្នង​ត្រូវ​ព្យុះ​បោច​ដំបូល​អស់​។ ដើមឈើ​រាប់ពាន់​ដើម​ក្នុង​ខេត្ត​នេះ ត្រូវ​រលើង​ទាំង​ឫស​»។
លោក​បាន​ បន្ថែម​ថា​៖ «មនុស្ស​បី​នាក់​ ត្រូវ​បាន​រាយការណ៍​ថា កំពុង​បាត់​ខ្លួន​»។ គេហទំព័រ​រដ្ឋាភិបាល​វៀតណាម​បាន​និយាយ​ពី​ថ្ងៃ​អាទិត្យ​ថា មនុស្ស​៥​នាក់​បាន​ស្លាប់​ ខណៈ​កំពុង​មាន​ព្យុះ​នេះ​។
នៅក្នុង​ព្រលាន​យន្តហោះ​នៅ​ក្រុង​តាក្លូ​បាន​ដែល​ត្រូវ​បំផ្លាញ​រាប​ស្មើ ​នឹង​ដី ការ​តម្រង់​ជួរ​ដ៏​វែង​មាន​សណ្ឋាន​ដូច​សត្វ​ពស់​មួយ​បាន​បង្កើត ឡើង ខណៈ​អ្នក​នៅ​រស់​ដែល​ហត់នឿយ និង​ស្រេកឃ្លាន ​ដែល​អ្នក​ខ្លះ​បាន​ដើរ​ដ៏​លំបាក​ឆ្លងកាត់​ភក់​ និង​គំនរ​បាក់បែក​ចម្ងាយ​ជាច្រើន​គីឡូម៉ែត្រ​នោះ​ បាន​ស្វែងរក​សម្ភារ​សំខាន់​ជា​មូលដ្ឋាន​ដើម្បី​រស់​។
អ្នកស្រី​ Joan Lumbre Wilson បាន​ប្រាប់​ AFP ថា​៖ «​យើង​ចង់​បាន​ទឹក​ និង​ថ្នាំពេទ្យ​ ដើម្បី​ព្យាបាល​របួស​។ ដូច្នេះ​បើ​សិន​ជា​អ្នក​អាច​រៀបចំ​វា​ឲ្យ​បាន​ សូម​អញ្ជើញ​ផ្ដល់​ឲ្យ​យើង​មក​ កុំ​ប្រាប់​អ្នក​ណា​ម្នាក់​ឲ្យ​មក​ទី​នេះ​ដែល​នឹង​គ្រាន់​តែ​ឃើញ​យើង​ រងគ្រោះ​អី​ ព្រោះ​យើង​មិន​ចង់​បាន​ទង្វើ​ដូច្នោះ​ទេ​»​ ដោយ​បន្ថែម​ថា​ ក្រុម​អាជ្ញាធរ​កំពុង​តស៊ូ​ដោះស្រាយ​ជាមួយ​មនុស្ស​ដ៏ច្រើន ​ដែល​ស្វែងរក​ជំនួយ​។
អ្នកស្រី​បាន​និយាយ​ថា​៖ «​ពួកគេ​ កំពុង​តែ​ព្យាយាម​ដឹកជញ្ជូន​យើង​ទៅ​ឆ្ងាយ ​ត្រឡប់​ទៅ​កន្លែង​យើង​វិញ​ ជា​ទី​ដែល​វា​ឆ្ងាយ​ពេក​ បន្ទាប់មក​ធ្វើ​ដូច្នេះ​ម្ដង​ទៀត​នៅ​ថ្ងៃ​ស្អែក​ដើរ​មក​ដល់​បរិវេណ​នោះ ហើយ​វា​មិន​យុត្តិធម៌​ចំពោះ​យើង​ឡើយ​»។
ក្រុម​សាក្សី​កាលពី​ថ្ងៃ​ អាទិត្យ​បាន​ រាយការណ៍​ពី​ការ​ឃើញ​ការ​លួច​អីវ៉ាន់​ និង​អំពើ​ហិង្សា​នេះ ខណៈ​ប្រធានាធិបតី​ បេនីកនូ ​អាគីណូ ​បាន​ទទួល​ស្គាល់​ថា វា​ជា​កង្វល់​ដ៏​ធំ​មួយ​។ អ្នក​នាំពាក្យ​យោធា​លោក​វរសេនីយ៍ទោ​ រ៉ាម៉ុន​ ហ្សាហ្គាឡា ​បាន​ប្រាប់​ AFP កាលពី​ថ្ងៃ​ចន្ទ​ថា ទាហាន​១០០​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​ជួយ​ប៉ូលិស​ស្ដារ​ឡើង​វិញ​នូវ​ ផ្នែក​ច្បាប់​ទម្លាប់​នៅក្នុង​ទីក្រុង​តាក្លូបាន​។
ការ​គំរាម​ធ្វើឲ្យ​រំខាន​បន្ថែម​ទៀត​ដល់​កិច្ចប្រឹងប្រែង​សង្គ្រោះ​នេះ​ គឺ​វិសម្ពាធ​ ត្រូពិក​ដែល​បាន​រំកិល​មក​ក្បែរ​ភាគ​ខាង​ត្បូង​ និង​ភាគ​កណ្ដាល ​ហ្វីលីពីន​។ ​ការ​ព្យាករ​អាកាសធាតុ​ រដ្ឋាភិបាល ​និយាយ​ថា វិសម្ពាធ​ នេះ​អាច​នាំ​មក​នូវ​ទឹកជំនន់​ថ្មី​ដល់​តំបន់​រងគ្រោះ​ដោយ​ព្យុះ​។
ប្រព័ន្ធ ​ផ្សព្វផ្សាយ​រដ្ឋ​នៅ​ចិន​បាន​រាយការណ៍​ថា មនុស្ស​យ៉ាង​តិច​៦​នាក់​ បាន​ស្លាប់​បន្ទាប់ពី​ព្យុះ​នេះ​ បាន​វាយប្រហារ​ទូទាំង​ឆ្នេរសមុទ្រ​ខាង​ត្បូង​ចិន​ និង​បង្ក​ការ​ខូចខាត​ផ្ទះ​រាប់រយ​ខ្នង។ កាសែត​ ក្នុង​ស្រុក ​មួយ​និយាយ​ថា អ្នក​ថ្មើរ​ជើង​៣​នាក់ ត្រូវ​បាន​វាយប្រហារ​ដោយ ជញ្ជាំង​រលំ​ ឬ​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​រលំ​ក្នុង​ខេត្ត​ហៃណា​ភាគ​ខាង​ត្បូង។ យោង​តាម​ទីភ្នាក់ងារ ស៊ីនហួ​ឲ្យ​ដឹង​ថា ម្នាក់​បាន​លង់​ទឹក​ស្លាប់ នៅក្នុង​តំបន់​Guangxi Zhuang។ អ្នក​ដើរ​ទូក​ពីរ​នាក់​ ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​ បន្ទាប់ពី នាវា​ដឹក​ទំនិញ​របស់​ពួកគេ​ ត្រូវ​ព្យុះ បោកបក់​ទៅ​ឆ្ងាយ៕ PN​

No comments:

Post a Comment